វិធីដែលខ្ញុំកាត់សក់មុខដោយខ្លួនឯង

មួយរយៈក្រោយនេះ ខ្ញុំបានតំរឹមសក់ក្រោយអោយខ្លីជាងមុន ព្រោះតែសក់វែងពិបាកក្នុងការថែទាំ ដូចនេះ ខ្ញុំក៏ចង់កាត់សក់មុខទៀត ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ជិលទៅ Salon អោយគេកាត់អោយណាស់ ដូចនេះខ្ញុំសំរេចចិត្តកាត់វាដោយខ្លួនឯង ។ ប្រសិនបើអ្នកមិនធ្លាប់កាត់សក់ដោយខ្លួងឯង ឬ ខ្លាចកាត់ខូចម៉ូតសក់អ្នកគួរតែទៅអោយខាង Salon កាត់អោយ ព្រោះវាងាយស្រួលជាង ប៉ុន្តែខ្ញុំចូលចិត្តកាត់ដោយខ្លួនឯងព្រោះវាងាយស្រួលជាង ហើយវាក៏មិនមែនជាលើកទីមួយដែរ ។ ម៉ូតសក់មុខដែលខ្ញុំចង់កាត់គឺយកម៉ូតស្រដៀងនឹងតារាកូរ៉េ កញ្ញា song hye kyo ក្នងរឿង Descendants of the Sun និង កញ្ញា Park Shin-Hye ក្នុងរឿងថ្មីខាងមុខ Doctors .

1

របស់ដែលអ្នកត្រូវការគឺ
– កន្ត្រៃកាត់សក់
– ក្រាសសិតសក់

របៀបកាត់ :
– វែកសក់ជាពីរអោយចំកណ្តាល
– សិតសក់ខាងមុខទំលាក់មកមុខ

2
– ប្រមូលសក់មុខមួយដុំតូចជារាងត្រីកោណ

3
– បែងសក់រាងត្រីកោណនេះ ជាបីដុំ រួចកាត់ផ្នែកកណ្តាមុនគេ ( ហាមកាត់ខ្លីពេក ព្រោះពិបាកកែពេលក្រោយ ខ្ញុំតែងតែកាត់ក្រោមភ្នែកបន្តិច )

4
– កាត់តំរឹមសក់កៀនអោយស្មើ ឬ វែងជាងកណ្តាលបន្តិច ( ខ្ញុំកាត់បញ្ឆិត )

5

នេះជារូបថតក្រោយពេលដែលកាត់ ។

6

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.