អំពីខ្ញុំ

សួស្តី និង សូមស្វាគមន៍ មកកាន់គេហទំព័រ somalytips.com !!

ខ្ញុំ សុម៉ាលី ជាម្ចាស់គេហទំព័រ somalytips.com.

IMG_7554 [1460544]

” អាយុ 26 ឆ្នាំ ចូលចិត្តទិញផលិតផលថែស្បែក មិនចេះផាត់មុខ តែចូលចិត្តក្រែមលាបមាត់ ស្អប់កាហ្វេ និង ទឹកអប់  ”

អ្នកទាំងអស់គ្នាបានក្លាយជាចំនែកមួយដ៏សំខាន់នៃគេហទំព័ររបស់ខ្ញុំ ព្រោះបើគ្មានអ្នកទាំងអស់គ្នា ក៏គ្មានវត្តមាននៃគេហទំព័រមួយនេះផងដែរ ។ ខ្ញុំពិតជាអរគុណរាល់ការគាំទ្ររបស់អ្នកទាំងអស់គ្នា ដូចនេះថ្ងៃនេះ ខ្ញុំចង់ណែនាំខ្លួនអោយអ្នកទាំងអស់គ្នាបានស្គាល់ ដើម្បីបង្កើតភាពស្និតស្នាល 🙂 ។ ខ្ញុំឈ្មោះ សុម៉ាលី អាយុ 26 ឆ្នាំ ជាកូនស្រីច្បង នៅលីវ ជាអ្នកខេត្តសៀមរាប ប៉ុន្តែដោយសារការសិក្សាខ្ញុំបានមករស់នៅទីក្រុងភ្នំពេញតាំងពីឆ្នាំ 2008 មកម៉្លេះ ។ ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកឪសថសាស្រ្ត នៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកាលពីឆ្នាំ 2014 ។
ខ្ញុំបានបង្កើតគេហទំព័រនេះឡើងតាំងពីឆ្នាំ 2012 មកម៉្លេះ ប៉ុន្តែដោយសារការសិក្សាធ្វើអោយខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះគេហទំព័រមួយនេះប៉ុន្មានទេ ក្រោយបញ្ចប់ការសិក្សាខ្ញុំចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ចំពោះគេហទំព័រមួយនេះពេញម៉ោង ព្រោះតែគាំទ្ររបស់អ្នកទាំងអស់គ្នា ធ្វើអោយខ្ញុំបន្តការបង្កើតនូវអត្ថបទថ្មីៗ បន្តបន្ទាប់ជាច្រើន ។

ខ្ញុំចូលចិត្តទិញ និង សាកល្បងនូវផលិតផលថែស្បែកក៏ដូចជាផលិតផល Makeup ( ភាគច្រើនជាក្រែមលាបមាត់ ) ។ ខ្ញុំបង្កើតគេហទំព័រនេះឡើងគឺ ផ្តោតសំខាន់សំរាប់ស្ត្រីខ្មែរ ដើម្បីចែករំលែកនូវចំណេះដឹងមួយចំនួន ទាក់ទងនឹងការថែស្បែក និង ការជ្រើសរើសនូវផលិតផលថែស្បែក ( ខ្ញុំមានស្បែកស្រអែម ប្រភេទខ្លាញ់ ងាយឡើងមុន និង ងាយប្រតិកម្ម )  ។ ខ្ញុំតែងតែ post នូវអត្ថបទថ្មីរៀងរាល់យប់ ថ្ងៃសុក្រ និង យប់ថ្ងៃសៅរិ៍ ។

គេហទំព័រ somalytips ជាទីកន្លែងមួយដែលចែករំលែកនូវពត៌មានទាក់ទងនឹងសម្រស់ និង សុខភាព ហើយជាទីកន្លែងដែលអ្នកទាំងអស់គ្នាអាចចែករំលែកពីបញ្ហាផ្សេងៗជាមួយនឹងខ្ញុំសុម៉ាលី និង អាចសួរនូវសំនួរផ្សេងៗបាន  ។

ដោយក្តីស្រលាញ់រាប់អាន
សុម៉ាលី

  4 comments for “អំពីខ្ញុំ

  1. Coronet
    July 22, 2016 at 9:02 pm

    សួស្តី! បងសុម៉ាលី ខ្ញំរីករាយដែលបានស្គាល់បង ហេីយក៏អរគុណដែលបងដែលបានបង្កេីត Page នេះឡេីង។ រាល់អ្វីដែលបង បង្ហោះ នូវការចែករំលែកពីសុខភាព ផលិតផល និង សម្រស់ពិតជាល្អសម្រាប់ស្រ្តីទូទៅ យកទៅអនុវត្តប្រេី។ ជាចុងក្រោយសូមជូនពរបង នឹងក្រុមគ្រួសារ ក៏ដូចជាសហការីទាំងអស់ដែលបានខិតខំបង្កេីត website នេះឡេីង សូមអោយជួបតែសំណាងល្អ នឹង ជោគជ័យ ហេីយព្យាយាមរិះរកអ្វីដែលថ្មី ដេីម្បីចែកចាយជូនប្រិយមិត្ត បន្តទៀត។
    សូមអរគុណ!
    Coronet,

    • somaly
      July 23, 2016 at 8:35 pm

      អរគុណច្រើនចំពោះការផ្តល់កំលាំងចិត្តដល់បង 🙂

  2. Kimchou
    March 23, 2018 at 2:33 pm

    Hi Somaly! I’m Kimchou. I would like to discuss some business with you. So can I have your contact please?

    • February 3, 2019 at 8:06 am

      hi Dear, sorry just reply, my website has a problem and crush for a while, I just got it back .

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.