ផលិតផលដែលអ្នកឧស្សាហ៍ឡើងមុនគួរតែមាន

បើទោះបីជាខ្ញុំតែងតែការពារការឡើងមុនខ្លាំងយ៉ាងណាក៏ដោយ ក៏មុននៅតែចេញម្តងម្កាលដែរ ដូចនេះប្រសិនបើអ្នកជាអ្នកតែងតែឡើងមុនជាប្រចាំ មានផលិតផលមួយចំនួនដែលអ្នកគួរតែមាន ដូចជា : ថ្នាំលាបបំបាត់មុន ថ្នាំផ្សះលាបសំលាប់បាក់តេរី ថ្នាំលាបជំរុសកោសិកាចាស់ និង ថ្នាំលាបបំបាត់ស្នាម ។ ខាងក្រោមនេះជាផលិតផលដែលខ្ញុំតែងតែមានជាប្រចាំដើម្បីលាបបំបាត់មុន ។

1. ថ្នាំលាបបំបាត់មុន
ថ្នាំដែលមានសារធាតុ ដូចជា Benzoyle peroxide ជាថ្នាំលាបបំបាត់មុនដ៏ល្អ សំរាប់មុនដែលទើបឡើងថ្មីៗ វាការពារការរីកធំនៃមុន និង ជួយសំលាប់បាក់តេរីដែលបង្ករអោយឡើងមុនបានទៀតផង ។ ផលិតផលដែលមានលក់នៅតាមឪសថស្ថាន មានម៉ាកដូចជា Cutacnyl 10 %eclaran ( 10% or 5% ) , benzac ( 2,5% or 5% or 10% ) .ប្រសិនបើអ្នកមានស្បែកដែលងាយប្រតិកម្ម ឬ ងាយឡើងក្រហមអ្នកគួរជ្រើសរើសថ្នាំលាបដែលមានភាគរយទាបជាការប្រសើរ ព្រោះថ្នាំលាបនេះធ្វើអោយស្បែកងាយក្រហាយ និង ក្រហម ។ ចំពោះខ្ញុំ ខ្ញុំប្រើ  Cutacnyl 10 %  ព្រោះវាខ្លាំងជាងគេ ដែលប្រើសំរាប់តែលាបនៅលើក្បាលមុនប៉ុណ្ណោះ និង Benzac 2.5% លាបសប់ផ្ទៃមុខពេលព្រឹក ដើម្បីការពារការឡើងមុន ។ ប្រសិនបើអ្នកទាំងអស់ទើបប្រើ Benzoyle peroxide  លើកទីមួយអ្នកទាំងអស់គ្នាគួរប្រើ  Benzoyle peroxide ដែលមានកំហាត់ត្រឹម 2.5% – 5% បានហើយ ព្រោះបើអ្នកប្រើ 10% វាធ្វើអោយស្បែកឡើងរាលរលាកបាន ។

1

2. ថ្នាំផ្សះលាបសំលាប់បាក់តេរី 

ក្នុងករណីក្រោយពេលលាប Benzoyle peroxide ហើយមុននៅតែឡើងធំជាងមុន និង មានខ្ទុះទៀត នោះអ្នកត្រូវការថ្នាំលាបសំលាប់បាក់តេរីដែលបង្ករអោយឡើងខ្ទុះនោះ អ្នកអាចប្រើ erythrogel ( ដែលមានសារធាតុ Erythromycine 4% ) ឬ T3mycin ( ដែលមានសារធាតុ Clindamycine 1% ) ។ ខ្ញុំចូលចិត្តប្រើ T3mycin  ជាងព្រោះវាគ្មានសារធាតុអាល់កុល និង មានប្រសិទ្ធភាពជាង erythrogel

2

ខ្ញុំតែងតែប្រើ T3mycin លាយជាមួយនឹង Cutacnyl 10 % រួចលាបលើមុន វាប្រសិទ្ធភាពបំបាត់មុនបានរហ័សជាងការប្រើ T3 mycin តែឯង ។

2

3. ថ្នាំលាបជំរុសកោសិកាចាស់
មុនភាគច្រើនបង្ករមកពីកោសិកាចាស់ដែលងាប់ បានទៅបិទរន្ធញើសដែលបង្ករអោយវាឡើងជាមុន ដូចនេះ ដើម្បីជំរុសកោសិការចាស់ទាំងអស់នេះ ខ្ញុំប្រើ Retin-A  0.05% លាបសប់ផ្ទៃមុខពេលយប់ រៀងរាល់យប់ ។ Retin-A 0.05% ( ពណ៌ខៀវ ) មិនអាចប្រើលាបក្នុងពេលតែមួយជាមួយនឹង Benzoyle peroxide នោះទេ ដូចនេះប្រសិនបើអ្នកមានមុននិងចង់លាបថ្នាំបំបាត់មុន លើមុនពេលយប់អ្នកអាចប្រើ T3 mycin បន្តក់ល់ើមុនបានជំនួសអោយ  Benzoyle peroxide ។ ប្រសិនបើអ្នកទើបនឹងសាកល្បងប្រើ Retin-A អ្នកគួរជ្រើសរើស Retin-A ពណ៌ប្រផេះដែលមានភាគរយទាបត្រឹមតែ 0.025% ដែលអ្នកអាចលាបវាបានរៀងរាល់យប់បាន ព្រោះផលិតផលនេះអាចធ្វើអោយស្បែកឡើងក្រហម និង របកស្បែកបាន ។ ប្រសិនបើអ្នកទាំងអស់គ្នាមិនអាចប្រើ Retin-A បានអ្នកអាចសាកល្បងនូវផលិតផលផ្សេងទៀតដែលមានសារធាតុដូចជា salicylic acid, Collagen, niacinamide, retinol, Glycolic Acid ( សារធាតុទាំងនេះអាចជួយជំរុះកោសិកាចាស់បាន និង មានប្រសិទ្ធភាពប្រហាក់ប្រហែលនឹង Retin-A ដែរ ) ។

5

4. ថ្នាំលាបបំបាត់ស្នាម

ខ្ញុំប្រើ Retin-A ជាថ្នាំបំបាត់ស្នាម ព្រោះវាជួយជំរុះកោសិការចាស់់ និង ជួយបណ្តុះកោសិកាថ្មីបានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែប្រសិនបើអ្នកទាំងអស់មានស្បែកដែលស្លាកស្នាមមិនងាយរលុបអ្នកទាំងអស់គ្នាអាចសាកល្បងប្រើ ថ្នាំលាបបំបាត់ស្លាកស្នាមមួយចំនួនដូចជា  Hiruscar postacne ឬ Cicatryl ឬ Contractubex ឬ Bio-Oil ។ ចំពោះខ្ញុំ ក្នុងចំណោមថ្នាំលាបបំបាត់ស្នាមទាំងនេះ ខ្ញុំយល់ថា Contractubex មានប្រសិទ្ធភាពជាងគេ ។

contractubex_packshot_en

  4 comments for “ផលិតផលដែលអ្នកឧស្សាហ៍ឡើងមុនគួរតែមាន

  1. Srey dy
    July 7, 2017 at 1:23 am

    ថ្នាលាបបាត់មុនអស់នឹងរកគ្រប់ប៉ាម៉ាសីុហើយអត់មានសោះបង

    • somaly
      October 19, 2017 at 4:06 pm

      មួយណាអូន ? បើអូននៅភ្នំពេញអាចរកបានតាម pharmacy ម្តុំផ្សាអូឡាំពិច

  2. Su Ta
    May 3, 2018 at 7:57 pm

    B ha b eng tha pel use retain A product ey pseng kor use ot ban dea men ??
    Jos cream dea pdol somnerm Somrab pel tngain ey hrr use ban ot??

    • February 3, 2019 at 8:17 am

      as long as its moisturizer you can use it

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.