ថ្នាំលាបការពារ និង បំបាត់សង្វារសំរាប់ស្ត្រីមានផ្ទៃពោះ

ការឡើងសង្វារក្រោយពេលសំរាលកូនហើយ វាជារឿងដែលពិបាកនិងជៀសផុត ប៉ុន្តែអ្នកអាចការពារការឡើងសង្វារបាន ដោយប្រើថ្នាំលាបមួយចំនួនដូចខាងក្រោម ។  ថ្ងៃនេះ ខ្ញុំលើកយកផលិតផលដែលលាបការពារសង្វារមកបង្ហាញ ផលិតផលទាំងអស់នេះសុទ្ធតែមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះទេ ហើយអ្នកទាំងអស់គ្នាអាចរកបានតាមឪសថស្ថាននានាបាន  :

1. Bio-Oil
វាជាប្រភេទប្រេងលាបការពារ ព្យាបាលសង្វារ និង ស្នាមសន្លាកនៃមុខរបួសផ្សេងៗ ។ ដោយសារវាជាសារធាតុប្រេងដូចនេះនៅពេលដែលអ្នកលាបពេលខ្លះអ្នកអារម្មណ៍ថាវាស្អិត ដូចនេះប្រសិនបើអ្នកមិនចូលចិត្តប្រភេទប្រេងអ្នកអាចផលិតផលផ្សេងបាន ។

3

2. Bepanthen Stretch Mark Cream
Bepanthen គឺជាក្រែមដែលមានផ្ទុកសារធាតុ pro-vitamin B5 ដែលសារធាតុនេះត្រូវបានគេអាចប្រើសំរាប់លាបគូទកូនង៉ែ ( ការពារស្បែកពីកន្ទួលរមាស់ដែលបណ្តាលពីខោទឹកនោម ) និង អាចប្រើជាថ្នាំលាបការពារការឡើងសង្វារសំរាប់ស្រ្តីមានផ្ទៃពោះផងដែរ ។

 

10166682-1

3. Sanosan Creme Stretch Mark
Sanosan ជាម៉ាកដែលផលិតផលិតផលភាគច្រើនជាផលិតផលសំរាប់កូនង៉ា និង សំរាប់ស្ត្រីមានផ្ទៃពោះ ។ Sanosan Creme Stretch Mark ជាក្រែមដែលមានសារធាតុធម្មជាតិដែលជួយផ្តល់សំណើមដល់ស្បែក និង ការពារស្បែកពីសង្វារ ។

12

4. Happy Event Antenatal Lotion
វាមានសារធាតុប្រេងអូលីវ ដែលជួយផ្តល់សំណើមដល់ស្បែក និង ការពារស្បែកពីការឡើងសង្វារបានទៀតផង ។
10730-happy-event-antenatal-lotion-59-1385384226

5. Palmer’s cocoa butter cream for stretch marks
ភាគច្រើននៃផលិតផលនៃម៉ាក Palmer’s ជាផលិតផលលាបការពារការឡើងសង្វារ និង បំបាត់ស្នាមសង្វារ ។  វាមានច្រើនប្រភេទដូចជា ជា Cream ជា Lotion និង ជាប្រេង ។ អ្នកអាចជ្រើសរើសបានទៅតាមប្រភេទស្បែករបស់អ្នក ប្រសិនបើអ្នកមានស្បែកដែលស្ងួតខ្លាំងអ្នកអាចជ្រើសរើសប្រភេទជា Cream ឬ ប្រភេទជាប្រេង តែប្រសិនបើអ្នកមិនចូលចិត្តឡេដែលស្អិតអ្នកអាចជ្រើសរើសក្រែមលាបដែលមានលក្ខណៈជា Lotion . Palmer’s ផលិតឡើងដោយប្រើសារធាតុសំខាន់ៗ ដូចជា វីតាមីនអ៊ី Collagen និង Elastin ដែលសារធាតុទាំងនេះ ផ្តល់សំណើមខ្លាំងដល់ស្បែក និងការពារស្បែកពីសង្វារ ។
14

6. Vergeturine creme
វាជាផលិតផលប្រទេសបារាំងដែលមានផ្ទុកសារធាតុ Vitamine A – Vitamine C – Vitamine E ដែលជួួយភ្ងោចភាពយឺតរបស់ស្បែក និង ជួយបង្កើ់ត Collagen នៃស្បែក ។
15

7. Elancyl Stretch Mark Prevention Cream
Elancyl មានផ្ទុកនូវសារធាតុ safflower oil  ( ជួយផ្តល់សំណើម ) និង marine extracts ដែលសំបូរ pro-vitamin B5 complex ដែលជួយអោយស្បែកយឺតដោយមិនធ្វើអោយឡើងសង្វារ ។
elancyl-001423ea_02

មានស្រ្តីមួយចំនួនគាត់សួរថា តើគួរតែចាប់ផ្តើុមលាបឡេការពារសង្វារពីពេលណាទើបល្អ ? ចំលើយគឺ ចាប់ពីពេលដែលអ្នកដឹងថាខ្លួនមានផ្ទៃពោះ គឺ កាន់តែឆាប់កាន់តែល្អ ព្រោះការពារប្រសើរជាងព្យាបាល ព្រោះបើចាំដល់មានសង្វារហើយទើបលាបថ្នាំលាបបំបាត់សង្វារ នោះវានឹងពិបាកនឹងបំបាត់វាខ្លាំងណាស់ ។ អ្នកអាចចាប់ផ្តើមប្រើផលិតផលទាំងនេះចាប់ពីខែទី 3 ឬ ខែទី 4 ក៏បានព្រោះវាជាពេលដែលពោះចាប់ផ្តើមរីកធំ និង បន្តប្រើរហូតដល់ពីរខែក្រោយពេលសំរាលកូនហើយ ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.