តើខ្ញុំគួរចាក់វ៉ាកសាំងការពារជំងឺអ្វីខ្លះ ?

កាលពីខែមុន ខ្ញុំបានទៅចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ រំលឹកឡើងវិញ ក្រោយមកទើបខ្ញុំចាប់ផ្តើមគិតថាតើយើងគួរតែទទួកការចាក់វ៉ាក់សាំងការពារអ្វីខ្លះ ? ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកវ៉ាក់សាំង 3 ប្រភេទ ដែលអ្នកគួរចាក់ :
1. វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B 

ដោយសារតែឪពុករបស់ខ្ញុំមានជំងឺរលាកថ្លើមប្រភេទ B ដូចនេះ គាត់បានយកពួកខ្ញុំទាំង 4 នាក់ទៅទទួលការចាក់បង្ការតាំងពី ខ្ញុំរៀនថ្នាក់ទី 6 មកម៉្លេះ ។ ជំងឺនេះអាចឆ្លងតាមរយៈ ការរស់នៅជិតជាមួយអ្នកជំងឺ ការរួមភេទ និង ឆ្លងតាមរយៈឈាម ។ ជំងឺរលាកថ្លើមប្រភេទ B អាចឈានទៅរកជំងឺ ក្រិនថ្លើម និង មហារីកថ្លើមបាន ។  ប្រសិនបើអ្នកធ្លាប់ចាក់ដូចជាខ្ញុំ អ្នកគួរចាក់រំលឺក មួយឆ្នាំម្តង ដើម្បីរក្សាចំនួនអង់ទីករ ។

ការចាក់មានតំលៃ $10 ក្នុងម្តង
ការចាក់ធ្វើឡើង 3 ដង :
– ចាក់លើកទីមួយ : ថ្ងៃទី ០ ( ថ្ងៃណាមួយ )
– ចាក់លើកទីពីរ   :  មួយខែក្រោយការចាក់លើកទីមួយ
– ចាក់លើកទីបី   :    ពីរខែក្រោយការចាក់លើកទីមួយ

hepatitis-b-vaccine-fb

2. វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត

20

ដោយសារប្រទេសកម្ពុជាជាប្រទេស ដែលសត្វចិញ្ចឹមមិនបានទទួលសេវាកម្មថែទាំសុខភាព ដូចនេះប្រសិនបើអ្នកចិញ្ចឹមសត្វ អ្នកគួរចាក់បង្ការព្រោះអ្នកមិនអាចដឹងថា តើពេលណាដែលអ្នកអាចត្រូវវាខាំនោះទេ ការការពារប្រសើរជាងការព្យាបាល ។

ការចាក់មានតំលៃ $13 ក្នុងម្តង
ការចាក់ធ្វើឡើង 3 ដង :
– ចាក់លើកទីមួយ : ថ្ងៃទី ០ ( ថ្ងៃណាមួយ )
– ចាក់លើកទីពីរ   :  7 ថ្ងៃក្រោយការចាក់លើកទីមួយ
– ចាក់លើកទីបី   :    21 ថ្ងៃ ឬ 28 ថ្ងៃ ក្រោយការចាក់លើកទីមួយ

3. វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន 

ដោយសារតែគ្រួសាររបស់ខ្ញុំ ជាគ្រួសារដែលប្រឈមមុននឹងជំងឺមហារីកតំនរពូជ ដូចនេះ នេះជាវ៉ាក់សាំងដែលខ្ញុំត្រៀមនឹងចាក់ ។ ប្រសិនបើអ្នកទាំងអស់មិនទាន់បានទទួលវ៉ាក់សាំងការពារជំងឺមហារីកស្បូន ទេ អ្នកគួរតែទៅទទួលការចាក់វ៉ាក់សាំងនេះឥលូវនេះ ជាពិសេសក្មេងស្រីពីអាយុ 9 ឆ្នាំឡើងទៅ និង ស្រ្តីដែលមិនទាន់មានគ្រួសារ ។

ការចាក់មានតំលៃ $50 ក្នុងម្តង
ការចាក់ធ្វើឡើង 3 ដង :
– ចាក់លើកទីមួយ : ថ្ងៃទី ០ ( ថ្ងៃណាមួយ )
– ចាក់លើកទីពីរ   :  1 ទៅ 2 ខែក្រោយការចាក់លើកទីមួយ
– ចាក់លើកទីបី   :    6 ខែ ក្រោយការចាក់លើកទីមួយ

សំរាប់ពត៌មានបន្ថែមអ្នកទាំងអស់អាចស្វែងរកនៅតាមន្ទីពេទ្យដូចជា មន្ទីកាល់ម៉ែត្រ និង មន្ទីពិសោធន៍ដូចជា ប៉ាស្ទ័រ ឬ ប៉ារ៉ាមែត្រជាដើម ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.