ការពិនិត្យសុខភាពមុនពេលរៀបអាពាហ៍ពិពាហ៍

មនុស្សមួយចំនួនធំ មុនពេលរៀបអាពាហ៍ពិពាហ៍ ពួកគេច្រើនតែទៅមើលថ្ងៃខែឆ្នាំថាត្រូវគ្នាឬអត់ ? វាជាជំនឿអរូបិយ៍ដែលជួនកាលត្រូវហើយជួនកាលខុស ប៉ុន្តែអ្វីដែលសំខាន់ជាងថ្ងៃខែឆ្នាំទៀតនោះគឺសុខភាពរបស់កូនកំឡោះ និង កូនក្រមុំ ។ អ្នកទាំងអស់ប្រាកដជាឆ្ងល់ថា តើពិនិត្យសុខភាពមុនពេលរៀបអាពាហ៍ពិពាហ៍ត្រូវពិនិត្យទៅលើអ្វីខ្លះ ? ថ្ងៃនេះខ្ញុំនឹងលើកយកនូវជំងឺមួយចំនួនដែលអ្នកគួរតែពិនិត្យមុនពេលរៀបការ ។

1. ជំងឺដែលអាចឆ្លងតាមរយៈការរួមភេទ
មានជំងឺមួយចំនួនដែលអាចឆ្លងតាមរយៈការរួមភេទដែលអ្នកគួរតែដឹងដូចជា ជំងឺអេសដ៍ ស្វាយ ជំងឺរលាកថ្លើមប្រភេទបេ និង ជំងឺរលាកថ្លើមប្រភេទសេ ( ប្រភេទសេកំរនឹងឆ្លងតាមរយៈការរួមភេទ ប៉ុន្តែវាឆ្លងតាមរយៈឈាម ) ។

2. ជំងឺគ្រាប់ឈាម
អ្នកគួរតែដឹងថាតើខ្លួនអ្នក មានឈាមប្រភេទអ្វី និង មានរេស៊ីសប្រភេទអ្វី វាជាការងាយស្រួលទៅថ្ងៃក្រោយ ។ ម៉្យាងវិញទៀតមានជំងឺដែលទាក់ទងនឹងគ្រាប់ឈាមមួយចំនួនដែលអ្នកគួរតែពិនិត្យ ដូចជា ជំងឺស្លេកស្លាំងតាមរយៈតំនរពូជ និង ជំងឺ តាឡាសសេមៀ។ ជំងឺតាឡាសសេមៀ គឺជាជំងឺឈាមដំណរពូជមួយប្រភេទ ដែលសម្គាល់ដឹងតាមរយៈ ការមានអេម៉ូគ្លូប៊ីន និងគ្រាប់ឈាមក្រហមតិចជាងធម្មតា ដែលបណ្តាលមកពីវិបតិ្តនៃការផលិតគ្រាប់ឈាម ។ បើសិនជាអ្នកមានជំងឺ តាឡាសេមៀកម្រិតតិចតួច អ្នកប្រហែលជាមិនបាច់ព្យាបាលទេ ប៉ុន្តែ បើសិនជាជំងឺនេះកម្រិតធ្ងន់ធ្ងរ អ្នកប្រហែលជាត្រូវការបញ្ចូលឈាមជាញឹកញាប់។ ការវិភាគនេះអាចជួយអោយអ្នកដឹងពីសុខភាពរបស់អ្នកផ្ទាល់ និង សុខភាពកូនរបស់អ្នកទៅថ្ងៃអនាគតថា ពួកគេអាចប្រឈមនឹងជំងឺទាំងនេះដែរ ឬ អត់ ។

Thalassaemia-2

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.