កំហុសទាំង ៧ យ៉ាងនៃការថែស្បែកដែលអ្នកតែងតែធ្វើពេលព្រឹក

ពេលព្រឹកជាពេលវេលាដ៏ល្អ នៃការចាប់ផ្តើមថ្ងៃថ្មី ដូចនេះ អ្នកប្រាកដជាចង់ចាប់ផ្តើមវាដ៏ល្អ ។ ចំនុចខាងក្រោមនេះ ជាចំនុចខុសឆ្គងមួយចំនួនដែលអ្នកអាចនឹងប្រព្រិត្ថិវាដោយមិនដឹងខ្លួនក៏ថាបាន :

1. លាងសំអាតមុខជ្រុល
ក្រោយពេលលាងមុខហើយស្បែកមុខរបស់អ្នកឡើងក្រហម ឬ រលាក ឬ ឡើងតឹង ឬ ស្ងួតខ្លាំង នោះមានន័យថា អ្នកប្រើសាប៊ូលាងមុខដែលមិនសមស្រប នឹងប្រភេទស្បែករបស់អ្នកនោះទេ ដូចនេះអ្នកគួរប្តូរសាប៊ូលាងមុខ និង ជ្រើសរើសវាអាស្រ័យទៅតាមប្រភេទស្បែករបស់អ្នក ហើយអ្នកគួរលាងមុខតែ 2 ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ប្រសិនបើអ្នកមានស្បែកដែលស្ងួតខ្លាំង និង តែងតែឡើងប្រតិកម្ម ហើយអ្នកចង់លាងសំអាតច្រើនដងក្នុងមួយថ្ងៃ អ្នកគួរជ្រើសរើសប្រើទឹកជូតសំអាតមុខដែលមានសារធាតុ Micellar or Cleansing water ( ទឹកលាងសំអាតមុខ )

9

2. លាងមុខមិនត្រឹមត្រូវ
ការលាងមុខដ៏ត្រឹមត្រូវ គឺដំបូងលាងសំអាតដៃជាមុន រួចសឹមចាក់សាប៊ូលាងមុខលើបាតដៃ សឹមញីវាអោយចេញពពុះ សឹងយកវាមកដាក់លើមុខ ។ ការដុសសំអាតលើមុខគឺត្រូវម៉ាស្សាជារង្វង់ដោយចុងម្រាមដៃ ដោយចាប់ផ្តើមពីផ្នែកគែមនៃច្រមុះ បន្ទាប់មកជុំវិញភ្នែក ថ្ងាស និងចុងក្រោយថ្ពាល់ និង ចង្ការ ។ ការលាងសំអាតមុខធ្វើឡើងពី 20-30 វិនាទីប៉ុណ្ណោះ ។

3. ប្រើកន្សែងជូតមុខដដែល 
អ្នកគួរផ្លាស់ប្តូរកន្សែងជូតមុខរៀងរាល់ពីរថ្ងៃម្តង ព្រោះកន្សែងជូតមុខជាអ្នកផ្ទុកនូវមេរោគជាច្រើនប្រសិនបើអ្នកមិនបានសំអាតវាអោយទៀងទាត់នោះទេ ។ ខ្ញុំជ្រើសរើសប្រើសំឡីជូតមុខជំនួសអោយកន្សែងជូតមុខព្រោះវាស្អាត គ្មានមេរោគ និង ងាយស្រួលជាងការប្រើកន្សែងជូតមុខ ។

face-cotton-rounds-and-pads-via-the-beauty-look-book

4. រង់ចាំយូរទំរាំបានលាបផលិតផលថែស្បែក 
ក្រោយជូតសំងាតមុខរួចភ្លាមៗ ស្បែកអ្នកនៅមានសំណើម និង រន្ធញើសបើក ដូចនេះអ្នកគួរលាបផលិតផលលាបមុខភ្លាម ៗ ជាការប្រសើរ ព្រោះក្នុងអំឡុងពេលនេះស្បែកអ្នកអាចស្រូបយកសំណើមពីក្រែមលាបមុខបានយ៉ាងល្អ ។

5. លាបក្រែមលាបមុខមិនត្រូវតាមលំដាប់លំដោយ
ប្រសិនបើអ្នកប្រើផលិតផលលាបមុខច្រើនមុខ ក្នុងពេលតែមួយ អ្នកគួរប្រាកដចិត្តថា អ្នកលាបវាត្រូវតាមលំដាប់លំដោយ ព្រោះការលាបមិនត្រូវលំដាប់លំដោយធ្វើអោយបាត់បង់នូវប្រសិទ្ធភាពនៃផលិតផលដែលអ្នកប្រើ ។ ក្រោយពេលលាងមុខ ខ្ញុំតែងតែលាបសេរ៉ូមមុនគេ បន្ទាប់មក ក្រែមការពារកំដៅថ្ងៃ បន្តទៀតគឺ ក្រែមផ្តល់សំណើម និង ចុងក្រោយគេគឺ ក្រែមលាបជុំវិញភ្នែក

15137671_1454945121184059_8202791316385382281_o

6. ប្រើប្រាស់ផលិតផលច្រើនមុខក្នុងពេលតែមួយ 
ជាទូទៅបញ្ហានេះ ច្រើនកើតមានលើអ្នកដែលឡើងមុនប៉ុណ្ណោះ ព្រោះជាទូទៅអ្នកប្រើផលិតផលបំបាត់មុនបន្ថែមពីលើផលិតផលថែស្បែករបស់អ្នក ដូចនេះ ជាទូទៅផលិតផលលាបបំបាត់មុនធ្វើអោយស្បែកមុខឡើងក្រហម រលាក របកស្បែក និង ធ្វើអោយមុខឡើងផ្សា ដូចនេះអ្នកគួរប្រយ័ត្ម ព្រោះមានសារធាតុដែលព្យាបាលមុនមួយចំនួនដែលអ្នកមិនអាចប្រើជាមួយគ្នាបាន ។
នេះជា សារធាតុដែលមានក្នុងផលិតផលថែស្បែកដែលអ្នកមិនគួរលាបក្នុងពេលតែមួយ

7. មិនបានលាបក្រែមជុំវិញភ្នែក និង ផ្នែកគែមនៃបបូរមុខ
ផ្នែកជុំវិញភ្នែក និង ផ្នែកគែមចំហៀងនៃបបូរមាត់ ជាផ្នែកដែលងាយឡើងជ្រួញមុនគេ ដូចនេះប្រសិនបើអ្នកមានក្រែមលាបជុំវីញភ្នែក អ្នកអាចប្រើវាលាបជុំវិញគែមបបូរមាត់ផង ដើម្បីការពារភាពជ្រីវជ្រួញ ។

lift-x-comprar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.