វិធីធ្វើអោយក្រែមរលោងប្រែក្លាយជាក្រែមស្ងួត

បច្ចុប្បន្ននេះ ស្រ្តីភាគច្រើនចូលចិត្តក្រែមលាបមាត់ប្រភេទស្ងួតជាជាងក្រែមប្រភេទរលោង ប៉ុន្តែធ្វើម៉េចទៅប្រសិនបើខ្ញុំមានតែក្រែមប្រភេទរលោង ។ ដូចនេះថ្ងៃនេះ ខ្ញុំនិងនែនាំវិធីដែលខ្ញុំលាបក្រែមរលោង អោយប្រែក្លាយជាក្រែមប្រភេទស្ងួតវិញ ។
របស់ដែលអ្នកត្រូវការមាន :

1
ក្រែមលាបមាត់ប្រភេទរលោងណាមួយ ( ខ្ញុំប្រើក្រែមលាបមាត់ wet n wild MegaLast Lip Color ដែលជាក្រែមប្រភេទរលោង )
ម៉្សៅផាត់មុខប្រភេទ translucent Powder ( ថ្លា ឬ គ្មានពណ៌ ) ឬ ម៉្សៅហុយកូនង៉ារ ឬ ម៉្សៅផាត់មុខធម្មតា ( ប៉ុន្តែភាគច្រើនវាធ្វើអោយក្រែមពណ៌ស្រាលជាងមុន )

វិធីដែលខ្ញុំប្រើ
– ដំបូងលាបក្រែមលើបបូរមាត់

2

– ផ្តិតម៉្សៅផាត់លើម្រាមដៃ

3

– លាបម៉្សៅលើបបូរមាត់

4

– លាបអោយពេញបបូរមាត់បែបនេះ

5

– ផ្តិតបបូរមាត់ចូលគ្នា រហូតដល់រលុបម៉្សៅអស់

6

– នេះជាលទ្ធផលដែលបាន ពណ៌វាអាចស្រាលជាងពណ៌មុន

7

នេះជារូបមុន និង ក្រោយលាប 

8

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.