ការថែស្បែកថ្ងៃពិសេស

មួយខែមាន 3 ថ្ងៃដែលជាថ្ងៃពិសេសសំរាប់ខ្ញុំ 😀 ។ ចំពោះស្រីៗ ប្រាកដជាដឹងថាថ្ងៃពិសេសជាថ្ងៃអ្វីហើយ ។ ជាធម្មតា ៣ ថ្ងៃនេះ ជាថ្ងៃដែលខ្ញុំឡើងមុនខ្លាំងជាងគេដោយសារតែបំរែបំរួលអ័រម៉ូន ដូចនេះ ៣ ថ្ងៃនេះ ខ្ញុំតែងតែមានវិធីថែស្បែកខុសពីថ្ងៃដ៏ទៃ ព្រោះស្បែកខ្ញុំតែងតែឡើងខ្លាញ់ខ្លាំងខុសពីថ្ងៃធម្មតា ។

1. ការលាងសំអាតមុខ

3

ថ្ងៃធម្មតាខ្ញុំតែងតែសំអាតមុខ មួយថ្ងៃ ២ ដងប៉ុន្តែ ក្នុងរយៈពេល ៣ ថ្ងៃនេះ ខ្ញុំតែងតែសំអាតមុខមួយថ្ងៃ ៣ ដង ដោយសារតែមុខខ្ញុំឡើងខ្លាញ់ពេញមុខ ដូចនេះ ដើម្បីការពារកាឡើងមុនខ្ញុំធ្វើការសំអាតមុខញឹកជាងថ្ងៃធម្មតា ។

2.  ក្រែមផ្តល់សំណើម

4

ថ្វីត្បិតតែមុខខ្ញុំឡើងខ្លាញ់ក៏ពិតមែនប៉ុន្តែក៏មិនមែនមានន័យថា ស្បែកអ្នកមិនត្រូវការក្រែមផ្តល់សំណើមនោះទេ ដូចនេះ រយៈពេលនេះ ខ្ញុំប្តូរការលាបក្រែមផ្តល់សំណើមដែលខ្ញុំតែងតែលាប មកជា Aloe Vera Gel ព្រោះវាជួយផ្តល់សំណើមដោយមិនបន្សល់ជាតិខ្លាញ់លើមុខ និង ជួយអោយមុនដែលមានលើមុខឆាប់ជាសះស្បើយផងដែរ ។ ការលាប Aloe Vera Gel ខ្ញុំលាបក្រោយពេលដែលលាងសំងាតមុខហើយ តាំងពេលថ្ងៃ និង ពេលយប់ ។

3.  ការព្យាបាលមុន

5

មុនដែលឡើងក្នុងអំឡុងពេលនេះ ភាគច្រើនជាមុនធំ និង មានខ្ទុះ ដូចនេះជាទូទៅខ្ញុំប្រើ T3 mycin 1% លាយជាមួយនឹង Benzoyl Peroxide 10% លាបលើមុនទាំងនោះ ។

2

4. ម៉ាសបិទមុខ

ប្រសិនបើអ្នកមានទំនេរ ឬ ឧស្សាហ៍ ( ស្រ្តីភាគច្រើនដូចជាខ្ញុំជាដើម តែងតែខ្ជិលក្នុងអំឡុងថ្ងៃនេះ ) ខ្ញុំណែនាំម៉ាសបិទមុខពីរប្រភេទដែលខ្ញុំតែងតែបិទ គឺ
១. ម៉ាសសំរាប់អ្នកមានស្បែកធម្មតា ឬ ស្បែកស្ងួត : ម៉ាសទឹកដោះគោជូរ

9

របស់ដែលអ្នកត្រូវការមាន :
– ម៉្សៅឈើក្រអូប 1 ស្លាបព្រា ( អានអត្ថបទ សាកល្បងម៉្សៅលាបមុខដ៏ល្បីល្បាញរបស់ជនជាតិភូមា )
– ម៉្សៅរមៀត កន្លះស្លាបព្រា ( អាចប្រើម៉្សៅរមៀតតែមួយមុខក៏បានប្រសិនបើអត់មាន ម៉្សៅឈើក្រអូប )
– ទឹកដោះគោជូរ 1 ស្លាបព្រា

8

២. ម៉ាសសំរាប់អ្នកមានស្បែកចំរុះ ឬ ស្បែកខ្លាញ់ : ម៉ាសកាបូន

10
របស់ដែលអ្នកត្រូវការមាន :
– កាបូន 1 គ្រាប់ ( ខ្ញុំដាក់ចូលក្នុងថង់កិបម៉ត់រួចប្រើអង្រែរដំពីលើថង់អោយម៉ត់ )
– Clay mask ( ម៉ាសភក់ ) ប្រសិនបើអ្នកទាំងអស់គ្នាអត់មាន អាចប្រើប្រទាលកន្ទុយក្រពើ ឬ Aloe Vera Gel ជំនួសបាន

11

ខ្ញុំចូលចិត្តម៉ាសកាបូនជាងព្រោះខ្ញុំមានស្បែកមុខប្រភេទខ្លាញ់ ម៉្យាងវិញទៀតម៉ាសប្រភេទនេះជួយសំអាតរន្ធញើស ហើយមុនបិទម៉ាស មិនចាំបាច់លាងមុខជាមុននោះទេ ។ ខ្ញុំកំរលាបម៉ាសនេះនៅថ្ងៃធម្មតាណាស់ ព្រោះម៉ាសនេះ ធ្វើអោយមុខស្ងួតខ្លាំង ។

 

  2 comments for “ការថែស្បែកថ្ងៃពិសេស

  1. serisa
    July 2, 2016 at 8:48 pm

    sister may i know where u buy your face cleanser??

    • somaly
      July 3, 2016 at 12:47 pm

      This one is USA brand, you can buy at somalystore just inbox to us on Facebook page.

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.