ម៉ាសធម្មជាតិសំរាប់ស្នាមខ្មៅក្រោមភ្នែក

មានម៉ាសធម្មជាតិបិទក្រោមភ្នែកជាច្រើនដែលខ្ញុំធ្លាប់សាកល្បង ប៉ុន្តែខ្ញុំសុំលើកយកតែម៉ាស ២ ប្រភេទដែលមានប្រសិទ្ធភាពជាងគេមកបង្ហាញប៉ុណ្ណោះ គឺ ម៉ាសត្រសក់ និង ម៉ាសដំឡូងបារាំង ។

1. ម៉ាសត្រសក់
ត្រសក់មាននូវជាតិទឹក 90% និង មានសម្ថភាពក្នុងការជួយអោយស្បែកមុខរបស់អ្នកភ្លឺរលោង និង ផ្តល់សំណើមដល់ភ្នែកផងដែរ។ លើសពីនេះវាថែមទាំងមាននូវសារធាតុ ascorbic acid និង caffeic acid ដែលជួយកាត់បន្ថយការឡើងប៉ោងក្រោមភ្នែកបានផងដែរ ។

របស់ដែលអ្នកត្រូវការមាន
– ត្រសក់
– ប្រដាប់ឈូសត្រសក់
– ស្បៃ
– សំលីសំរាប់ជូតមុខ

របៀបធ្វើ 

– ឈូសត្រសក់ជាសរសៃរតូចៗ
1
– ដាក់ចូលស្បៃ រួចត្របាច់យកតែទឹកត្រសក់

2
– យកសំលីជូតមុខ ជ្រលក់ចូលទឹកត្រសក់

3
– យកសំលីដាក់ចូលទូរទឹកកកអោយត្រជាក់ ( អ្នកអាចរក្សាវាទុកប្រើរហូតដល់ 1 សប្តាហ៍បាន )

4
– បិទនៅលើភ្នែក ឬ ក្រោមភ្នែក ទុករហូតដល់ស្ងួត
5

2. ម៉ាសដំលូងបារាំង
ចំនែកដំឡូងបារាំងមាននូវអង់ស៊ីមម្យ៉ាងដែលហៅថា catecholase ដែលអង់សីមនេះអាចធ្វើអោយស្បែក ប្រែជាសនិង ភ្លឺជាងមុន។

របស់ដែលអ្នកត្រូវការមាន
– ដំឡូងបារាំងឆៅ
– ប្រដាប់ឈូស
– ស្បៃ
– សំលីសំរាប់ជូតមុខ

របៀបធ្វើ 

– ឈូសដំឡូងបារាំងជាសរសៃរតូចៗ
6
– ដាក់ចូលស្បៃ រួចត្របាច់យកតែទឹក

7
– យកសំលីជូតមុខ ជ្រលក់ចូលទឹកដំឡូងបារាំង

8
– បិទនៅលើភ្នែក ឬ ក្រោមភ្នែក ទុករហូតដល់ស្ងួត ( ម៉ាសនេះមិនអាចរក្សាទុកដូចម៉ាសត្រសក់នោះទេ អ្នកត្រូវធ្វើភ្លាមបិទភ្លាមៗ ទើបមានប្រសិទ្ធភាព )
9

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.