សាកល្បងម៉្សៅលាបមុខដ៏ល្បីល្បាញរបស់ជនជាតិភូមា

ម៉្សៅថាណាកា ( Thanaka Powder ) ឬ ខ្មែរយើងហៅថាជាម៉្សៅឈើក្រអូប វាមានលក្ខណៈស្រដៀងនឹងម៉្សៅរមៀតដែរ ប៉ុន្តែវាមានពណ៌ស្រាលជាង និង មានក្លិនក្រអូប ដែលគេឈូសវាចេញជាម៉្សៅពីដើមរបស់វា ។

Burma Inle Lake, Traditional suncream made from the bark of a special tree. Women in traditional dress Buddhist Monk ceremony Inle Lake

ម៉្សៅក្រអូបនេះ មានដើមកំនើតពីប្រភេទភូមា ហើយត្រូវបានគេប្រើជាម៉្សៅលាបមុខទាំងបុរសនិង ស្រ្តី តែចំពោះប្រទេសថៃ គេប្រើវាធ្វើជាម៉ាសបិទមុខ ព្រោះពួកគេមានជំនឿមុតមំាថាវាអាចជួយកំចាត់មុន និង ធ្វើអោយស្បែកសរលោងស្អាតបាន ។ ម៉្សៅឈើក្រអូបនេះ មានសារធាតុ ២ ប្រភេទ គឺ Coumarin ដែលមានឥទ្ធិពលប្រឆាំងនិងបាក់តេរី ផ្សិត ជួយការពារភាពជ្រីវជ្រួញ និង ជួយជំរុញក្នុងការផលិត Collagenរបស់ស្បែក និង សារធាតុមួយទៀត គឺ marmesin ដែលជួយការពារស្បែកពី UVA ( កាំរស្មីនៃពន្លឺព្រះអាទិត្យ ) ដោយសារតែភាពល្បីល្បាញរបស់វាទើបខ្ញុំចង់សាកល្បង ថាវាមានប្រសិទ្ធភាពជួយអ្វីខ្លះ ។

Friendly-locals-with-traditional-Thanaka-painted-faces-Myanmar1

គ្រឿងផ្សំដែលខ្ញុំប្រើ :

IMG_2204
– ម៉្សៅឈើក្រអូប កន្លះ ស្លាបព្រាបាយ
– លាយជាមួយនឹងទឹកធម្មតា 1 ស្លាបព្រាបាយ

IMG_2203

វាមានក្លិនក្រអូប និង ធ្វើអោយមុខតឹងណែន ព្រមទាំងមានអារម្មណ៍ថាត្រជាក់ស្រួលទៀតផង ។ ប្រសិទ្ធភាពរបស់វាស្រដៀងនឹងប្រសិទ្ធភាពម៉្សៅរមៀត ប៉ុន្តែម៉្សៅឈើក្រអូបមិនបន្សល់ពណ៌លឿងនៅលើស្បែកដូចជាម៉្សៅរមៀតនោះទេ ។
សារធាតុដែលអ្នកទាំងអស់គ្នាអាចសាកល្បងលាយជាមួយនឹងម៉្សៅក្រអូបនេះ មានដូចជា ទឹកដោះគោ ឬ ទឹកដោះគោជូរ ។ សង្ឃឹមថាអ្នកទាំងអស់អាចសាកល្បងម៉ាសនេះជាមួយនឹងខ្ញុំដែរ ។

 

  4 comments for “សាកល្បងម៉្សៅលាបមុខដ៏ល្បីល្បាញរបស់ជនជាតិភូមា

  1. heng
    June 28, 2016 at 6:57 pm

    where can i buy it?

  2. Vattey Heng
    June 28, 2016 at 7:00 pm

    Can I mix with with turmeric powder and honey ?

    • somaly
      July 2, 2016 at 1:47 pm

      yes sure 😀

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.