ការវាយតំលៃម៉្សៅទ្រនាប់ Maybelline Fit Me Matte + Poreless Foundation

ខ្ញុំតែងតែមានបញ្ហាក្នុងការជ្រើសរើសប្រើម៉្សៅទ្រនាប់ព្រោះតែខ្ញុំមានស្បែកប្រភេទខ្លាញ់ខ្លាំងដែលតែងតែធ្វើអោយម៉្សៅទ្រនាប់ឡើងកក បន្ទាប់ពីផាត់មុខហើយ 2-3 ម៉ោងក្រោយ ( នេះក៏ជាមូលហេតុដែលខ្ញុំមិនចូលចិត្តផាត់មុខផងដែរ ) ។ ប៉ុន្តែដោយសារតែកាលពីប៉ុន្មានខែមុន ខ្ញុំត្រូវចូលរួមពីធីមង្គលការប្អូនជីដូនមួយ ដូចនេះខ្ញុំក៏សំរេចចិត្តទីញម៉្សៅទ្រនាប់មកទុកប្រើ ។

4

ក្រោយពេលដែលស្រាវជ្រាវលើ Google ក៏ដូចជា Youtube មានមនុស្សជាច្រើនដែលមានស្បែកប្រភេទខ្លាញ់ ណែនាំអោយជ្រើសរើសប្រើ ម៉្សៅទ្រនាប់ម៉ាក Maybelline Fit Me Matte + Poreless Foundation ដែលខាងក្រុមហ៊ុន Maybelline បានធានាថា :
– វាជាម៉្សៅទ្រនាប់សំរាប់អ្នកមានប្រភេទស្បែកធម្មតា និង ស្បែកមុខខ្លាញ់
– មានសារធាតុ micro-powders ដែលជួយគ្រប់គ្រងជាតិខ្លាញ់ និង លុបបំបាត់រន្ធញើស
– ធ្វើអោយ Matte finish ( ធ្វើអោយស្បែកមើលទៅស្ងួត )
– លុបបំបាត់ស្នាមកំរិតមធ្យម និង ធ្វើអោយស្បែកមើលទៅបែបធម្មជាតិ

5

Maybelline Fit Me Matte + Poreless Foundation មាន 24 ពណ៌អោយជ្រើសរើស សំរាប់ខ្ញុំជ្រើសរើសពណ៌ 322 Warm Honey ( ខ្ញុំមានស្បែកប្រភេទ Warm Undertone ) ការជ្រើសរើសពណ៌នៃម៉្សៅទ្រនាប់នេះ ខ្ញុំជ្រើសរើសតាមតារា Youtube Alexisjayda និង MsPreciousMarie ព្រោះនាងមានពណ៌ស្បែកដូចខ្ញុំ ។

6

នេះជារូបមុនពេលលាបម៉្សៅទ្រនាប់ និង ក្រោយពេលលាបលើខ្នងដៃ

5

លាបលើមុខ ( ខ្ញុំលាបតែមួយជាន់ប៉ុណ្ណោះ ) 

7

3

2

ការវាយតំលៃរបស់ខ្ញុំ

–  តំលៃ              : $18
– ប្រភេទម៉្សៅទ្រនាប់ : រាវ ( Liquid foundation ) និង Matte Finish ( ស្ងួត )
– ពណ៌              : 322 warm Honey ( For Warm undertone and Yellow tone ) ខ្ញុំមានសម្បុរស្រអែម
– ក្លិន               : គ្មានក្លិន
– ជាប់ពណ៌       : ជាប់បានពី 6-8 h ទៅ
– ការវេចខ្ចប់   : ដបកែវ និង គំរបជាជ័រ
– បិទបាំងស្នាម : កំរិតមធ្យម ( medium courage ) តែវាលុបបំបាត់ស្នាមក្រហម និង រន្ធរោមបានល្អ ប៉ុន្តែស្នាមខ្មៅមិនសូវជាលុបបានច្រើននោះទេ
– លាបបានស្មើសាច់ល្អប្រសិនបើប្រើជក់ ឬ ប៉ុនផាត់មុខ ( បើប្រើដៃនោះម៉្សៅទ្រនាប់លាបមិនបានស្មើសាច់នោះទេ )

គុណវិបិត្ត 
– ក្រោយពេលលាបបាន 3-4h  ក្រោយខ្លាញ់ឡើងពេញមុខ ( ខ្ញុំមានស្បែកដែលមានខ្លាញ់ខ្លាំង ) ដូចនេះអ្នកគួរត្រៀមក្រដាសផ្តិតខ្លាញ់តាមខ្លួន
– មិនសូវជាបិទបាំងស្នាមមុនក្រហម ដូចនេះអ្នកគួរតែប្រើ Concealer បន្ថែម ឬ លាបម៉្សៅទ្រនាប់នេះមួយជាន់ទៀត

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.