តើគួរលាបក្រែមកការពារកំដៅថ្ងៃមុន ឬ ម៉្សៅទ្រនាប់មុន?

យើងដឹងហើយថាក្រែមការពារកំដៅដើរតួយ៉ាងសំខាន់ក្នុងការការពារស្បែកពីកំដៅថ្ងៃ និង ការពារភាពជ្រីវជ្រួញនៃស្បែក ការពារជាំ និង អាមន៍រុយ ។ ប៉ុន្តែប្រសិនបើអ្នកលាបវាមិនបានត្រឹមត្រូវនោះទេ ការការពារក៏គ្មានប្រសិទ្ធភាពដែរ ។ ដូចនេះថ្ងៃនេះខ្ញុំ នឹងលើកយកវិធីលាបក្រែមការពារកំដៅថ្ងៃអោយបានត្រឹមត្រូវ មកបង្ហាញ ។
តើគួរជ្រើសរើសក្រែមការពារកំដៅថ្ងៃដែលមាន SPF ប៉ុន្មានទើបល្អ ?
ជាទូទៅអ្នកគួរជ្រើសរើសក្រែមការពារកំដៅថ្ងៃដែលមាន SPF ចាប់ពី 30 ឡើងទៅជាការប្រសើរ ។ ជ្រើសរើសក្រែមការពារកំដៅថ្ងៃដែលមានសារធាតុ Zinc Oxide, Titanium Dioxide and Avobenzone ព្រោះសារធាតុទាំងនេះអាចការពារបានទាំង UVA និង UVB ព្រមទាំងសក្ក័សមសំរាប់ស្បែកដែលងាយប្រតិកម្មផងដែរ ។

7
តើគួរលាបក្រែមកការពារកំដៅថ្ងៃមុន ឬ ម៉្សៅទ្រនាប់មុន?
អ្នកគួរលាបក្រែមការពារកំដៅថ្ងៃមុន ដើម្បីអោយវាស្រូបចូលស្បែកមុខបានល្អ ។ អ្នកគួរលាបក្រែមការពារកំដៅថ្ងៃប្រហែលជា 3-5 នាទីសឹមលាបម៉្សៅទ្រនាប់តាមក្រោយ ។
ម៉្សៅទ្រនាប់ ឬ BB cream ឬ CC cream ដែលខ្ញុំប្រើវាមាន SPF ស្រាប់ហើយតើខ្ញុំគួរប្រើក្រែមការពារកំដៅថ្ងៃបន្ថែមឬទេ ?

8
បើទោះបីជាម៉្សៅទ្រនាប់ ឬ BB cream ឬ CC cream មាន SPF ស្រាប់ក៏ដោយប៉ុន្តែ ការសិក្សាបង្ហាញថា វាមិនស្រូបចូលស្បែកល្អដូចជាក្រែមការពារកំដៅថ្ងៃនោះទេ ហើយវាងាយនឹងរលុបផងដែរ ចំនែកប្រសិទ្ធភាពនៃការការពារកំដៅថ្ងៃរបស់វាក៏មិនសូវមានប្រសិទ្ធភាពដូចក្រែមការពារកំដៅថ្ងៃនោះទេ ។ ដូចនេះប្រសិនបើអ្នកចង់បានការការពារកំដៅថ្ងៃបានល្អ អ្នកគួរជ្រើសរើសប្រើក្រែមការពារកំដៅថ្ងៃបន្ថែម ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.