ថ្នាំលាបបំបាត់មុនទាំង ៧ ប្រភេទដែលខ្ញុំធ្លាប់សាកល្បងប្រើ

ប្រសិនបើអ្នកទាំងអស់គ្នាមានមុខដែលងាយនឹងឡើងមុនដូចជាខ្ញុំ នោះអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់សាកល្បងលាបថ្នាំទាំងនេះ មិនខាន ។ ថ្នាំលាបខាងក្រោមភាគច្រើនគឺ សំរាប់សំលាប់បាក់តេរីដែលបង្ករអោយមានមុន ។

1. T3 mycin

4

វាមានសារធាតុ Clindamycin 1% ។ វាជាថ្នាំលាបបំបាត់មុនដែលមានលក្ខណៈជាថ្នាំផ្សះ ដែលអាចសំលាប់បាក់តេរីដែលបង្កអោយមានមុន ។ ខ្ញុំប្រើវាអស់រយៈជាច្រើនឆ្នាំហើយ ហើយវាក៏នៅតែមានប្រសិទ្ធភាពល្អក្នុងការបំបាត់មុនផងដែរ ។

2. Erythrogel

2bdbc614999883cf0e35cd0604f90930

វាមានផ្ទុកសារធាតុ erythromycin 4% ដែលជាថ្នាំផ្សះសំរាប់លាបលើមុនដើម្បីសំលាប់បាក់តេរី ។ ពេលប្រើដំបូងវាមានប្រសិទ្ធភាពល្អ ប៉ុន្តែប្រសិទ្ធភាពវាថយចុះនៅពេលដែលអ្នកប្រ់ើវាយូរទៅ ។ វាអាចធ្វើអោយស្បែកអ្នកផ្សាព្រោះវាមានលាយសារធាតុអាល់កុល ។

3. Cutacnyl ឬ Benzac AC ឬ Eclaran 10 

3

ក្នុងថ្នាំលាបប្រភេទទាំងបីនេះ សុទ្ធតែផ្ទុកសារធាតុ Benzoyl Peroxide ( 2.5%-5%-10% ) ដែលសារធាតុដើរតួរជាអ្នកសំលាប់នូវបាក់តេរីដែលបង្ករអោយមានមុន ។ ជាទូទៅវាធ្វើអោយស្បែកឡើងក្រហម និង ក្រហាយ ដូចនេះ ប្រសិនបើអ្នកលាបវា អ្នកគួរជៀសវាងការត្រូវពន្លឺថ្ងៃ ព្រោះវាអាចធ្វើអោយឡើងរាលក្រហមដោយសារកំដៅថ្ងៃ ។

4. Fucidin H

0_ubuy_3683_2

វាមានសារធាតុ Fucidin Acid 20mg និង Hydrocortisone 10 mg ។ ជាប្រភេទថ្នាំលាបដែលខ្លាំងជាងគេ ព្រោះជាថ្នាំផ្សះដែលជាទូទៅលាបលើមុខរបួស ដើម្បីសំលាប់មេរោគ និង បន្ថយការរលាក ។ ភាគច្រើនខ្ញុំតែងតែលាបវាលើមុនដែលញេចហើយ ឬ មុនដែលបើកមុខហើយ ព្រោះវាជួយសំលាប់បាក់តេរី និង ធ្វើអោយមុនស្រកលឿន ។

5. Smooth E Acne Hydro Gel ឬ T3 pimple gel

smooth-e-acne-2-hydrogel-2

វាផ្ទុកសារធាតុ  Salicylic acid 2% ដែលសារធាតុនេះ ជួយបន្ថយអាការៈរលាកនៃស្បែកដែលបណ្តាលពីមុន និង ជួយកំចាត់ចោលកោសិកាចាស់ៗ ចេញពីរន្ធញើសបានទៀតផង ។ វាមានប្រសិទ្ធភាពចាញ់ Benzoyl Peroxide ដូចនេះទើបខ្ញុំឈប់ប្រើវា ។

6. Retin-A

5

វាមានផ្ទុកសារធាតុ Tretinoine 0.025%-0.05% ដែលជាទូទៅគេលាបវាសប់ពេញផ្ទៃមុខពេលយប់ វាជួយសំអាតកោសិកាចាស់ៗ ចេញពីរន្ធញើស និង និង ជំរុញការផលិត Collagen នៃស្បែក វាមិនត្រឹមតែអាចបន្ថយការឡើងមុនប៉ុណ្ណោះទេ តែវាជាប្រភេទក្រែមដែលជួយពន្យារភាពជ្រីវជ្រួញនៃស្បែកបានទៀតផង នេះជាមូលហេតុដែលខ្ញុំបន្តប្រើវា អស់រយៈពេលប្រហែល ១ឆ្នាំមកហើយ ។  សារធាតុនេះ វាបាត់បង់ប្រសិទ្ធភាពប្រសិនបើវាប៉ះកំដៅថ្ងៃ ដូចជាទូទៅខ្ញុំលាបវាតែពេលយប់ប៉ុណ្ណោះ ។ វាមិនអាចលាបក្នុងពេលតែមួយជាមួយនឹង Salicylic acid និង Benzoyl Peroxide នោះទេ ។ ប្រសិនបើអ្នកទើបសាកល្បងប្រើវាដំបូង វាអាចធ្វើអោយស្បែកអ្នករបក និង ឡើងក្រហម ដូចនេះ អ្នកគួរបន្ថយការលាប ដោយលាបមួយយប់ខានមួយយប់ជាការប្រសើរ ។

7. Tea Tree Oil

photo_2016-10-09_13-36-12
វាជាប្រភេទប្រេងរុក្ខជាតិ ដែលមានប្រសិទ្ធសំលាប់បាក់តេរីដែលបង្ករអោយមានមុន ប៉ុន្តែវាមានចំនុចមួយដែលខ្ញុំមិនចូលចិត្ត គឺវាមានក្លិនអាក្រក់ ។ វាមានប្រសិទ្ធភាពល្អចំពោះមុនដែលទើបចេញថ្មី ៗ ដូចនេះខ្ញុំតែងតែប្រើវាលាបលើមុនដែលទើបកើតប៉ុណ្ណោះ ។ នេះជាវីដេអូដែលខ្ញុំប្រើវា 

មានថ្នាំបំបាត់មុនផ្សេងទៀតដែលខ្ញុំមិនធ្លាប់សាកល្បងដូចជា  robaz gel ( Metronidazole 0.75% ), Differin ( Adapalene ), skinoren ( Azeliaic acid ) ដូចនេះ ខ្ញុំមិនបានដឹងពីប្រសិទ្ធភាពរបស់វានោះទេ ។

skinoren-cream

ក្នុងចំណោមថ្នាំលាបបំបាត់មុនខាងលើ ថ្នាំដែលមានប្រសិទ្ធភាពជាងគេសំរាប់ខ្ញុំគឺ  Benzoyl Peroxide និង T3 mycin ( ជាទូទៅខ្ញុំលាយវាបញ្ចូលគ្នារួចលាបលើមុន ) និង លាប Retin-A រៀងរាល់យប់ ។

2

ក្នុងចំណោមថ្នាំព្យាបាលខាងលើ តើអ្នកទាំងអស់គ្នាធ្លាប់ប្រើ់មួយណា ? តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះប្រសិទ្ធភាពរបស់វា?

  4 comments for “ថ្នាំលាបបំបាត់មុនទាំង ៧ ប្រភេទដែលខ្ញុំធ្លាប់សាកល្បងប្រើ

  1. Kong Ratana
    July 11, 2017 at 11:30 am

    Hi. ខ្ញុំសុំសួរមួយមុខរបស់ឡើងមុនធំតើឡេបថ្នាំអីបាត់ដែលស្បែកមុខខ្ញុំមានរុនញើសធំហើយមុខឡើងខ្លាញ់ឧស្សាហ៏ឡើងមុនណាស់

    • somaly
      October 19, 2017 at 4:05 pm

      បងធ្លាប់ប្រើថ្នាំលាប Retinol ឬ Retin-A វាជួយអោយកាត់បន្ថយរន្ធញើសតែវាធ្វើអៅយស្បែកស្ងួតខ្លាំង

  2. Kong Ratana
    July 11, 2017 at 11:31 am

    Hi. ខ្ញុំសុំសួរមួយមុខរបស់ខ្ញុំឡើងមុនធំៗតើឡេបថ្នាំអីបាត់ដែល?​ ស្បែកមុខខ្ញុំមានរុនញើសធំហើយមុខឡើងខ្លាញ់ឧស្សាហ៏ឡើងមុនណាស់

    • somaly
      October 19, 2017 at 4:04 pm

      សាកជួបគ្រូពេទ្យផ្នែកស្បែកអូន​ ព្រោះបងអត់ហ៊ានចេញថ្នាំអោយទេ ព្រោះវាត្រូវការបឹក្សា និង មើលស្ថានភាពស្បែក និង មុនផ្ទាល់

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.