តើគួរលាងមុខមួយថ្ងៃប៉ុន្មានដងទើបល្អ ?

ការលាងមុខប៉ុន្មានដងក្នុងមួយថ្ងៃ គឺ អាស្រ័យទៅតាមប្រភេទស្បែករបស់អ្នក និង អាស្រ័យទៅលើប្រភេទសាប៊ូលាងមុខដែលអ្នកប្រើផងដែរ ។

  អ្នកគប្បីដឹងពីប្រភេទស្បែកមុខរបស់អ្នកជាមុនសិន ដោយពិនិត្យសភាពស្បែកមុខនៅពេលព្រឹក ( ពេលក្រោកពីគេង ) :
3

1. ស្បែកមុខប្រភេទធម្មតា : 
 នៅផ្នែក T-zone  ច្រមុះ ថ្ងាស  និង ចង្ការ មិនខ្លាញ់ខ្លាំងនោះទេ ហើយផ្នែកថ្ពាល់ក៏មិនស្ងួតខ្លាំងផងដែរ ។
2. ស្បែកមុខខ្លាញ់ : ពេញផ្ទៃមុខសុទ្ធតែខ្លាញ់ និង គ្មានបរិវេណណាដែលស្ងួតនោះទេ ។
3. ប្រភេទស្បែកស្ងួត : ពេញផ្ទៃមុខមានសភាពស្ងួត ស្បែកស្រអាប់មិនភ្លឺ ស្ងួត និង មានអារម្មណ៍ថាស្បែកមុខតឹង ឬ ប្រេះក្រោយពេលលាងសំអាតមុខរួច ។
4. ស្បែកមុខចំរុះ : នៅផ្នែក T-zone  ច្រមុះ ថ្ងាស  និង ចង្ការ  សំបូរដោយជាតិខ្លាញ់ ចំនែកតំបន់ថ្ពាល់បែរជាស្ងួតខ្លាំងទៅវិញ  ។
ការលាងសំអាត : 
ស្បែកប្រភេទខ្លាញ់ ឬ ស្បែកមុខចំរុះ : អ្នកអាចធ្វើការលាងសំអាតស្បែកមុខពី 2-3 ដងក្នុងមួយថ្ងៃ ចំនែកប្រភេទ Scrub អ្នកអាចប្រើពី 2-3 ដងក្នុងមួយសប្តាហ៍ ប៉ុន្តែប្រសិនបើស្បែកអ្នកមានមុន អ្នកគួរជៀសវាងការប្រើ Scrub ព្រោះសារធាតុដែលមានក្នុង Scrub ធ្វើអោយឆ្កូតស្បែក និង ធ្វើអោយសភាពមុនកាន់តែយ៉ាប់ និង រាលលើសដើមប៉ុណ្ណោះ ។
ស្បែកមុខស្ងួត       : អ្នកអាចធ្វើការលាងសំអាតស្បែកមុខពី 1-2 ដងក្នុងមួយថ្ងៃ ចំនែកប្រភេទ Scrub អ្នកអាចប្រើ 1-2 ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ។ សារធាតុសាប៊ូដែលមានក្នុងសាប៊ូលាងមុខភាគច្រើនធ្វើអោយស្បែកស្ងួតដូចនេះប្រសិនជាអ្នកចូលចិត្តលាងសំអាតមុខញឹកញាប់អ្នកគួរជ្រើសរើសប្រើទឹកជូតសំអាតផ្ទៃមុខជំនួសសាប៊ូលាងមុខវិញ  ។
ស្បែកមុខធម្មតា  :  អ្នកអាចធ្វើការលាងសំអាតស្បែកមុខពី 2 ដងក្នុងមួយថ្ងៃ ចំនែកប្រភេទ Scrub អ្នកអាចប្រើ 2 ដងក្នុងមួយសប្តាហ៍ ។
ស្បែកងាយប្រតិកម្ម : អ្នកអាចធ្វើការលាងសំអាតស្បែកមុខពី 1-2 ដងក្នុងមួយថ្ងៃ ចំនែកប្រភេទ Scrub អ្នកគួរជៀសវាងប្រើព្រោះវាអាចធ្វើអោយស្បែកអ្នកឡើងក្រហម និង រលាកបាន។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.