ក្រែមលាបមុខពេលថ្ងៃរបស់ខ្ញុំ

ខ្ញុំមានស្បែកដែលងាយឡើងមុន និង ងាយប្រតិកម្ម ដូចនេះ ផលិតផលដែលខ្ញុំប្រើភាគច្រើនគឺសំរាប់ស្បែកប្រភេទខ្លាញ់ និង មានមុន ។

ផលិតផលបំបាត់មុន

3
រៀងរាល់ព្រឺកខ្ញុំតែងតែ លាយ Benzoyl peroxide 10% ( Cutacnyl ) 1 ភាគ ជាមួយនឹង Aveeno Clear Complexion ( salicylic acid ) 2-3 ភាគ រួចលាបលើផ្ទៃមុខ ។ ការលាយសារធាតុទាំងពីរនេះ ជួយកំចាត់កោសិកាចាស់ និង ការពារការឡើងមុន ។

5

 

ផលិតផលលាបការពារកំដៅថ្ងៃ
ការលាយសារធាតុទាំងពីរខាងលើ អាចធ្វើអោយស្បែកខ្ញុំងាយឡើងក្រហម ដូចនេះ ខ្ញុំប្រើក្រែមការពារកំដៅថ្ងៃ Aveeno Ultra Calming SPF 15 ដែលវាជួយកាត់បន្ថយការឡើងក្រហម និង ជួយការពារស្បែកពីកំដៅថ្ងៃបានទៀតផង ។ ចំពោះ Aveeno Ultra Calming SPF 15 ខ្ញុំប្រើនៅពេលដែលខ្ញុំមិនចេញទៅក្រៅ ប្រសិនបើខ្ញុំចេញទៅក្រៅខ្ញុំតែងតែប្រើ COOLA Organic Suncare, Cucumber Face Sunscreen Moisturizer, SPF 30 ព្រោះវាការពារកំដៅថ្ងៃបានល្អជាង ។

2

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.