ម៉ាសបិទមុខសំរាប់អ្នកដែលមានស្បែកស្ងួត

ម៉ាសដែលខ្ញុំបានលើកយកមកបង្ហាញអ្នកទាំងអស់គ្នា ភាគច្រើនជាម៉ាសសំរាប់ស្បែកប្រភេទខ្លាញ់ ដូចនេះ ថ្ងៃនេះខ្ញុំលើកយកម៉ាសមុខសំរាប់អ្នកមានស្បែកស្ងួតម្តង :
1. ម៉ាសំរាប់អ្នកមានស្បែកងាយរលាក ឬ ក្រហម

សំរាប់អ្នកមានស្បែកងាយឡើងក្រហម ឬ ស្បែកងាយប្រតិកម្ម

គ្រឿងផ្សំមាន
– ទឹកដោះគោជូរ 2 ស្លាបព្រា
– ម៉្សៅតែបៃតង 1 ស្លាបព្រា

29

លាយគ្រឿងផ្សំចូលគ្នាអោយសប់ រូចលាបលើមុខ
ទុកចោលប្រហែល 20-30 នាទីរួចលាងចេញដោយទឹកធម្មតា

2. ម៉ាសផ្តល់សំណើម

សំរាប់អ្នកមានស្បែកស្ងួតខ្លាំង

គ្រឿងផ្សំមាន

– ផ្លែប័រ 1/4 ផ្លែ
– ប្រេងដូង 1/2 ស្លាបព្រា ( អាចប្រើ Olive Oil ជំនួសបាន ឬ មិនបាច់ប្រើក៏បាន )
– ទឹកឃ្មុំ 2 ស្លាបព្រា

31

ផ្លែប័រ កិនដោយស្លាបព្រាអោយម៉ត់ សឹមលាយជាមួយគ្រឿងផ្សំដទៃទៀត
លាយគ្រឿងផ្សំចូលគ្នាអោយសប់ រូចលាបលើមុខ
ទុកចោលប្រហែល 20-30 នាទីរួចលាងចេញដោយទឹកធម្មតា

3. ម៉ាសដែលអាចប្រើបានរាល់ថ្ងៃ
នេះជាម៉ាសដែលអាចប្រើបានគ្រប់ប្រភេទស្បែក និង ជួយផ្តល់សំណើម ព្រមទាំងកាត់បន្ថយអាការៈមុខក្រហម ឬ មុនបាន ។

គ្រឿងផ្សំមាន

កាបូន 1/2 ស្លាព្រា ( កាបូន 2 គ្រាប់ បុកអោយម៉ត់ )
– Aloe Vera Gel 1 ស្លាបព្រា

30

លាយគ្រឿងផ្សំចូលគ្នាអោយសប់ រូចលាបលើមុខ
ទុកចោលរហូតដល់ស្ងួត រួចលាងចេញដោយទឹកធម្មតា .

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.