សារធាតុដែលអាចព្យាបាលអាចន៍រុយបាន

អាចន៍រុយ ( freckle ) ភាគច្រើនបណ្តាលមកពីការបណ្តាយអោយស្បែកត្រូវកំដៅថ្ងៃដោយមិនបានការពារ ។ អាមន៍រុយដែលទើបកកើតថ្មីៗភាគច្រើនមានពណ៌ត្នោតស្រាល ប៉ុន្តែយូរទៅវាអាចវិវត្ថន៍ទៅជាពណ៌ត្នោតចាស់ ឬ ខ្មៅ ។
ប្រសិនបើអ្នកទាំងអស់គ្នាចង់ការពារការឡើងអាចន៍រុយ អ្នកទាំងអស់ត្រូវ :
– លាបក្រែមការពារកំដៅថ្ងៃដែលមាន SPF 50
– ត្រូវពាក់មួក ឬ ស្លៀកពាក់ជិតៗ ពេលដែលចេញក្រៅ
– ជៀសវាងការត្រូវកំដៅថ្ងៃចន្លោះម៉ោង 10ព្រឹក ទៅម៉ោង 4ល្ងាច

វិធីព្យាបាលអាមន៍រុយ
– លាបក្រែមដែលមានសារធាតុ hydroquinone ឬ សារធាតុ kojic acid : សារធាតុទាំងពីរនេះជួយអោយស្នាមអាចន៍រុយ ស្រាលជាងមុន វាមានប្រសិទ្ធភាពកាន់តែល្អប្រសិនបើអ្នកប្រើពេល ព្រមជាមួយនឹងក្រែមការពារកំដៅថ្ងៃ
ឧទាហរណ៍ :
1. Alpha Hydrox Spot Light Targeted Skin Lightene ( ដែលមានសារធាតុ 2% Hydroquinone + 10% Glycolic Acid )
2. Alpha Skin Care (Alpha hydrox) Dual Action skin lightner ( ដែលមានសារធាតុ 2% Hydro-Quinone + 10% Glycolic AHA )
3. PCA Skin Pigment Gel ( ដែលមានសារធាតុ hydroquinone 2% )

untitled-1

– ថ្នាំលាបដែលមានសារធាតុ Retinoids ដូចជា  tretinoin (vitamin A acid, Retin-A),tazarotene (Tazorac), និង adapalene (Differin) សារធាតុទាំងនេះ ធ្វើអោយអាចន៍រុយមានពណ៌ស្រាលជាងមុន ក្នុងរយៈពេលតែ 3-4 ខែប៉ុណ្ណោះ

1
– ការព្យាបាលដោយវិធីផ្សេងទៀតដោយគ្រូពេទ្យផ្នែកស្បែកដូចជា Cryosurgery ( ការព្យាបាលដោយប្រើឧស្មន័ nitrogen ) Laser treatment ( ការព្យាបាលដោយឡាស៊ែរ ) Photofacials or Intense Pulsed Light treatments, Chemical peels ( ការព្យាបាលដោយសារធាតុគីមី ) ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.