វិធី 9 យ៉ាងដែលខ្ញុំប្រើប្រាស់ប្រេងដូង ( Coconut Oil )

ប្រេងដូង ជាប្រេងដែលចំរេញពីខ្ទឹះដូង ហើយវាត្រូវបានប្រើប្រាស់បានយ៉ាងច្រើនមុខ ។ ថ្ងៃនេះ ខ្ញុំនឹងលើកយកវិធីដែលខ្ញុំប្រើប្រាស់វាមកបង្ហាញ :

photo_2016-08-02_13-15-55
– Makeup Remover : ខ្ញុំតែងតែហាត់រៀន គូរ Eyeliner ដូចនេះខ្ញុំតែងតែប្រើប្រេងដូងផ្តិចជាមួយនឹងសំលីជូតមុខ ហើយជូតថ្នមៗនៅជុំវិញភ្នែក ។ វាលាង Makeup បានយ៉ាងស្អាតល្អ បើទោះបីជា Makeup នោះជាប្រភេទធន់នឹងទឹកក៏ដោយ ( Waterproof ) ។ នេះជាវិធីដែលអ្នកអាចលាង Makeup ដោយប្រើប្រេងដូង ។

– ក្រែមផ្តល់សំណើមដល់ស្បែក : ប្រសិនបើអ្នកមានស្បែកដែលមានសង្វារ ឬ អ្នកមានផ្ទៃពោះ អ្នកអាចប្រើប្រេងដូចលើ់បរិវេណស្បែកដែលអ្នកចង់ការពារការឡើងសង្វារបាន ។

Picture52

– លាងសំអាតជក់ផាត់មុខ : ខ្ញុំតែងតែប្រើប្រេងអូលីវលាងសំអាតជក់ផាត់មុខ ប៉ុន្តែពេលខ្លះខ្ញុំប្រើ ប្រេងដូងជំនួសប្រេងអូលីវផងដែរ ( វាមិនខុសគ្នាប៉ុន្មានទេ ) ដោយលាយប្រេងដូង មួយស្លាបព្រាជាមួយនឹងសាប៊ូលាងចាន ពីរស្លាបព្រា នេះជាវិធីនៃការសំអាតជក់ផាត់មុខ

– ក្រែមលាបបបូរមាត់ : ប្រសិនបើអ្នកទាំងអស់គ្នាមានបបូរមាត់ដែលស្ងួតខ្លាំង និង ប្រេះ អ្នកអាចលាបប្រេងដូងលើបបូរមាត់មុនពេលចូលគេង នោះព្រឹកឡើងអ្នកទាំងអស់គ្នានឹងទទួលបានបបូមាត់ដែលមានសំណើម និង ទន់រលោង មិនខាន ។

Lip-Balm

– ខាត់ស្បែក : អ្នកអាចលាយបរិមាណស្មើគ្នានៃប្រេងដូងជាមួយនឹងអំបិល ឬ ស្ករ រួចយកមកខាត់ស្បែកដើម្បីជំរុះកោសិកាចាស់នៃស្បែក និង ធ្វើអោយស្បែកទន់រលោងទៀតផង ។ នេះជា Scrub ខាត់ខ្លួនដែលខ្ញុំតែងតែធ្វើ .

– ធ្វើអោយសក់រលោងស្អាត : ប្រសិនបើអ្នកមានសក់ដែលសិតហើយនៅតែជំពាក់រញ៉េរញៃ អ្នកអាចយកប្រេងដូងលាបនៅចុងសក់ និង លាបសក់ដែលជំពាក់ នោះសក់់អ្នកនឹងរលោងស្អាត សិតមិនជំពាក់ ព្រមទាំងការពារសក់បែកចុងបានទៀតផង ។ ខ្ញុំតែងតែលាបប្រេងដូងនៅលើសក់ មុនពេលដែលខ្ញុំចុះហែលទឹក ព្រោះវាជួយការពារការជំពាក់សក់ ក៏ដូចជាការពារសក់ពីសារធាតុក្លរដែលគេបង់ក្នុងអាងហែលទឹកបានផងដែរ ។

– ក្រែមសំរាប់កោររោមជើង និង ដៃ : ខ្ញុំតែងតែកោរោមជើងជាប្រចាំ ដូចនេះខ្ញុំប្រើប្រេងដូងលាបជុំវិញបរិវេណជើង រួចប្រើឡាមកោពុកមុខកោររោមជើងជាការស្រេច ។ វាជួយធ្វើអោយស្បែករលោង មិនឆ្អារ និង ងាយស្រួលកោរដល់គល់នៃរោមទៀតផង ។

Shaving-Cream

– ក្រែមអប់សក់ :   ប្រសិនបើអ្នកមានសក់ដែលខូច ឬ ស្ងួតបែកចុងអ្នកអាចប្រើប្រេងដូងជាក្រែមអប់សក់ ដោយគ្រាន់តែលាបអោយសប់សក់ រួចទុកចោលប្រហែល 1 ម៉ោងសឹមកក់ដោយសាប៊ូធម្មតាជាការស្រេច ។

– ក្រែមលាបជុំវិញភ្នែក : ប្រសិនបើអ្នកទាំងអស់គ្នាគ្មានក្រែមលាបការពារភាពជ្រីវជ្រួញជុំវិញភ្នែកទេ អ្នកទាំងអស់គ្នាអាចលាបប្រេងដូងជំនួសបាន ព្រោះវាផ្តល់សំនើមខ្លាំង មិនចាញ់ក្រែមលាបជុំវិញភ្នែកនោះទេ ។

Under-Eye-Cream

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.