វិធីធ្វើសាប៊ូកក់សក់បំបាត់អង្គែដោយខ្លួនឯង

មួយរយៈក្រោយនេះ ស្បែកក្បាលខ្ញុំស្រាប់់តែឡើងអង្គែដោយមិនដឹងមូលហេតុ ប៉ុន្តែបញ្ហានៅត្រង់ថា ខ្ញុំទើបនឹងទិញសាប៊ូកក់ថ្មី ដូចនេះខ្ញុំមិនចង់ចំណាយលុយដើម្បីទិញសាប៊ូកកសក់ថ្មីមួយទៀតនោះទេ ដូចនេះខ្ញុំក៏សំរេចចិត្តផ្លាស់ប្តូរសាប៊ូកក់សក់ដែលខ្ញុំមានស្រាប់ទៅជាសាប៊ូកក់សក់បំបាត់អង្គែ ដោយគ្រាន់តែបន្ថែមថ្នាំ Aspirine ទៅក្នុងសាប៊ូកក់សក់ ។ មូលហេតុដែលថ្នាំ Aspirine ជួយកំចាត់អង្គែបានដោយសារតែនៅក្នុងថ្នាំ Aspirine មានសារធាតុ salicylates ( salicylic acid ) ដែលជាសារធាតុជួយ កំចាត់អង្គែ និង កោសិកាចាស់ចេញពីស្បែកក្បាលបាន ។

របស់ដែលអ្នកត្រូវការមាន :

1
– សាប៊ូកក់សក់ធម្មតាដែលអ្នកមាន ( ប្រើតែ 100ml ក្នុងការលាយតែប៉ុណ្ណោះ )
– ថ្នាំ Aspirine 2 គ្រាប់ ( 1000mg )
– ដបសំរាប់លាយ
– ចាន និង ស្រាបព្រា

វិធីលាយ :
– កិនថ្នាំ Aspirine អោយម៉ត់

2
– រំលែកសាប៊ូចូលដបថ្មីប្រហែល 100ml

3
– ចាក់ម៉្សៅថ្នាំ Aspirine ចូលក្នុងដបខាងលើរួចក្រឡុកអោយសប់
– ពេលដែលកក់សក់ អ្នកត្រូវទុកវាពី 2-5 នាទីសឹមលាងចេញដោយទឹកស្អាត

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.