កំហុសឆ្គងទាំង ១០ នៃការថែស្បែកដែលអ្នកគួរជៀសវាង

មានទំលាប់មួយចំនួនដែលអ្នកគួរជៀសវាងប្រសិនបើអ្នកពិតជាស្រលាញ់ស្បែករបស់អ្នកយ៉ាងពិតប្រាកដ ។ កំហុសឆ្គងទាំងនោះមានដូចជា :
1. ការលាងសំអាតមុខលើសពី 3 ដងក្នុងមួយថ្ងៃ : ប្រសិនបើអ្នកមានស្បែកស្ងួតនោះវានឹងធ្វើអោយស្បែកអ្នកកាន់តែស្ងួតថែមទៀត ប៉ុន្តែប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់វិញ នោះការលាងមុខច្រើនដងក្នុងមួយថ្ងៃ វានឹងជំរុញក្រពេញបញ្ចេញខ្លាញ់រិតតែបញ្ចេញខ្លាញ់ច្រើនខុសធម្មតា ដែលនាំអោយស្បែកអ្នកអាចឡើងមុនបាន ។

2

2. ការផ្លាស់ប្តូរផលិតផលលាបមុខញឹកញាប់ពេក : ការផ្លាស់ប្តូរផលិតផលញឹកញាប់ពេកនាំអោយស្បែកមានបញ្ហាដូចជា ប្រតិកម្មស្បែក ស្បែកឡើងក្រហម ឬ រលាក ។ ដើម្បីដឹងថាផលិតផលណាមួយដែលត្រូវនឹងស្បែករបស់អ្នក អ្នកត្រូវប្រើផលិតផលនោះយ៉ាងតិចណាស់អោយបាន 3 សប្តាហ៍ ដើម្បីដឹងពីប្រសិទ្ធភាពរបស់វា ។ មុនផ្លាស់ប្តូរទៅប្រើផលិតផលណាមួយផ្សេងទៀតអ្នកគួរឈប់ប្រើផលិតផលចាស់យ៉ាងហោចណាស់ 2 អាទិត្យ មុនប្រើផលិតផលថ្មី ( ភាគច្រើនជាក្រែមលាបពេលយប់ ) ។

3. មិនត្រូវលាបផលិតផលថ្មីណាមួយលើស្បែកមុខភ្លាមៗនោះទេ : ប្រសិនបើអ្នកចាប់ផ្តើមប្រើផលិតផលលាបមុខថ្មីណាមួយ ( មិនធ្លាប់ប្រើពីមុន ) អ្នកមិនគួរលាបភ្លាមៗលើផ្ទៃមុខនោះទេ អ្នកត្រូវធ្វើតេស្តប្រតិកម្មស្បែក និង តេស្តនៃការឡើងមុន ។ ដោយតេស្តប្រតិកម្មស្បែក អ្នកត្រូវលាបផលិតផលនោះនៅនឹងស្បែកក្រោយត្រចៀក ប្រសិនបើ 24ម៉ោងក្រោយគ្មានឡើងកន្ទួលនោះទេ នោះមានន័យថាស្បែកអ្នកមិនមានប្រតិកម្មនឹងផលិតផលនេះទេ ។ ចំនែកតេស្តនៃការឡើងមុន អ្នកត្រូវលាបផលិតផលថ្មីនេះនៅនឹងថ្ងាស 3 យប់ជាប់គ្នា ប្រសិនបើគ្មានការឡើងមុនទេ នោះមានន័យថា ផលិតផលថ្មីនេះមិនធ្វើអោយស្បែកអ្នកឡើងមុនឡើយ ។

4. មិនគួរខាត់មុខ ( Scrub ) ប្រសិនបើអ្នកមានស្បែកស្តើង ឬ ស្បែកដែលងាយប្រតិកម្ម : តែប្រសិនបើអ្នកមានស្បែកធម្មតា អ្នកអាចខាត់បានពី 1-2 ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ។

3

5. មិនគួរប្រើផលិតផលច្រើនមុខក្នុងពេលតែមួយ : ការលាបផលិតផលច្រើនមុខក្នុងពេលតែមួយអាចនាំអោយបាត់បង់ប្រសិទ្ធភាពនៃផលិតផល ដូចនេះប្រសិនបើអ្នកចង់ប្រើផលិតផលច្រើនមុខក្នុងពេលតែហើយចង់រក្សានូវគុណភាពរបស់វាអ្នកគួរដឹងថាតើមួយណាគួរលាបមុន និង មួយណាគួរលាបក្រោយ ឧទាហរណ៍ដូចជា លាបសេរ៉ូមមុនពេលលាបក្រែមផ្តល់សំណើម ប្រសិនបើអ្នកលាបក្រែមផ្តល់សំណើមមុនសេរ៉ូម នោះនាំអោយសេរ៉ូមបាត់បង់ប្រសិទ្ធភាព ឬ សេរ៉ូមជ្រាបមិនបានល្អ ។

6. ហាមប្រើប្រាស់ទឹកជូតសំអាតមុខ ( Toner ) ដែលមានសារធាតុអាល់កុល : សារធាតុអាល់កុលធ្វើអោយស្បែកមុខរលាក ក្រហម និង ក្រហាយ ដូចនេះមុនជ្រើសរើសផលិតផល Toner អ្នកគួរពិនិត្យមើលថាវាមានសារធាតុអាល់កុល ឬ អត់ ( ដោយរកមើលពាក្យ Alcohol Free នៅលើដបនៃផលិតផល : គ្មានសារធាតុអាល់កុល ) ។

5021739

7. ហាមលាបម៉ាសបិទមុខធម្មជាតិមួយចំនួនដូចជា : ក្រូចឆ្មារ , ម៉្សៅសូដា ( Baking Soda ) , ទឹកខ្មេះ ( apple cider vinegar ) , ថ្នាំដុសធ្មេញ និង ម៉ាសយីហ៊ុប ( cinnamon ) សារធាតុទាំងនេះមាន pH ខុសពីស្បែក និង អាចធ្វើអោយស្បែករាលរលាកបាន ។
1

8. កុំជ្រើសរើសផលិតផលលាបមុខអាស្រ័យទៅតាមវ័យ : ការជ្រើសរើសផលិតផលលាបមុខគឺដំបូងអ្នកត្រូវជ្រើសរើសវាអាស្រ័យទៅតាមប្រភេទស្បែករបស់អ្នក ។

9.ហាមលាបសារធាតុទាំងនេះក្នុងពេលតែមួយ : មានសារធាតុមួយចំនួនដែលអ្នកមិនគួរលាបក្នុងពេលតែមួយដូចជា
–  Retinol ( ឬ Retin-A )   និង alpha hydroxy acids, like glycol និង lactic acids សារធាតុទាំងនេះសុទ្ធតែធ្វើអោយមុខឡើងក្រហម និង រលាក។
–  Retinol ( ឬ Retin-A )  និង សារធាតុ salicylic acid ការប្រើប្រាស់ salicylic acid និង retinol នៅពេលតែមួយធ្វើអោយស្បែកឡើងក្រហម និង ស្ងួតខ្លាំង ។
–  Retinol ( ឬ Retin-A )  និង benzoyl peroxide ធ្វើអោយបាត់បង់នូវប្រសិទ្ធភាព ។
 Vitamin C and alpha hydroxy acid : សារធាតុ Hydroxy Acid ធ្វើអោយផ្លាស់ប្តូរនូវ pH នៃ vitamin C ដែលធ្វើអោយ vitamin C បាត់បង់ប្រសិទ្ធភាពរបស់វា ។

10. ហាមភ្លេចលាបក្រែមការពារកំដៅថ្ងៃ : កំដៅថ្ងៃជាមូលហេតុចំបងដែលនាំអោយស្បែកខ្មៅ ជ្រីវជ្រូញ និង ឡើងអាចម៍រុយ ដូចនេះដើម្បីបញ្ចៀសបញ្ហានេះអ្នកគួរលាបក្រែមការពារកំដៅជាប្រចាំ បើទោះបីជាអ្នកនៅក្នុងផ្ទះមិនចេញទៅក្រៅក៏ដោយ ។

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.