សារធាតុដែលមានក្នុងថ្នាំសំរកទំងន់

មានវិធីជាច្រើនដែលគេនិយមប្រើដើម្បីសំរកទំងន់ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមលើកយកនូវប្រភេទថ្នាំលេបសំរកទំងន់មកបង្ហាញ ដែលថ្នាំទាំងនេះ ភាគច្រើនមានមុខងារសំខាន់ 3 យ៉ាងដែលជួយអោយអ្នកសំរកទំងន់បានដូចជា :
បន្ថយចំណង់អាហារ : វាធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែត ដែលជួយបន្ថយការញុាំរបស់អ្នក
បន្ថយការស្រូបអាហារ : វាបន្ថយការស្រូបសារធាតុចិញ្ចឹមពីអាហារដែលមានដូចជា ខ្លាញ់ជាដើម ដូចនេះវាជួយបន្ថយបរិមាណអាហារដែលអ្នកបរិភោគ
បង្កើនការដុតបំផ្លាញកាល់ឡូរី : វាបង្កើនការដុតបំផ្លាញនូវសារធាតុខ្លាញ់ដែលអ្នកបានបរិភោគ ឬ សារធាតុខ្លាញ់ដែលមានស្រាប់ក្នុងរាងកាយអ្នក

ខាងក្រោមនេះជាសារធាតុទាំង 12 ដែលគេតែងតែយកមកធ្វើជាថ្នាំសំរកទំងន់ :
1. Garcinia Cambogia Extract

 

garcinia-cambogia-extract

វាជាផ្លែឈើតូចម៉្យាង ដែលមានរូបរាងស្រដៀងនឹងផ្លែល្ពៅ ។ នៅសំបករបស់វាមានសារធាតុម៉្យាងឈ្មោះថា hydroxycitric acid (HCA) ដែលជាសារធាតុដែលគេចំរាញ់យកមកធ្វើជាថ្នាំសំរកទំងន់។
ដំណើរការ    : វាបន្ថយអង់ស៊ីមផលិតជាតិខ្លាញ់ និង បង្កើន serotonin ដែលធ្វើអោយបន្ថយនូវការឃ្លាន ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថាវាជួយអោយសំរកគីឡូបានប្រហែល 0.88 kg រយៈពេលពី 3-4 អាទិត្យ ។
ផលរំខាន    : វាគ្មានផលរំខានគួរអោយកត់សំគាល់នោះទេ ប៉ុន្តែវាអាចបង្ករបញ្ហាចំពោះការរំលាយអាហារតិចតួច ។

2. Hydroxycut

hydroxycut

Hydroxycut ជាសារធាតុដែលគេនិយមប្រើជាថ្នាំសំរកទំងន់ជាងគេ ។ វាមានច្រើនប្រភេទប៉ុន្តែប្រភេទដែលគេប្រើផលិតជាថ្នាំសំរកទំងន់គឺ Hydroxycut ។
ដំណើរការ    : Hydroxycut មានសារធាតុ កាហ្វេ និង សារធាតុផ្សេងទៀត ដែលជួយក្នុងការសំរកទំងន់ ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថាវាជួយអោយសំរកគីឡូប្រហែល 9.5 kg kg រយៈពេល 3 ខែ ។
ផលរំខាន    : ប្រសិនបើអ្នកជាអ្នកមានប្រតិកម្មជាមួយនឹងសារធាតុកាហ្វេ ថ្នាំនេះអាចធ្វើអោយអ្នកមានអារម្មណ៍ថា ល្ហិតល្ហៃ ញ័រទ្រូង ចង្អោរ រាគ និង មានអាម្មណ៍ធុញថប់ ។

3. Caffeine ( កាហ្វេ )

cup-of-coffee-and-pills 

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញ ឬ ស្គាល់ហើយនូវកាហ្វេសំរកទំងន់ជាច្រើនប្រភេទនៅលើទីផ្សារ ។ ផលិតផលដែលមានសារធាតុកាហ្វេមានដូចជា កាហ្វេខ្មៅ ឬ តែបៃតង ។
ដំណើរការ    : សារធាតុ កាហ្វេ ជួយជំរុញមេតាបូលីស និង ជួយដុតបំផ្លាញនូវសារធាតុខ្លាញ់ ។
ប្រសិទ្ធភាព : អ្នកទាំងអស់គ្នាប្រាកដជាដឹង វាពីប្រសិទ្ធភាពរបស់វា វាមានប្រសិទ្ធភាពទាបជាងគេ ហើយការស្រកទំងន់ក៏មិនសូវគួរអោយកត់សំគាល់ផងដែរ ប៉ុន្តែប្រសិនបើអ្នកចង់រក្សាទំងន់វាជាប្រភេទថ្នាំសំរកទំងន់ដែលអ្នកគួរជ្រើសរើស ។
ផលរំខាន    : ប្រសិនបើអ្នកមានប្រតិកម្មជាមួយនឹងកាហ្វេវាអាចធ្វើអោយអ្នកមានអារម្មណ៍ថា ល្ហិតល្ហៃ គេងមិនលក់ ញ័រទ្រូង ចង្អោរ រាគ និង មានអាម្មណ៍ធុញថប់ ។

4. Orlistat (Alli)

c71853cf-d895-484d-b164-6154b303af96-jpg-w480

វាជាថ្នាំដែលមាកលក់នៅតាមឪសថស្ថាន ហើយក៏ជាថ្នាំដែលត្រូវបានទទួលស្គាល់ និងធានាគុណភាពពីក្រសួងត្រួតពិនិត្យចំនីអាហារ និង ថ្នាំនៃសហរដ្ឌអាមេរិចផងដែរ ។
ដំណើរការ    : វាបន្ថយការបំលែងសារធាតុខ្លាញ់នៅក្នុងក្រពះ មានន័យថា រាងកាយអ្នកបន្ថយនូវការស្រូបចូលនូវសារធាតុខ្លាញ់ដែលអ្នកបរិភោគ ។
ប្រសិទ្ធភាព : វាជួយសំរកគីឡូប្រហែល 2.7 kg ក្នុងមួយខែ ។
ផលរំខាន    : អាចធ្វើអោយមានបញ្ហាប្រពន្ធ័រំលាយអាហារដូចជា ហើមពោះ លាមកលាយខ្លាញ់ និងបន្ថយការស្រូបនូវវីតាមីនមួយចំនួនដូចជា vitamins A, D, E and K ។

5. Raspberry Ketones
raspberry-ketones-1

Raspberry ketone ជាសារធាតុដែលចំរាញ់ចេញពីផ្លែ Raspberry ។
ដំណើរការ    : វាជួយបំបែកសារធាតុខ្លាញ់ និង បង្កើននូវអ័រម៉ូន adiponectin ដែលគេជឿថាអ័រម៉ូននេះជួយអោយស្រកទំងន់ ។
ប្រសិទ្ធភាព : ការសិក្សាទៅលើកណ្តុរបង្ហាញថា វាជួយបន្ថយការឡើងទំងន់ ។
ផលរំខាន    : ធ្វើអោយភើមកមានក្លិនដូច Raspberry   ។

6. Green Coffee Bean Extract ( គ្រាប់កាហ្វេបៃតង ) 

green-coffee-bean-extract

គ្រាប់កាហ្វេបៃតង ជាគ្រាប់កាហ្វេធម្មតាដែលមិនទាន់លីង វាមានសារធាតុពីរយ៉ាងដែលជួយសំរកទំងន់គឺ caffeine and chlorogenic acid ។
ដំណើរការ    : caffeine ជួយដុតបំផ្លាញនូវសារធាតុខ្លាញ់ និង chlorogenic acid  ជួយបំបែក carbohydrates ក្នុងក្រពះ ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថា វាជួយស្រកទំងន់បានប្រហែល 2.5 kg ។
ផលរំខាន    :   ប្រសិនបើអ្នកមានប្រតិកម្មជាមួយនឹងកាហ្វេវាអាចធ្វើអោយអ្នកមានអារម្មណ៍ថា ល្ហិតល្ហៃ គេងមិនលក់ ញ័រទ្រូង ចង្អោរ រាគ និង មានអាម្មណ៍ធុញថប់ ចំនែក chlorogenic acid ធ្វើអោយរាគ ។

7. Glucomannan

71kqsqpvkml-_sx522_

វាជា Fiber ( អាហារសរសៃ ) ដែលមានក្នុងមើមនៃរុក្ខជាតិម៉្យាងមានឈ្មោះថា elephant yam ( ឬ ហៅថា konjac ) ។ 
ដំណើរការ    :
 វាជាថ្នាំសំរកទំងន់ដែលមានសុវិត្ថិភាពជាងគេ ព្រោះដោយសារតែវាជា អាហារប្រភេទសរសៃរ ដូចនេះពេលអ្នកលេបវាចូលទៅវាបានស្រូបជាតិទឹក ហើយធ្វើអោយក្រពះរបស់អ្នកមានអារម្មណ៍ថាឆ្អែត ដែលបណ្តាលអោយអ្នកទទួលទានអាហារតិចជាងធម្មតា ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថា វាជួយស្រកទំងន់បានប្រហែល 3.6-4.5 kg ក្នុងរយៈពេល 5 weeks ។
ផលរំខាន    : វាមានផលរំខានដូចជា ធ្វើអោយពោះឡើងប៉ោង ហើមពោះ  និង លាមកទន់ ។ វាបន្ថយការស្រូបនៃថ្នាំដទៃទៀតប្រសិនបើអ្នកលេបវាក្នុងពេលតែមួយដូចនេះប្រសិនបើអ្នកលេចថ្នាំនេះ អ្នកគួរលេបថ្នាំផ្សេងទៀត 1ម៉ោងមុន ឬ បួនម៉ោងក្រោយពីការលេខថ្នាំសំរកទំងន់នេះ ។

8. Meratrim
meratrim1

វាជាសារធាតុសំរកទំងន់ថ្មីដែលទើបរកឃើញ និង ត្រូវបានចំរាញ់ចេញពីរុក្ខជាតិពីរប្រភេទ ។ 
ដំណើរការ    :
វាជួយដុតបំផ្លាញជាតិខ្លាញ់ដែលមានក្នុងសារពាង្គកាយ ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថា វាជួយស្រកទំងន់បានប្រហែល 5.2 kg ក្នុងរយៈពេល 8 សប្តាហ៍ ។
ផលរំខាន    : ដោយសារវាជាថ្នាំថ្មីដូចនេះ មិនទាន់មានផលរំខានដែលគួរអោយកត់សំគាល់នោះទេ ។

9. Green Tea Extract ( សារធាតុចំរាញ់ចេញពីតែបៃតង )
71y7psqnuml-_sy679_

សារធាតុចំរាញ់ចេញពីតែបៃតង ជាសារធាតុដែលពេញនិយមជាងគេក្នុងការយកមកផលិតផលជាថ្នាំសំរកទំងន់  ។ 
ដំណើរការ    :
វាជួយបង្កើនសកម្មភាពនៃអ័រម៉ូន norepinephrine ( អ័រម៉ូនដែលជួយដុតបំផ្លាញសារធាតុខ្លាញ់ ) ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថា វាជួយសំរកគីឡូ ជាពិសេសគឺជួយសំរកក្បាលពោះ ។
ផលរំខាន    : វាមានសារធាតុកាហ្វេ ដូចនេះ ផលរំខានរបស់វាគឺដូចជា កាហ្វេផងដែរ ។

10. Conjugated Linoleic Acid (CLA)

conjugated-linoleic-acid-cla-1

វាជាសារធាតុដែលគេប្រើក្នុងការសំរកទំងន់ជាយូរមកហើយ វាជាសារធាតុខ្លាញ់ល្អ ដែលមានក្នុងខ្លាញ់សត្វ ដូចជាមានក្នុងប័រ ឬ ឈីស  ។ 
ដំណើរការ    :
វាជួយបន្ថយការឃ្លានអាហារ និង ជំរុញមេតាបូលីស និង ការបំបែកសារធាតុខ្លាញ់ ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថា វាជួយស្រកសំរកគីឡូបាន 0.1 kg ក្នុងមួយអាទិត្យ ។
ផលរំខាន    : វាបណ្តាលអោយអស់កំលាំង ចង្អោរ មិនរំលាយអាហារ និង លាមកទន់ ។

11. Forskolin

forskolin-1

វាត្រូវបានចំរាញ់ចេញរុក្ខជាតិដែលស្ថិតក្នុងអំបូរ ជី ។ 
ដំណើរការ    :
វាជួយបង្កើនសារធាតុ cAMP ដែលជាសារធាតុជួយជំរុញការបំបែកនៃសារធាតុខ្លាញ់ ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថា វាជួយស្រកសំរកគីឡូ និងជួយបង្កើនសាច់ដុំផងដែរ ។
ផលរំខាន    : ពុំទាន់មានការបង្ហាញណាមួយច្បាស់លាស់ពីផលរំខានរបស់វាទេ ។

12. Bitter Orange / Synephrine 

bitter-orange

វាត្រូវបានចំរាញ់ចេញផ្លែឈើដែលស្ថិតក្នុងអំបូរក្រូច ដែលមានសារធាតុជួយអោយស្រកទំងន់ម៉្យាងដែលឈ្មោះថា  Synephrine ។ 
ដំណើរការ    :
វាជួយបង្កើនការបំបែកនៃសារធាតុខ្លាញ់ និង ធ្វើអោយមិនឃ្លានអាហារ ។
ប្រសិទ្ធភាព : ការសិក្សាបង្ហាញថា វាជួយសំរកគីឡូ ។
ផលរំខាន    : វាបណ្តាលអោយមានបញ្ហាទាក់ទងនឹងបេះដូង ហើយគេរកឃើញថាថ្នាំប្រភេទនេះអាចបណ្តាលអោយញៀនបាន  ។

ជាសរុបមកក្នុងចំណោមថ្នាំទាំង 12 នេះ ថ្នាំដែលមានប្រសិទ្ធភាព និង សុវត្ថិភាពជាងគេ គឺ Glucomannan, CLA និង Orlistat (Alli) ចំនែក Caffeine និង green tea extract មានប្រសិទ្ធភាពក្នុងជួយរក្សាគីឡូ និង សំរកក្បាលពោះ ។

4

ប្រភេទថ្នាំទាំងអស់ខាងលើនេះជាប្រភេទថ្នាំដែលអ្នកអាចទិញញុាំបានដោយមិនត្រូវការវេជ្ជបញ្ជាពីគ្រូពេទ្យនោះទេ ប៉ុន្តែក៏មានថ្នាំមួយចំនួនដែលជួយសំរកទំងន់ប៉ុន្តែត្រូវបានចេញអោយប្រើដោយគ្រូពេទ្យដូចជា Contrave, Belviq, Phentermine and Qsymia ជាដើម ។

untitled-1

ថ្វីត្បិតតែថ្នាំសំរកទំងន់មានប្រសិទ្ធភាពជាងការតមអាហារ និង ការហាត់ប្រាណក្តី ប៉ុន្តែវានៅតែមានផលអាក្រក់ចំពោះសុខភាព ដូចនេះ មុនពេលដែលអ្នកសំរេចចិត្តថាជ្រើសរើសថ្នាំសំរកទំងន់ណាមួយ អ្នកគួរតែដឹងពីផលអាក្រក់របស់វាជាមុនសិន ព្រោះមានថ្នាំមួយចំនួនអាចផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកទៅថ្ងៃអនាគតបាន ។

 

  2 comments for “សារធាតុដែលមានក្នុងថ្នាំសំរកទំងន់

  1. Mala
    March 14, 2018 at 10:09 pm

    បង hydroxycut ទឹញនៅណាបាន

    • February 3, 2019 at 8:03 am

      you can find it at pharmacy like U-care, presh chan penh vong or western

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.