ចង់បណ្តុះសក់មែនទេ ?

ប្រសិនបើអ្នកធ្លាប់ជ្រុះសក់ដូចជាខ្ញុំអ្នកទាំងអស់គ្នាប្រាកដជាយល់អារម្មណ៍នេះមិនខាន ។ អ្នកប្រហែលជាខ្វល់ខ្វាយព្រោះសក់អ្នកកាន់តែស្តើង និង បន្តរជ្រុះមិនឈប់ ចំនែកសក់ថ្មីក៏មិនដុះឡើងវិញ ។ ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកវិធី និង ផលិតផលដែលខ្ញុំប្រើក្នុងការជួយបណ្តុះសក់ថ្មី ។

1. ប្រភេទថ្នាំលេប
មានសារធាតុផ្សេងទៀតដែលអាចបន្ថយការជ្រុះសក់ និង ជំរុញការដុះសក់ដូចជា biotin, silica, និង L-cysteine ។ សារធាតុដែលគេនិយមប្រើក្នុងការជំនួយសុខភាពនៃសក់ គឺ Biotin ( vitamin B7 or vitamin H ) ដែលភាគច្រើនមានក្នុងថ្នាំលេប ឬ សាប៊ូកក់សក់ ។ អ្នកអាចជ្រើសរើសលេបថ្នាំប្រភេទ Multivitamins ( ថ្នាំលេបដែលមានវីតាមីនចំរុះ ) ក៏បានព្រោះនៅក្នុងថ្នាំទាំងនោះក៏មាននូវ Biotin ផងដែរ ។ ប្រភេទវីតាមីនដែលខ្ញុំប្រើគឺ Nature’s Bounty Optimal Solutions Hair, Skin & Nails Extra Strength ដែលក្នុងមានមួយគ្រាប់មាន Biotin 5000mcg

6

ថ្នាំដែលមានសារធាតុ Biotin ដែលជំនួយសក់ហើយកំពង់ពេញនិយមគឺ SugarBearHair Vitamins ដែលក្នុងមួយគ្រាប់មាន Biotin 5000mcg ( បរិមាណដូចគ្នាទៅនឹង Nature’s Bounty Optimal Solutions Hair, Skin & Nails Extra Strength ដែរ ) ។

sugar-bear-hair-vitamins-review-20

2. ប្រភេទថ្នាំលាប ( ឬ ប្រភេទសេរ៉ូមបណ្តុះសក់ )
សារធាតុដែលជួយបណ្តុះសក់ដែលមានទាំងប្រសិទ្ធភាព និង សុវត្ថិភាព គឺ Minoxidil ដែលវាមានពីរប្រភេទ ដែល Minoxidil 2% ប្រើសំរាប់មនុស្សស្រី និង Minoxidil 5% ប្រើសំរាប់មនុស្សប្រុស ។ មិនថាសក់របស់អ្នកជ្រុះដោយសារមូលហេតុអ្វីនោះទេ Minoxidil គឺជួយជំរុញនូវការដុះសក់ថ្មីឡើងវិញបានយ៉ាងមានប្រសិទ្ធភាព ។ Minoxidil ក៏ត្រូវបានគេប្រើសំរាប់បណ្តុះពុកមាត់ផងដែរ ។ Minoxidil មានច្រើនម៉ាកប៉ុន្តែប្រសិទ្ធភាពវាមិនខុសគ្នាប៉ុន្មាននោះទេ ដូចនេះមានម៉ាកមួយចំនួនដែលអ្នកទាំងអស់គ្នាអាចរកទិញបានតាមឪសថស្ថានធំៗ បាន ។

11

  2 comments for “ចង់បណ្តុះសក់មែនទេ ?

  1. ប៉ែត​ សុខសាន្ត
    March 22, 2018 at 10:20 pm

    ទិញនៅណាវិញបង?

    • February 3, 2019 at 8:05 am

      នៅឧសថស្ថានដូចជា យូរខែរ ឬ វេសស្ទឺន ឬ ព្រះចន្ទ័ពេញវង់ ( អាចមានម៉ាកខុសគ្នាប៉ុន្តែសំខាន់សារធាតុដូចគ្នា )

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.