លក្ខណៈខុសគ្នានៃ Mascara ដែលអ្នកគួរដឹង

Mascara មានច្រើនប្រភេទ និង ច្រើនម៉ាក ដូចជា lengthening, curling, thickening or non-smudging ដូចនេះ មុននឹងសំរេចចិត្តជ្រើសរើសប្រភេទណាមួយអ្នកគួរតែដឹងពីលក្ខណៈពិសេសរបស់វា ។

1. Mascara Primer
ប្រសិនបើអ្នកធ្លាប់ប្រើ Primer អ្នកប្រហែលជាអាចស្មានដឹងពីអត្ថប្រយោជន៍នៃ Mascara Primer ។ ប្រភេទ Mascara Primer ភាគច្រើនប្រើលាបមុន Mascara ដ៏ទៃទៀត ក្នុងគោលបំណង ការពាររោមភ្នែក ជួយអោយ Mascara ជាប់រោមភ្នែកបានល្អ ការពារការប្រតាក និង ជួយអោយរោមភ្នែកមើលទៅដូចធម្មជាតិ ។
1

2. Lengthening Mascaras
ប្រសិនបើអ្នកមានរោមភ្នែកខ្លី និង មិនងរ Lengthening Mascaras ជាប្រភេទ Mascara ដែលអ្នកគួរជ្រើសរើស ព្រោះ Mascara នេះជួយអោយរោមភ្នែកវែងជាងមុន និង ធ្វើអោយរោមភ្នែកងរស្អាត ។

lengthening-mascaras

3. Thickening / Volumizing Mascara
ប្រភេទ Mascara នេះ សំរាប់អ្នកដែលមានរោមភ្នែកស្តើង ឬ តិច ។ Volumizing Mascara ជួយអោយរោមភ្នែកក្រាស់ជាងមុន និង ជួយអោយរោមភ្នែកដិតពណ៌ល្អ ។
thickening-or-volmunizing-mascara

4. Curling Mascara
ប្រភេទនេះសក្ក័សម សំរាប់អ្នកមានរោមភ្នែកមិនងរ ឬ រោមភ្នែកត្រង់ ។ Curling Mascara មានសារធាតុ filmifying polymers ដែលជួយអោយរោមភ្នែកងរស្អាត .

curling-mascara

5. Smudge-proof Mascara or Waterproof Mascara
Mascara ប្រភេទនេះមានផ្ទុកនូវសារធាតុ ប្រេងរ៉ែ ក្រមួន  polymers ដែលធន់នឹងទឹក ធន់នឹងការប្រតាក និង ជាប់បានពេញមួយថ្ងៃ វាសក្ក័សមសំរាប់អ្នកមានស្បែកប្រភេទខ្លាញ់ ឬ អ្នកដែលចង់បាន Masara ដែលជាប់បានពេញមួយថ្ងៃ ។ ប្រសិនបើអ្នកប្រើ Mascara ប្រភេទនេះ អ្នកគួរមានទឹកលាងសំអាត Makeup ព្រោះវាមិនអាចលាងជ្រះស្អាតដោយសាប៊ូលាងមុខធម្មតាបាននោះទេ ។
smudge-proof-mascaras

http://beauty.about.com/od/mascara/qt/rightmasc.htm

http://stylevanity.com/2015/02/different-types-of-mascara.html

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.