គន្លឹះនៃការថែស្បែកមុខប្រភេទខ្លាញ់របស់ខ្ញុំ

 

រឿងសាំចិត្តជាងគេសំរាប់ស្បែកមុខប្រភេទខ្លាញ់ គឺ ងាយឡើងមុន និង ស្បែកមុខឡើងខ្លាញ់សឹងគ្រប់ពេល ប៉ុន្តែដំណឺងល្អសំរាប់ស្បែកមុខប្រភេទខ្លាញ់គឺ ស្បែកមុខអ្នកមិនងាយឡើងជ្រីវជ្រួញដូចអ្នកដែលមានស្បែកមុខប្រភេទស្ងួតនោះទេ ប៉ុន្តែវាក៏ពិបាកក្នុងការថែទាំជាងស្បែកមុខប្រភេទស្ងួតផងដែរ ដូចនេះថ្ងៃនេះខ្ញុំលើកយកចំនុចមួយចំនួនដែលខ្ញុំតែងតែអនុវត្ថន៏ជាប្រចាំក្នុងការថែទាំស្បែកមុខប្រភេទខ្លាញ់របស់ខ្ញុំ :

1. ការលែងសំអាតមុខ 
មុននៃស្បែកមុខប្រភេទខ្លាញ់បណ្តាលមកពីភាពកង្វក់ និង កោសិកាងាប់ដែលបន្សល់ទុកនៅលើស្បែក ដែលវាទៅបិទរន្ធញើស និង បង្ករអោយឡើងមុនចេញមក ។ ដូចនេះប្រសិនបើអ្នកមានស្បែកមុខប្រភេទខ្លាញ់ អ្នកត្រូវប្រាកដចិត្តថាអ្នកសំអាតស្បែកមុខបានស្អាតល្អ ។ អ្នកអាចសំអាតស្បែកមុខពី 2-3 ដងក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកតែងតែផាត់មុខជាប្រចាំ អ្នកត្រូវប្រាកដថាអ្នកមានទឹកលាងសំអាត Make-up និង សាប៊ូលាងមុខធម្មតាមួយទៀត ព្រោះសាប៊ូលាងមុខធម្មតាមិនអាចលាងសំអាត Makeup បានស្អាតល្អនោះទេ ។
ខ្ញុំប្រើ CeraVe Foaming Facial Cleanser for Normal to oily skin និង Neutrogena Oil-Free Liquid Eye Makeup Remover ( សំរាប់លាងសំអាត Makeup ) ។

3

 

2. ប្រើទឹកជូតសំអាតមុខ
បើទោះបីជាអ្នកលាងសំអាតមុខដោយប្រើផលិតផលពីរមុខខាងលើក៏ដោយ ប៉ុន្តែក៏នៅមានកំទេចកំទីតូចៗដែលនៅជាប់ស្បែក ដែលអ្នកអាចសំអាតមួយជាន់ទៀតដោយប្រើទឹកជូតសំអាតមុខ ។
ខ្ញុំប្រើ :
1. Simple Kind to Skin Cleansing Water, Micellar
2. Garnier SkinActive Micellar Cleansing Water All-in-1 Cleanser & Makeup Remover
3. Normal Saline Solution preparation for cleaning wounds

13

3. លាងដៃជាប្រចាំ 
អ្នកប្រហែលជាគិតថាចំនុចនេះចំលែក ប៉ុន្តែវាជាការពិតប្រសិនបើអ្នកមិនចង់អោយស្បែកមុខអ្នកឡើងមុន ព្រោះអ្នកប្រហែលជាប៉ះមុខដោយមិនដឹងខ្លួន ហើយភាពកង្វក់ និង បាក់តេរីដែលនៅលើដៃអាចប៉ះនឹងផ្ទៃមុខរបស់អ្នកផងដែរ ដែលជាហេតុបង្ករអោយមានមុនបាន ។ ខ្ញុំតែងតែ មានទឹកអាល់កុលស្ងួតសំរាប់លាងដៃក្នុងកាបូបជាប្រចាំ ។

14

4. ប្តូរស្រោមខ្នើយជាប្រចាំ
នៅពេលយប់ភាពកង្វក់ដែលមានលើសក់ និង សារធាតុប្រេងដែលមាននៅលើស្បែកមុខ បានបន្សល់ទុកនៅលើខ្នើយកើយរបស់អ្នក ហើយវានឹងចំលងមកលើផ្ទៃមុខអ្នកវិញនៅយប់បន្ទាប់ ដូចនេះអ្នកគួរផ្លាស់ប្តូរស្រោមខ្នើយជាប្រចាំជាការប្រសើរ ( 2-3 ថ្ងៃដូរម្តង ) ។ ខ្ញុំតែងតែខ្ជិលបោកស្រោមខ្នើយដូចនេះខ្ញុំតែងតែប្រើអាវយឺតធ្វើជាស្រោមខ្ទើយ ព្រោះវាងាយស្រួលក្នុងការផ្លាស់ប្តូរ ។

5. ការជ្រើសរើសក្រែមផ្តល់សំណើម
ថ្វីត្បិតតែអ្នកស្បែកប្រភេទខ្លាញ់ក៏ដោយ ក៏មិនមែនមានន័យថា ស្បែកអ្នកមិនចាំបាច់លាបក្រែមផ្តល់សំណើមនោះទេ ព្រោះក្នុងសារធាតុផ្តល់សំណើមវាមិនត្រឹមតែជួយធ្វើអោយស្បែកមានសំណើមប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុមួយចំនួនដែលជួយការពារកំដៅថ្ងៃ ឬ សារធាតុដែលជួយការពារភាពជ្រីវជ្រួញផងដែរ ប៉ុន្តែដោយសារតែអ្នកមានស្បែកប្រភេទខ្លាញ់អ្នកគួរប្រយត្ម័ក្នុងការជ្រើសរើសក្រែមផ្តល់សំណើម ដូចជាប្រភេទក្រែមផ្តល់សំណើមដែលជាប្រភេទ Cream or oil or lotion ( lotion ដែលមានសារធាតុប្រេង ) ជាប្រភេទក្រែមផ្តល់សំណើមដែលអ្នកគួរជៀសវាង ។ អ្នកគួរជ្រើ់សរើសប្រភេទក្រែមផ្តល់សំណើមដែលមានលក្ខណៈជា Lotion ( oil-free ),  Emulsion and Gel .

5

ខ្ញុំប្រើ ក្រែមផ្តល់សំណើម 3 ប្រភេទ :
1. Aveeno Ultra-Calming Daily Moisturizer For Sensitive Skin With Broad Spectrum Spf 15 ជាក្រែមការពារកំដៅថ្ងៃ
2. Clinique Dramatically Different Moisturizing Gel for Combination Oil to Oily ជាក្រែមផ្តល់សំណើមពេលយប់
3. Natural republic aloe vera gel ជាក្រែមផ្តល់សំណើមដែលខ្ញុំតែងតែប្រើពេលក្នុងអំឡុងពេលមករដូវ  ព្រោះថ្ងៃមករដូវស្បែកមុខតែងតែឡើងខ្លាញ់ច្រើនខុសពីថ្ងៃធម្មតា
15

6. ក្រដាសផ្តិតជាតិខ្លាញ់
បើទោះបីជាអ្នកខិតខំគ្រប់គ្រងជាតិខ្លាញ់នៅលើ់ផ្ទៃមុខដោយវិធីណាក៏ដោយ ក៏មុខអ្នកនៅតែមានជាតិខ្លាញ់ជាប្រចាំ ដូចនេះប្រសិនបើអ្នកចង់គ្រប់គ្រងវា ដោយមិនចង់បន្ថែមម៉្សៅផាត់មុខនោះទេ អ្នកគួរមានក្រដាសផ្តិតជាតិខ្លាញ់ជាប្រចាំ ព្រោះវាជួយស្រូបយកជាតិខ្លាញ់ចេញពីផ្ទៃមុខដោយមិនធ្វើអោយប៉ះពាល់ ឬ ធ្វើអោយខូច Makeup នោះទេ ។ ខ្ញុំធ្លាប់ប្រើក្រដាសផ្តិតខ្លាញ់ច្រើនប្រភេទប៉ុន្តែក្រដាសផ្តិតខ្លាញ់ដែលល្អបំផុតដែលខ្ញុំធ្លាប់ប្រើគឺ Clean & Clear Oil Absorbing Sheets, 50 Count ( មាន 50 សន្លឹក អ្នកអាចរកទីញបានតាមផ្សារទំនើប Lucky )
5

 

តើអ្នកមានប្រើវិធីអ្វីខ្លះក្នុងការថែទាំស្បែកអ្នក ?

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.