ចង់បំបាត់ស្នាមមុនមែនទេ ?

បើទោះបីជាខ្ញុំតែងតែលាបម៉ាសបិទមុខពីធម្មជាតិដើម្បីបំបាត់ស្លាកស្នាមមុន ក៏ដោយតែក៏នៅតែមានស្លាកស្នាមមួយចំនួនដែលមិនអាចលុបបាន ហេតុដូចនេះ ថ្ងៃនេះ ខ្ញុំណែនាំពីផលិតផលមួយចំនួនដែលជួយលុបបំបាត់ស្នាមមុន ។ កុំបារម្ភផលិតផលទាំងនេះ អ្នកទាំងអស់គ្នារកបានដោយងាយនៅតាមឪសថស្ថាននានាដែលនៅក្បែរអ្នកទាំងអស់គ្នា ។

ក្នុងន័យនៃភាសាពេទ្យ ស្លាកស្នាមមុន មិនបានចាត់ទុកជាស្លាកស្នាមនោះទេ គេចាត់ទុកវាជារបួសដែលបន្សល់ទុកក្រោយពេលដែលស្បែករលាកដោយសារមុន ( Post-inflammatory redness ) ដែលមានស្នាមក្រហម ឬ ខ្មៅ ឬ ត្នោត ដែលបន្សល់ក្រោយពេលដែលមុនជា ហើយស្នាមនេះ នឹងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេល 6-12 ខែ ( អាស្រ័យទៅតាមសភាពមុនធំ ឬ តូច ) ។ ខាងក្រោយនេះជាវិធីដែលខ្ញុំប្រើក្នុងការការពារក៏ដូចជា ព្យាបាលនូវស្លាកស្នាមមុនទាំងនេះ ( ជាធម្មតាស្នាមមុនរបស់ខ្ញុំតែងតែបាត់ក្នុងរយៈពេល ពី 3-7 អាទិត្យ ) ។

ឥលូវយើងលើកយកដំណាក់កាលនៃឡើងមុនរហូតដល់ពេលដែលវាបាត់ទៅវិញ
1. ដំណាក់កាលដំបូង :

3

ប្រសិនបើអ្នកចង់សំលាបមុន ដោយមិនបន្សល់ទុកនូវស្លាកស្នាមនេះជាដំណាក់កាលដ៏ល្អ អ្វីដែលអ្នកត្រូវធ្វើគឺ លាបក្រែមដែលមានសារធាតុ Benzoyl Peroxide 10% ( ផលិតផលដែលខ្ញុំប្រើគឺ ZAPZYT Maximum Strength 10% Benzoyl Peroxide Acne Treatment Gel អ្នកទាំងអស់គ្នាអាចប្រើម៉ាកផ្សេងបានដូចជា Eclaran 10 ដែលមាននៅតាមឪសថស្ថាននានា ) លាបលើមុន ( លាបមួយថ្ងៃពីរដង គឺ ពេលព្រឹក និង ពេលយប់មុនចូលគេង ) ។ អនុវត្ថន៍បែបនេះ រហូតដល់មុនបាត់ទៅវិញ ត្រូវចាំថាហាមលាបក្រែមផ្តល់សំណើម ពីលើមុន ប៉ុន្តែអ្នកអាចលាប Aloe Vera បាន ព្រោះវាផ្តល់សំណើម ហើយក៏អាចអាចស្បែកដកដង្ហើមបាន ។

2. ដំណាក់កាលមុនមានបាក់តេរី

4

វាជាដំណាក់កាលក្រោយពេលអ្នកប្រើវិធីខាងលើហើយនៅតែមិនបានផល ។ នៅដំណាក់កាលនេះ មុនអ្នកឡើងធំ និង អាចមានខ្ទះ ។ បរិវេណឡើងមុន ហាមលាបក្រែមផ្តល់សំណើមដែលមានលក្ខណៈជា Cream និង oil  ខ្ញុំប្រើ Aloe Vera Gel ( Nature Republic Aloe Vera Soothing Gel ) ធ្វើជាក្រែមផ្តល់សំណើម អ្នកអាចប្រើម៉ាកផ្សេងក៏បាន ។ រឿងដំបូងដែលអ្នកគួរដឹងគឺ ហាមញេចមុនដាច់ខាត ព្រោះវាបន្សល់ទុកនូវស្លាកស្នាមធំ និង ជ្រៅដែលបាត់ក្នុងរយៈពេលយូរ ។ នៅដំណាក់កាលនេះ មុនអ្នកអាចត្រូវរំខានដោយបាក់តេរី Propionibacterium acnes ( បាក់តេរីដែលបង្ករមុន ) ដូចនេះអ្នកគួរលាបក្រែមដែលសារធាតុអង់ទីប្តូទីច ( ថ្នាំផ្សះ ) ដូចជា T3 Clidamycine or Erythrogel ( Erythromycine Gel ) ដើម្បីសំលាប់បាក់តេរី ខ្ញុំចូលចិត្តប្រើ T3 Clidamycine ជាង វិធីដែលខ្ញុំប្រើគឺ លាយ T3 ជាមួយនឹង Benzoyl Peroxide រួចលាបលើមុន មួយថ្ងៃ 2ដង ( ពេលព្រឹក និង ពេលយប់ ) ។ អនុវត្ថន៍វិធីនេះ ប្រហែល 5-7 ថ្ងៃរហូតដល់មុនបាត់ ។

2

3. ដំណាក់កាលស្លាកស្នាម

5

នេះជាដំណាក់កាលដែលមុនជា ហើយបន្សល់ទុកស្លាកស្នាមពណ៌ក្រហម ត្នោត ខ្មៅ ឬ ស្វាយ ( អាស្រ័យទៅតាមសម្បុរស្បែករបស់អ្នក ) ។ នៅដំណាក់កាលនេះ អ្នកទាំងអស់គ្នាត្រូវមានការអត់ធ្មត់ព្រោះវាជាដំណាក់កាលដែលយូរជាងគេ ប្រហែល 2-3 អាទិត្យ ។ ក្រែមដែលអ្នកត្រូវការមាន ក្រែមការពារកំដៅថ្ងៃ ( SPF 30 ឡើង ) និង ក្រែម Tretinoin ។ ត្រូវលាបក្រែមការពារកំដៅថ្ងៃរៀងរាល់ថ្ងៃ និង លាប Tretinoin លើស្នាមមុនរៀងរាល់យប់រហូតស្នាមមុនរបកបាត់ ។  ផលិតផលដែលខ្ញុំប្រើគឺ Retin-A 0.05% អ្នកទាំងអស់គ្នារកទិញបាននៅឪសថស្ថានបាន ។

កំហុសមួយចំនួនដែលធ្វើអោយស្លាកស្នាមក្របាត់
– ញិចមុន
– ប្រើ Scrub ឬ ដុសខាត់មុខរបួសនៃមុនខ្លាំងៗ
– ផលិតផលបំបាត់អាចម៍រុយ ដែលមានសារធាតុ Hydroquinone, Vitamin C ជាដើម គ្មានឥទ្ធិពលលើស្នាមមុននោះទេ ( ផលិតផលដែលធ្វើអោយស្បែកស )

តើអ្នកទាំងអស់គ្នាមានវិធីសំងាត់អ្វីផ្សេងទៀតដែលជួយបំបាត់ស្នាមមុនជួយប្រាប់មកខ្ញុំវិញផង 🙂

  11 comments for “ចង់បំបាត់ស្នាមមុនមែនទេ ?

  1. Longheang oeurng
    June 29, 2016 at 12:48 pm

    ខ្ញុំមានអារម្មណ៍ថាមុនដែលមិនបានញេច​ វាឈឺខ្លាំង​ហើយខ្ទុះនិងគ្រាប់មុនវានៅក្នុងនិង​ ទោះជាវាបានក្រាប​ លែងហើមក៏ដោយ​ មានអារម្មណ៍ថាគ្មានផាសុកភាព។
    ចុះបើប្រើretin-Aមិនត្រូវ​ ហើយវាអាចធ្វើអោយលើងមុនទៀតទេបង? ? ហើយ​ផលិតផលនេះវាមានប្រសិទ្ធភាពល្អទេបង

    • Longheang oeurng
      June 29, 2016 at 12:49 pm

      ហើយបើខ្ញុំប្រើvitamin Cរាល់ថកងៃទោះជាមានមុនឫអត់មុនក៏ដោយ។ តើវាល្អទេ?

      • somaly
        July 2, 2016 at 1:52 pm

        វីតាមីនសេ ជួយអោយមុខភ្លឺតាមរយៈការកាត់បន្ថយការផលិតមេឡានីន ប៉ុន្តែវាអាចជួយបំបាត់ស្លាកស្នាមមុនទេ វាល្អប្រសិនបើមុខអូនមានអាចម៍រុយ

      • Sinath
        September 15, 2016 at 11:43 pm

        Hi longheang, m interested ur vitamin c Sarum cos my face has many spots. Could u share me picture of its ?

        Thank u!

    • somaly
      July 2, 2016 at 1:51 pm

      បងប្រើ​ Retin-A ជាងមួយឆ្នាំហើយ ហើយវាជួយកាត់បន្ថយស្នាមមុនមានប្រសិទ្ធភាពជាងក្រែមបំបាត់ស្នាមដទៃទៀតឆ្ងាយណាស់ បើមុនមានខ្ទុះអូនគួរប្រើ T3 ព្រោះកាលណាមុនមានខ្ទុះគឺបណ្តាលមកពីបាក់តេរី ។ សាកប្រើវិធីបងមើលព្រោះអ្វី​វិធីនេះ បងសាកល្បងខ្លួនឯងផង និង ប្អូនស្រីទាំងបីរបស់បងផង ពួកគេសុទ្ធតែទទួលប្រសិទ្ធភាពដូចបងដែរ បើទោះបីពួកគេមានប្រភេទស្បែកខុសពីបងក៏ដោយ

      • Longheang oeurng
        July 8, 2016 at 10:56 am

        Skincare រាល់ងៃ​ ខ្ញុំប្រើលេការពារកំដៅថ្ងៃ​ និងយប់ឡើងប្រើ​Vitamin C serum​ហើយឧស្សាហ៍ប្រើម៉ាសល្មៀត។ ខ្ញុំសង្កេតឃើញថាមុខអត់ចេញមុនដូចកាលប្រើ​skin care has moiturizerទេ​ ហើយពេលខ្លះឡើងមុនខ្ញុំញិចវា​ហើយ​ប្រើម៉ាសធម្មជាតិ​ ខ្ញុំសង្កេតថាវាបាត់ស្នាមច្រើន​ ហើយមុខមើលទៅមានផាសុកភាពជាងមុន​ តែខ្ញុំខ្លាចពេលយូរទៅអាចមានស្នាមជ្រួញ។ ចឹងតើខ្ញុំគួរបន្ថែម Moiturizer and Night creamឫទេ?

  2. ឆយ សកុណា
    July 3, 2016 at 5:58 pm

    តើការប្រើបផលិតផលរបស់អូនបាត់រហូតទេ?មុខបងមានមុនច្រើនទាំងតូច ធំ ខ្ទុះពេលខ្លះទៀត.បងបានសាកផលិតផលច្រើនហើយតែមិនបាត់សោះ សូមជួយប្រាប់ផង

    • somaly
      July 5, 2016 at 11:48 am

      វាមិនបានបាត់រហូតទេ តែវាជួយបំបាត់ស្លាកស្នាមមុនលឿន

  3. Ka
    July 6, 2016 at 8:49 pm

    មុខខ្្ញុំជាប្រភេទខ្លាញ់​ ហើយសំបូរទៅដោយមុនកប់ខ្មៅ​ បន្សល់នៅសម្លាក់យ៉ាងច្រើនក្រោយពេលញេច​ និងមុខខ្មៅស្រអាប់
    ខ្្ញុំព្យាយាមសាកល្បងផលិតផលជាច្រើន​ តែហាក់មិនទទួលផល​ មានតែកើនលើសដើម៕​ តើបងមានអ្វីនែនាំទេ​ ?

    • somaly
      July 7, 2016 at 12:58 pm

      ក្រោយសាកល្បងផលិតផលច្រើនហើយមិនបាត់ ឬ មានបញ្ហាលើសដើមអូនគួរទៅជួបពឺក្សាគ្រូពេទ្យរោគសើស្បែក ព្រោះគាត់នឹងជ្រើសរើសប្រភេទព្យាបាលណាមួយដែលមានប្រសិទ្ធភាពចំពោះអូន

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.