លក្ខណៈខុសគ្នានៃក្រែមលាបមាត់

និយាយពីក្រែមលាបមាត់ គឺ មានច្រើនម៉ាក និង ច្រើនប្រភេទដូចជា Lipstick, lip balm, Lip stain, Lip Liner, Lip gloss , Matte lipstick, Shimmer lipstick, Cream Lipstick, Long-wearing lipstick ដូចនេះធ្វើដូចម្តេចទើបដឹងថា មួយណាជាប្រភេទរលោង និង មួយណាជាប្រភេទស្ងួត និង មួយណាដែលជាប់ពណ៌បានយូរជាងគេ ?
ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើ់កយកវិធីងាយៗ ក្នុងការកំនត់ប្រភេទនៃក្រែមលាបមាត់ទាំងនេះមកបង្ហាញ ។ ខ្ញុំនិងលើកយកពីប្រភេទរលោងខ្លាំងទៅប្រភេទស្ងួតខ្លាំង ។

1. Lip gloss : ជាក្រែម ប្រភេទរ៉ាវ ឬ ខាប់ និង លាបទៅរលោងខ្លាំង ។ វាចែកចេញជា ពីរប្រភេទ គឺ Full coverage ( ពណ៌ដិតច្បាស់ខ្លាំង ) និង Lighter lip glosses ( ពណ៌ដិតស្រាល ) ។ ជាទូទៅ គេលាបវាបន្ថែមពីលើក្រែមលាបមាត់ មួយទៀតដើម្បីអោយបបូរមាត់មើលទៅរលោងស្អាត ប៉ុន្តែវាជាប់ពណ៌មិនបានយូរនោះទេ ។

8

2. Lip Balm : ក្រែមផ្តល់សំណើមដែលជាទូទៅមានពណ៌ស្រាល ឬ ពណ៌តិចបំផុត និង ជួនកាលគ្មានពណ៌ទៀតផង ។ ប្រភេទនេះ អាចមាន SPF ( Sun Protection Facter ) ដែលជាក្រែមដែលអាចការពារកំដៅថ្ងៃបាន ។ វាល្អចំពោះបបូរមាត់ដែលស្ងួត ឬ ប្រេះ ប៉ុន្តែវាមិនជាប់បានពណ៌បានយូរនោះទេ ។

7

3. Shimmer lipstick ( ពណ៌ភ្លឺផ្លេក ) or Cream Lipstick or Sheer lipsticks  : ជាក្រែមដែលមានពណ៌ដិតច្បាស់ និង រលោងក្រោយពេលលាប ( រលោងតិចជាង Lip Gloss និង lip balm )  ។ វាអាចជាប់ពណ៌បានពី 3-4 ម៉ោង ដូចនេះប្រសិនបើអ្នកប្រើក្រែមប្រភេទនេះ អ្នកត្រូវការដាក់តាមខ្លួន ដើម្បីលាបបន្ថែម ។
9

 

4. Lip Liner or Lip Pencil : ជាប្រភេទខ្មៅដៃគូសទ្រេមាត់ ជាទូទៅវាមានលក្ខណៈស្ងួត ។

using-lip-liner

5. Lip Stains or lip tints : ភាគច្រើនវាជាក្រែមលាបមាត់ដែលមកពីប៉ែកកូរ៉េ វាអាចមានលក្ខណៈជា ហ្វឺត ឬ ទឹក ឬ ជាក្រែមប្រភេទបក ( Lip tint tattoo ) ដែលមានពណ៌ដិតច្បាស់ និង ជាប់ពណ៌បានយូរ ។ វាល្អសំរាប់អ្នកដែលចង់បានក្រែមដែលមានពណ៌ដិតច្បាស់ និងជាប់ពណ៌លើស 4 ម៉ោងឡើងទៅ ។ ដោយសារក្រែមនេះមានលក្ខណៈស្ងួតខ្លាំង ដូចនេះវាអាចធ្វើអោយបបូរមាត់ស្ងួតប្រេះបាន ដូចនេះប្រសិនបើអ្នកមានក្រែមប្រភេទនេះ អ្នកគួរលាបក្រែមប្រភេទ Lip balm បន្ថែមពីលើ ដើម្បីការពារការប្រេះបបូរមាត់ ។

10

6. Matte lipstick  or Long-wearing lipstick :

Meet-matte-Hughes

ជាក្រែមលាបទៅស្ងួតខ្លាំង ដិតពណ៌ច្បាស់ និង ជាប់ពណ៌បានយូរ ។ ប្រសិនបើអ្នកត្រូវការក្រែមលាបមាត់ដែលជាប់បានពេញមួយថ្ងៃនេះជាប្រភេទក្រែមលាបមាត់ដែលអ្នកគួរជ្រើសរើស ប៉ុន្តែដោយសារវាស្ងួតហេតុដូចនេះវាអាចធ្វើអោយបបូរមាត់ស្ងួតប្រេះបាន ដូចនេះដើម្បីបញ្ចៀសបញ្ហាប្រេះបបូរមាត់អ្នកគួរលាប Lip Balm ជាមុនដើម្បីការពារបបូរមាត់ ។

តើអ្នកទាំងអស់គ្នាប្រើក្រែមលាបមាត់ប្រភេទណាមួយខាងលើ ?

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.