ការព្យាបាលស្បែកដែលមានភ្លឺ

ភ្លឺ ( Tinea versicolor or pityriasis versicolor ) គឺជាជំងឺស្បែកម៉្យាងដែលមានលក្ខណៈជាបន្ទះស ឬ ផ្កាឈូក ឬ ក្រហម ឬ ត្នោត ដែលមានលើស្បែក ( ដូចជាលើ ក ទ្រូង ខ្នង និង ដៃ )  ។

ជំងឺភ្លឺនេះបង្ករឡើងដោយសារមេរោគផ្សិតដែលមាននៅលើស្បែក ( ជាធម្មតាពួកផ្សិតទាំងនេះមិនបង្ករជាជំងឺទេ ) ។ មូលហេតុដែលអាចអោយអ្នកកើតជំងឺស្បែកនេះមានដូចជា :
– អ្នកមានស្បែកប្រភេទខ្លាញ់
– អ្នករស់នៅតំបន់ដែលមានអាកាសធាតុក្តៅ
– បើកញើសខ្លាំង
– អ្នកដែលមានប្រពន្ធ័ការពាររាងកាយខ្សោយ

ការព្យាបាលចែកចេញជាពីរ គឺការព្យាបាលដោយថ្នាំលាប និង ការព្យាបាលដោយប្រើថ្នាំលេប ។
1 . ការព្យាបាលដោយថ្នាំលាប

ថ្នាំលាបនេះ ខ្ញុំសំដៅដល់ថ្នាំលាបប្រភេទជា Cream វាជាការព្យាបាលជំហានដំបូងមុនឈានទៅដល់ការព្យាបាលដោយថ្នាំលេប ។
ថ្នាំទាំងលាបទាំងនោះមានដូចជា :
Econazole, ketoconazole, clotrimazole, miconazole ( គ្រួសារត្រកូល azole ) អ្នកអាចជ្រើសរើសប្រភេទណាមួយប្រើក៏បាន ។

1
Terbinafine gel

2
Ciclopirox cream

ciclopirox

ការព្យាបាលដោយថ្នាំលាបនេះអាចលេចចេញប្រសិទ្ធភាពក្រោយពេលប្រើរយៈពេលលើសពី 2 សប្តាហ៍ឡើងទៅ ( ដោយលាប 2 ដងក្នុងមួយថ្ងៃ ) ។

2. ថ្នាំលេប ( ក្រោយពេលដែលថ្នាំលាបគ្មានប្រសិទ្ធភាពសំរាប់អ្នក )
ថ្នាំលេបទាំងនោះមានដូចជា :

  • fluconazole (Diflucan)
  • Itraconazole (Onmel, Sporanox)
  • ketoconazole (Extina, Nizoral)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.