Scrub ខាត់ខ្លួនដែលខ្ញុំតែងតែធ្វើ

មួយអាទិត្យខ្ញុំតែងតែទៅ Club ហាត់ប្រាណម្តង ហើយទីនោះមានកន្លែង ស្ទីម និង សូណា ហើយក៏ងាយស្រួលក្នុងការខាត់ខ្លួនផងដែរ ។ ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើ់កយក Scrub ខាត់ខ្លួនដែលខ្ញុំតែងតែធ្វើ

1. អំពិល និង ទឹកដោះគោឆៅ
នេះជា Scrub ខាត់ខ្លួនដែលអ្នកណាក៏ស្គាល់ដែរ ប៉ុន្តែខ្ញុំចង់លើវាមកបង្ហាញ ព្រោះវាជា Scrub ខ្លួនដ៏ល្អ ព្រោះវាធ្វើអោយស្បែសរភ្លឺរលោងស្អាត និង ងាយស្រួលធ្វើផងដែរ ។
របស់ដែលអ្នកត្រូវការមាន 

24
– អំពិលទុំ ( គ្មានគ្រាប់រឹតតែល្អ ) 3ខាំ
– ទឹកដោះគោឆៅ ១ កំប៉ុង
– ក្រូចពោធិ័សាត់ ( ចិត្តសំបកហើយ ហើយកាត់ជាពីរ រួចយកគ្រាប់ចេញ )

របៀបលាយ :
– លាយទឹកដោះគោឆៅជាមួយនឹងអំពិលទុំអោយសប់
– លាបលើស្បែកខ្លួនអោយសប់ រួចរងចាំ 15 នាទី សឹមយកក្រូចពោធិ៍សាត់មកខាត់ពីលើ
– រួចទុកចោលប្រហែល 5 នាទី សឹមលាងចេញ ( មិនចាំបាច់លាងខ្លួននឹងសាប៊ូម្តងទៀតទេ )

2. កាហ្វេ និង អំបិល

25
នេះជា scrub សំរាប់អ្នកដែលមានស្បែកបែកសង្វារ ឬ Cellulite ( ខ្លាញ់ក្រោមស្បែក ) ព្រោះវាជួយធ្វើអោយស្បែកតឹងណែន និង រលោង ។

របស់ដែលអ្នកត្រូវការ :

21
– កាហ្វេកិនហើយ ( ប្រើកាកកាហ្វេក៏បាន ) 2 ស្លាបព្រា
– អំបិលម៉ត់ 2 ស្លាបព្រា
– ទឹកឃ្មុំ ឬ ប្រេងអូលីវ ឬ ប្រេងដូង ( ខ្ញុំប្រើប្រេងអូលីវ ឬ ប្រេងដូង  ) 3 ស្លាបព្រា

របៀបលាយ : 
– លាយគ្រឿងផ្សំខាងលើចូលគ្នាអោយសប់
– យកល្បាយលាយហើយមកខាត់លើខ្លួនប្រហែល 5 នាទី
– ទុកចោលប្រហែល 15 នាទីសឹមលាងចេញ ( អំឡុងពេលនេះ ខ្ញុំតែងចូលក្នុងបន្ទប់ស្ទីម )
– ខ្ញុំតែងតែលាងខ្លួនម្តងទៀតជាមួយនឹងសាប៊ូ

3. Oatmeal និង Baking Soda

26

ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់សាកល្បង Scrub ទាំងពីរខាងលើរួចហើយ អ្នកទាំងអស់អាចសាកល្បង Scrub នេះ ព្រោះវាជួយខាត់កោសិកាចាស់ និង ធ្វើអោយស្បែកសរលោងស្អាត ។

របស់ដែលអ្នកត្រូវការ :

22
– Oatmeal ( អាចប្រើម៉ាស៊ីនកិនស្ងួតកិនបន្ថែមអោយម៉ត់បន្តិចរិតតែល្អ ) 1 ស្លាបព្រា ( ប្រសិនពិបាករកអ្នកអាចប្រើម៉្សៅអង្ករដំណើបជំនួសបាន )
– Baking Soda : 1 ស្លាបព្រា
– អំបិល 1 ស្លាបព្រា
– ប្រេង ដូចជាប្រេងដូង ឬ ប្រេងអូលីវ 2 ស្លាបព្រា ( អ្នកអាចប្រើទឹកឃ្មុំជំនួសបាន ខ្ញុំធ្លាប់ជំនួសវាដោយប្រើទឹកដោះគោជូរ វាមានប្រសិទ្ធភាពល្អជាង ប្រេងអូលីវ និងទឹកឃ្មុំ )

របៀបលាយ : 
– លាយគ្រឿងផ្សំខាងលើចូលគ្នាអោយសប់
– យកល្បាយលាយហើយមកខាត់លើខ្លួនប្រហែល 10 នាទី
– ទុកចោលប្រហែល 10 នាទីសឹមលាងចេញ ( អំឡុងពេលនេះ ខ្ញុំតែងចូលក្នុងបន្ទប់ស្ទីម )
– ខ្ញុំតែងតែលាងខ្លួនម្តងទៀតជាមួយនឹងសាប៊ូ

ម៉ាកដែលខ្ញុំប្រើ :
ផលិតផលទាំងនេះ អ្នកអាចស្វែងរកតាមផ្សារទំនើបនានា
– Quaker Oatmeal
– កាហ្វេមណ្ឌលគិរី ( កិនហ់ើយ )
– Arm And Hammer baking soda ( មាននៅផ្សារទំនើប Lucky )
– Pietro Coricelli Extra Virgin Olive Oil
23

ប្រសិនបើអ្នកទាំងគ្នាមានរូបមន្តអ្វីផ្សេងទៀតដែលជាសំណព្វចិត្ត ជួយប្រាប់ខ្ញុំវិញផង ព្រោះខ្ញុំក៏ចង់សាកល្បង Scrub ថ្មីដូចគ្នាដែរ 🙂

  1 comment for “Scrub ខាត់ខ្លួនដែលខ្ញុំតែងតែធ្វើ

  1. Chantho
    May 26, 2017 at 10:37 am

    Very informative. Love reading your blog.

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.