ពណ៌អ្វីដែលសក្ក័សមនឹងស្បែករបស់អ្នក?

ប្រសិនបើអ្នកធ្លាប់មើលការ Review នៃផលិផលដូចជា ក្រែមលាបមាត់នៅលើ Youtube អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ពាក្យ Cool or Warm skin tone ( Cool or Warm undertone ពណ៌ក្រោមស្បែក ) ប្រសិនបើអ្នកស្គាល់នូវពណ៌ក្រោមស្បែករបស់អ្នកច្បាស់ វាងាយស្រួលសំរាប់អ្នកក្នុងការជ្រើសរើសពណ៌សំលៀកបំពាក់ ពណ៌ក្រែមលាបមាត់ ពណ៌ម៉្សៅទ្រនាប់ ពណ៌សក់ ពណ៌ដងវែនតា ជាដើម ឧទាហរណ៍ ដូចជា ខ្ញុំប្រើម៉្សៅទ្រនាប់  Maybelline Fit Me Matte + Poreless Foundation ដែលមានលេខ W 322និង ប្រើ L’Oreal Paris Cosmetics True Match Lumi Cushion Foundation ដែលមានពណ៍ W5.5 Suntan ( W នៅទីនេះតំណាងអោយ Warm undertone ) ។ ដូចនេះ ថ្ងៃនេះ ខ្ញុំនឹងលើកយកវិធីកំនត់នៃពណ៌ក្រោមស្បែកអោយអ្នទាំងគ្នាបានដឹង :
អ្នកអាចដឹងពីសម្បុរក្រោមស្បែកអ្នកតាមរយៈសរសៃរវ៉ែនដែលនៅនឹងកដៃរបស់អ្នក :
– ពណ៌ខៀវ : ប្រសិនបើអ្នកមានសរសៃរវ៉ែនដែលនៅកដៃរបស់អ្នក មានពណ៌ខៀវដូចរូប នោះអ្នកមានសម្បុរក្រោមស្បែកជា ប្រភេទ Cool skin tone ។
1

– ពណ៌បៃតង : ប្រសិនបើអ្នកមានសរសៃរវ៉ែនដែលនៅកដៃរបស់អ្នក មានពណ៌បៃតងដូចរូប នោះអ្នកមានសម្បុរក្រោមស្បែកជា ប្រភេទ Warm skin tone ។ 

2

– ពណ៌ខៀវ-បៃតង : ប្រសិនបើអ្នកមានសរសៃរវ៉ែនដែលនៅកដៃរបស់អ្នក មានពណ៌ខៀវផង ពណ៌បៃតងផងដូចរូប នោះអ្នកមានសំបុរក្រោមស្បែកជា ប្រភេទ Neutral undertone ។ ប្រសិនបើអ្នកស្ថិតក្នុងប្រភេទនេះ អ្នកមិនបាច់ព្រួយបារម្ភពីការជ្រើសរើសពណ៌ខោអាវនោះទេ ព្រោះអ្នកមានសម្បុរដែលសក្ក័សមសឹងគ្រប់ពណ៌ ។

3

ឥលូវយើងមកមើលពណ៌ខោអាវវិញម្តង :

ចំពោះ Cool Skin tone : ពណ៌ដែលសមនឹងអ្នកមានពណ៌ បៃតងខ្ចី ពណ៌កាប់ស្តាំង ពណ៌ទឹកសណ្តែក ពណ៌ផ្កាត្របែកព្រៃ ពណ៌ស្វាយពណ៌ខៀវ ពណ៌ផ្កាឈូក ពណ៌ក្រហម ( បែកឈាមជ្រូក ) ។ គ្រឿងអលង្ការដែលសមនឹងអ្នកគឺ គ្រឿងផ្លាទីនស និង ប្រាក់

Cool+Tones

ចំពោះ Warm Skin tone : ពណ៌ដែលសមនឹងអ្នកមានពណ៌មាស  ពណ៌ដី ពណ៌ពងមាន់ ពណ៌លឿង ពណ៌ត្នោត ពណ៌ទឹកក្រូច ពណ៌បៃតងបែកខៀវ ពណ៌សូកូឡា ពណ៌ក្រហម និង ពណ៌បៃតងចាស់  ។ គ្រឿងអលង្ការដែលសមនឹងអ្នកគឺ គ្រឿងផ្លាទីន និង មាស

Warm+Tones

មានពណ៌មួយចំនួនដែលមិនបានចាត់ចូលពណ៌ទាំងពីរខាងលើ ហើយពណ៌ទាំងនេះ គេហៅថា ជាពណ៌ណឺត ( ពណ៌កណ្តាល ) ដែលអ្នកណាក៏អាចស្លៀកបានដោយមិនរើសសម្បុរស្បែកនោះទេ ពណ៌ទាំងនេះមានដូចជា ពណ៌ស ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ត្រាវ ពណ៌សាច់ និង ពណ៌ខៀវទឹកប៊ិច ។នេះក៏ជាមូលហេតុដែលកាបូប និង ស្បែកជើងគេចូលចិត្តធ្វើពណ៌ខ្មៅ ប្រផេះ ខៀវចាស់ និង ពណ៌សាច់ជាគោល ។  ប្រសិនបើអ្នកមានកាបូប ឬ ស្បែកជើង ពណ៌ទាំងនេះ នោះវាមិនរើសខោអាវនោះទេ ។ ពណ៌ដែលខ្ញុំចូលចិត្តជាងគេ គឺ ពណ៌ខ្មៅ ព្រោះវាងាយស្រួលលេងម៉ូតជាងពណ៌ដទៃ ។

6

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.