ស្វែងយល់ពាក្យមួយចំនួនដែលមានលើក្រែមការពារកំដៅថ្ងៃដែលអ្នកប្រើ

កំដៅថ្ងៃធ្វើអោយស្បែកខ្មៅ ឡើងអាចម៍រុយ និង ធ្វើអោយស្បែកឆាប់ឡើងជ្រីវជ្រួញ ដូចនេះប្រសិនបើអ្នកចង់បានស្បែកសស្អាត គ្មានអាចម៍រុយ និង ការពារភាពជ្រីវជ្រួញ ក្រែមការពារកំដៅថ្ងៃជាផលិផតផលដែលអ្នកខ្វះមិន ។ ឥលូវចាប់ដបក្រែមការពារកំដៅថ្ងៃរបស់អ្នកហើយរកមើលពាក្យមួយចំនួនដែលអ្នកគួរដឹង ។
– UV : Ultraviolet radiation កាំរស្មីពន្លឺ ដែលបញ្ចេញពីព្រះអាទិត្យ
– UVA :  Ultraviolet radiation A ជាកាំរស្មីពន្លឺ ដែលអាចឆ្លងកាត់កញ្ចក់បង្អួត រឺកញ្ចក់ឡាន វាធ្វើអោយស្បែក របស់អ្នកឡើងខ្មៅ អាចម៍រុយ រឹជាំ និង បង្កើតជា free-radical ដែលធ្វើអោយស្បែកឆាប់ចាស់ ។
– UVB : វាមិនអាចឆ្លងកាត់កញ្ចក់ឡាន រឺ កញ្ចក់បង្អួតបានទេ ប៉ុន្តែវាជាមូលហេតុនាំអោយស្បែករបស់អ្នកឡើង រាលក្រហមរលាកស្បែកនិង ធ្វើអោយស្បែកឆាប់ចាស់ជ្រួយជ្រួញផងដែរ ។
– PA+, PA++,PA+++ : កំរិតនៃការការពារស្បែកពី UVA ប្រសិនបើសញ្ញា + កាន់តែច្រើននោះមានន័យថាការការពារស្បែកពីកាំរស្មី UVA ក៏កាន់តែបានល្អ ។
– SPF : Sun Protection Factor : ភ្ងាក់ងារការពារស្បែកពីកំដៅថ្ងៃ
– SPF 15 : ចំនួន 15 នៅទីនេះ ជាចំនួនដង ។ ឧទាហរណ៍ ប្រសិនបើស្បែកអ្នកអាចធន់នឹងកំដៅថ្ងៃបាន 20 នាទីដោយមិនប្រើក្រែមការពារកំដៅថ្ងៃ  ( គ្មានការរាលរលាកដោយកំដៅថ្ងៃ ) ដូចនេះ ប្រសិនបើអ្នកលាបក្រែមការពារកំដៅថ្ងៃដែលមាន SPF 15 នោះស្បែកអ្នកអាចធន់នឹងកំដៅថ្ងៃបាន 15ដង ធៀបនឹងពេលដែលអត់បានលាបក្រែមការពារកំដៅថ្ងៃ មានន័យថា ស្បែកអ្នកអាចការពារពីកំដៅថ្ងៃ បានរយះពេល : 20 នាទី x 15 ដង = 300 នាទី= 5 ម៉ោង ក្រោយពេលលាបក្រែមការពារកំដៅថ្ងៃដែលមាន SPF 15 ស្បែកអ្នកអាចស្ថិតនៅក្រោមកំដៅថ្ងៃបាន 5 ម៉ោង ដោយគ្មានបញ្ហា ។ ភាពធន់នឹងកំដៅថ្ងៃនៃស្បែកអាស្រ័យទៅតាមសម្បុរស្បែកដែលជាទូទៅអ្នកដែលមានសម្បុរសតែងតែឆាប់ឡើងរាលរលាកដោយកំដៅថ្ងៃ ហើយនេះក៏ជាមូលហេតុអ្នកដែលមានសម្បុរសត្រូវការក្រែមការពារកំដៅថ្ងៃដែលមាន SPF ខ្ពស់ជាងអ្នកដែលមានសម្បុរខ្មៅ ។

ft_c3b866d6d4200311902b232deb128b34
– multi spectrum, broad spectrum : មានន័យថាក្រែមការពារកំដៅថ្ងៃរបស់អ្នក អាចការពារបានទាំង UVA និង UVB
– Active Ingredient : សារធាតុសកម្មដែលការពារស្បែកពីកំដៅថ្ងៃ ។
– សារធាតុដែលការពារស្បែកពី UVB : Aminobenzoic acid (PABA), Cinoxate, Ensulizole (Phenylbenzimiazole Sulfonic Acid), Homosalate, Octinoxate (Octyl Methoxycinnamate), Octisalate ( Octyl Salicylate), octocrylene, Padimate O, Trolamine Salicylate
– សារធាតុដែលការពារស្បែកពី UVA : Avobenzone, Ecamsule (Mexoryl SX), Meradimate (Menthyl Anthranilate) ( សារធាតុ Avobenzone ជាសារធាតុដែលអ្នកគួរជៀសវាងប្រើប្រសិនបើអ្នកមានស្បែកងាយរាលរលាក ឬ ងាយប្រតិកម្ម ឬ ងាយឡើងមុន )
– សារធាតុដែលការពារស្បែកពី UVA និង UVB : Dioxybenzone, Oxybenzone, Sulisobenzone, Titanium Dioxide, Zinc Oxide
ឧទាហរណ៍ : ខ្ញុំមានក្រែមការពារកំដៅថ្ងៃ 3 ប្រភេទ :

2
– Aveeno Daily Moisturizer, Ultra-Calming, SPF 15 មានសារធាតុ :
Avobenzone – 3 %
Octinoxate – 7.5 %
Octisalate – 2 %
– Aveeno Active Naturals Positively Radiant Daily Moisturizer, SPF 30 មានសារធាតុ :
Avobenzone – 3 %
Homosalate – 12 %
Octisalate – 5 %
Octocrylene – 1.7 %
Oxybenzone – 3 %
– COOLA Face Mineral Sunscreen Natural Suncare Matte Finish, SPF 30, Cucumber ដែលមានសារធាតុ :
Titanium Dioxide (3.2%)
Zinc Oxide (1.8%)

ឥលូវចាប់ដបក្រែមការពារកំដៅថ្ងៃដែលអ្នកទាំងអស់គ្នាកំពុងប្រើ តែវាមានសារធាតុណាមួយខាងលើ ? 🙂

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.