ផលិតផលថែមុខដែលខ្ញុំតែងតែលាបមុនពេលចូលគេង

ថ្ងៃនេះខ្ញុំនឹងលើកយកផលិតផលលាបមុខពេលយប់ដែលខ្ញុំតែងតែប្រើជាប្រចាំ ប៉ុន្តែមុនចូលដល់ការបង្ហាញ ខ្ញុំចង់ប្រាប់ប្រភេទស្បែករបស់ខ្ញុំជាមុនសិន ។ ខ្ញុំមានស្បែកប្រភេទខ្លាញ់ខ្លាំង ងាយឡើងមុន ងាយប្រតិកម្ម និង មានអាចម៍រុយតិចតួច ព្រមទាំងមានរន្ធញើសធំ ។

ផលិតផលលាបមុខពេលយប់

9

ក្រែមលាបជុំវិញភ្នែក          : MIZON Korean Cosmetics Snail Repair Eye Cream
ក្រែមការពារការឡើងមុន  : Retin-A 0.05%
សេរ៉ូមការពារភាពជ្រីវជ្រួញ និង អាចម៍រុយ : OZNaturals- Vitamin C Serum Strength 20% Vitamin C + Hyaluronic Acid
ក្រែមផ្តល់សំណើម               : Nature Republic New Soothing & Moisture Aloe Vera 92% Gel

ផលិតផលដែលខ្ញុំប្រើពេលយប់មាន 4 មុខ :
ក្រែមលាបជុំវិញភ្នែក : ប្រសិនបើអ្នកទាំងអស់គ្នាចង់ការពារភាពជ្រីវជ្រួញនៅកន្ទុយភ្នែក ដូចនេះក្រែមលាបជុំវិញភ្នែកជាផលិតផលដែលអ្នកចាំបាច់ត្រូវមាន ប៉ុន្តែប្រសិនបើអ្នកគ្មានក្រែមលាបជុំវិញភ្នែកអ្នកអាចប្រើ Vaseline ឬ Coconut oil ( ប្រេងដូង ) លាបជំនួសបាន ។

5
Retin-A : វាជាខ្សែស្រលាយនៃ វីតាមីនអេ វាជាផលិតផលដែលគ្រូពេទ្យផ្នែកស្បែកចេញអោយខ្ញុំប្រើ វាមិនត្រឹមតែជាក្រែមលាបបំបាត់មុនប៉ុណ្ណោះទេ តែវាជួយការពារភាពជ្រីវជ្រួញ និង ជួយកាត់បន្ថយស្នាមបានផងដែរ តែវាធ្វើអោយមុខស្ងួត ដូចនេះប្រសិនបើអ្នកប្រើវាអ្នកគួរលាបក្រែមផ្តល់សំណើមបន្ថែមពីលើ ។ ប្រសិនបើអ្នកប្រើផលិតផល Retin-A or ផលិតផលដែលមានសារធាតុ Retinol មិនថាវាជា សេរ៉ូម ជាក្រែម ឬ ជា Gel ឬ ជា lotion ក៏ដោយអ្នកត្រូវលាបវាមុនគេបង្អស់ ។

6
សេរ៉ូម ( Vitamin C serum ) : វីតាមីនសេ ជាសារធាតុជួយធ្វើអោយមុខភ្លឺ ( ការពារការឡើងអាចម៍រុយ ) និង ការពារភាពជ្រីវជ្រួញបានទៀតផង ។ ប្រភេទសេរ៉ូម គឺ អាចប្រើសឹងគ្រប់ប្រភេទស្បែក ។ ប្រសិនបើអ្នកមិនបានប្រើ Retin-A ឬ ក្រែមដែលមានសារធាតុ Retinol ទេ ក្រែមលាបមុខប្រភេទសេរ៉ូម ជាផលិតផលដែលអ្នកត្រូវលាបមុនគេបង្អស់ ។

7
ក្រែមផ្តល់សំណើម ( Aloe vera Gel ) វាក្រែមផ្តល់សំណើម ដែលខ្ញុំតែងតែប្រើ ព្រោះ Retin-A និង សេរ៉ូមវីតាមីនសេ វាមិនបានផ្តល់សំណើមគ្រប់គ្រាន់នោះទេ ។ អ្នកអាចជ្រើសរើសក្រែមផ្តល់សំណើមទៅតាមប្រភេទស្បែករបស់អ្នក :
ប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ ឬ ចំរុះ : ជ្រើសរើសក្រែមផ្តល់សំណើមប្រភេទជា Lotion or Gel or Emulsion or Essence
ប្រសិនបើអ្នកមានស្បែកប្រភេទធម្មតា ឬ ស្ងួត : ជ្រើសរើសក្រែមផ្តល់សំណើមប្រភេទជា Lotion or Cream  

 8

នេះជាលំដាប់លំដោយក្រែមលាបពេលយប់ដែលខ្ញុំប្រើ : Eye Cream < Retin-A < Serum < Gel ( អានអត្ថបទ លក្ខណៈខុសគ្នានៃក្រែមលាបមុខ ) . 

  12 comments for “ផលិតផលថែមុខដែលខ្ញុំតែងតែលាបមុនពេលចូលគេង

  1. Fariza
    July 24, 2016 at 11:18 pm

    how much…how can I find it at pharmacy…I have only 30$ per month for my face. now I get ugly on my face . I don’t happy.

    • somaly
      July 25, 2016 at 9:48 pm

      that’s okay one thing that change my face is Retin-A , it’t not expensive and you can find it at the pharmacy.

  2. Kitty
    July 25, 2016 at 12:51 pm

    Where did you buy Retin A??

    • somaly
      July 25, 2016 at 9:47 pm

      I buy it the pharmacy if you live in Phnom Penh or Siem Reap , you may find it at the pharmacy.

  3. Munyrath
    July 28, 2016 at 11:15 am

    Where can I buy OZ natural ?

  4. Petite Queenie
    August 6, 2016 at 12:26 pm

    Thank you so much for sharing. Anyway I wonder on aloe Vera gel. Do u mean that u apply it after vitamin C serum without wash it for the whole night? It’s ok for the skin?

    • somaly
      August 8, 2016 at 12:57 pm

      yes it’s okay for the skin. You can try it it’s not sticky and oily…that’s why I like it.

  5. Thyda
    August 13, 2016 at 12:56 pm

    How much for the Retin A?

    • somaly
      August 19, 2016 at 10:58 am

      it’s $6. you can buy it at the pharmacy .

  6. October 26, 2016 at 6:27 pm

    ប្រេីផលិតផលណាមុន?

    • somaly
      October 28, 2016 at 1:41 pm

      ប្រើក្រែមលាបជុំវិញភ្នែកមុនគេ បន្ទាប់មក Retin-A រួច សេរ៉ូម និង ប្រទាលកន្ទុយក្រពើ Gel លាបក្រោយគេ​

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.