តើគួរប្រើឡេលាយឬអត់ ?

ម៉្សៅលាយដែលខ្ញុំនឹងលើកមកនិយាយនេះ គឺប្រភេទ ឡេលាយសំរាប់លាបមុខ ឬ លាបខ្លួនដែលមាននៅតាមទីផ្សារ ដែលគេលាយដោយខ្លួនឯង និង លក់ជាគីឡូក្រាម ។ ខ្ញុំមិនប្រាកដថាឡេលាយទាំងនេះមានលាយនូវសារធាតុអ្វីខ្លះនោះទេ ដូចនេះ ខ្ញុំលើកយកសារធាតុដែលខ្ញុំដឹងមកបង្ហាញប៉ុណ្ណោះ

1. Corticoids Cream

3
Corticoids មានដូចជា Myda-B or Gentriderm : សារធាតុនេះប្រើសំរាប់ព្យាបាលជំងឺស្បែកមួយចំនួនដូចជា កន្ទួល រមាស់ អាល្សីកស៊ីស្បែក សត្វទិចជាដើម ។ ការប្រើប្រាស់របស់វាមានសុវត្ថិភាព ក្នុងការប្រើប្រាស់រយៈពេលខ្លី ដោយលាបពីរដងក្នុងមួយថ្ងៃ និង លាបតែបរិវេណដែលមានបញ្ហាស្បែកតែប៉ុណ្ណោះ ។ ការប្រើប្រាស់រយៈពេលវែង ( លើសពី ១ ខែឡើងទៅ ) អាចបង្ករជាបញ្ហាផ្សេងៗដូចជា
ធ្វើអោយស្បែកស្តើង : ឃើញសរសៃក្រហមលើស្បែក

4
ស្បែកងាយប្រតិកម្មឡើងកន្ទួលរមាស់
បង្ករជាមុន : មុនដែលបង្ករដោយការប្រើ Corticoid ជាមុនដែលពិបាកព្យាបាល ( ភាគច្រើនជាមុនអត់មុខ )
កន្លែងដែលលាបឡេលាយ គឺ មានដុះរោមច្រើនខុសធម្មតា

ប្រសិនបើអ្នកទិញឡេលាយហើយ ក្រោយពេលដែលអ្នកប្រើលើសពី ១ ខែហើយចេញនូវរោគសញ្ញាខាងលើនេះ នោះមានន័យថា ឡេដែលអ្នកទិញនោះមានលាយនូវសារធាតុ corticoids ជាមិនខាន ដូចនេះអ្នកគួរឈប់ប្រើប្រាស់វា ។

2. Becozyme និង Bepenthene 

1

Becozyme ជាវីតាមីន B សំរាប់ចាក់តាមសរសៃ ឬ ចាក់តាមសាច់ដុំ ។ ចំនែក Bepenthene ជា វីតាមីន B5 ដែលប្រើសំរាប់ចាក់សាច់ដុំ ។ Bepenthene ក៏មានលក្ខណៈជាក្រែមផងដែរ ដែលគេប្រើវាសំរាប់លាបលើរបួស ឬ រលាក ( គេក៏ប្រើវាសំរាប់លាបគូទកូនក្មេងដើម្បីការពារការឡើងកន្ទួលរមាស់ផងដែរ ) និង ប្រើសំរាប់លាបលើស្នាមសាក់ក្រោយពេលសាក់ហើយថ្មីៗផងដែរ ។ Beco និង Bepanthene ត្រូវបានគេលាយជាមួយនឹងឡេដើម្បីធ្វើអោយសាច់ស្អាត ប៉ុន្តែវាជារឿងចំលែកប្រសិនបើអ្នកជឿបែបនេះ ព្រោះ Beco និង Bepanthene ទាំងពីរនេះ គេប្រើសំរាប់ចាក់ប៉ុណ្ណោះវាមិនមែនសំរាប់លាបនោះទេ ហើយក៏គ្មានការបញ្ជាក់បែបវិទ្យាសាស្រ្តណាមួយដែលបញ្ជាក់ថា ថ្នាំចាក់ អាចយកធ្វើជាថ្នាំលាបបាន នឹងមានប្រសិទ្ធភាពដូចចាក់នោះទេ ។ ម៉្យាងវិញទៀត ការផ្លាស់ប្តូរមជ្ឃដ្ឋាន ពីទឹកដែលស្ថិតក្នុងអំពូលបិទជិត មកជាមជ្ឃដ្ឋានឡេរាវលាបធម្មតា អាចធ្វើអោយ Beco និង Bepenthene បាត់បង់ប្រសិទ្ធភាពដោយសារការបំលាស់ប្តូរ pH នៃមជ្ឃដ្ឋាន ។

3. ឡេផ្សេងៗទៀត 

ឡេផ្សេងៗទៀត ដូចជាឡេវ៉ាស៊ីលីន ឬ Nivea ឬ Revlon ជាដើម ។ ឡេមួយមុខៗ មានការលាយហើយជាស្រេច និង មានសារធាតុផ្សេងៗខុសគ្នា ព្រមទាំង pH នៃឡេក៏ខុសគ្នា ។ ការលាយឡេទាំងនេះបញ្ចូលគ្នាអាចនាំអោយសារធាតុដែលមានក្នុងឡេបាត់បង់ប្រសិទ្ធភាពដោយសារការផ្លាស់ប្តូរ pH នៃឡេក្រោយពេលដែលលាយហើយ ម៉្យាងទៀតការលាយបញ្ចូលគ្នានៃឡេទាំងនេះអាចបណ្តាលអោយប៉ះពាល់ដល់អាយុកាលនៃការប្រើប្រាស់របស់វា ឧទាហរណ៌ អ្នកយកឡេ Nivea ដែលមាន ថ្ងៃកំណត់ប្រើប្រាស់ Expired Date  : 12.12.16 លាយជាមួយនឹងឡេ Revlon ដែលមានថ្ងៃកំនត់ប្រើប្រាស់ Expired Date : 10.10.17 តើឡេថ្មីដែលអ្នកលាយចេញមក មាន Expired Date នៅឆ្នាំណា ? ( វាត្រូវការការពិសោធន៍ច្បាស់លាស់មួយ ) ។ តែក៏មិនមែនមានន័យថា អ្នកមិនអាចលាយឡេចូលគ្នាបាននោះទេ ឧទាហរណ៍ ដូចជាសារធាតុមួយចំនួនដូចជា ប្រេងអូលីវ ប្រេងដូង ( Coconut Oil ), petroleum jelly, cocoa butter, shea butter, vitamin E ជាគ្រាប់ ឬ ជា cream ដែលអ្នកអាចលាយជាមួយនឹងឡេដែលអ្នកមានស្រាប់ ហើយក៏មិនបាច់បារម្ភពី Expired Date ដែលព្រោះសារធាតុទាំងនេះ គ្មាន Expired Date នោះទេ ។

2

សង្ឃឹមថាពត៌មានទាំងអស់នេះ អាចជួយអ្នកទាំងអស់គ្នាបានក្នុងការសំរេចចិត្តថាគួរប្រើឡេលាយឬអត់ 🙂

  2 comments for “តើគួរប្រើឡេលាយឬអត់ ?

  1. July 6, 2016 at 10:14 pm

    Nhom mean sbaek rol kon tou rol murs leab le leay min ban sos

    • somaly
      July 7, 2016 at 12:56 pm

      ឡេលាយមិនព្យាបាលកន្ទួលរមាស់នោះ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.