ម៉្សៅកាបូនជួយអ្វីបានខ្លះ ?

កាបូនត្រូវបានគេប្រើសំរាប់ព្យាបាល អាការៈហើមពោះ ឬ ឆ្អល់ពោះ ប៉ុន្តែក្រៅពីនេះអ្នកក៏អាចប្រើក្នុងការរក្សាសំរស់ផងដែរ ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកវិធីមួយចំនួនដែលខ្ញុំប្រើកាបូន ។អ្នកប្រហែលជាពិបាកក្នុងការរកទិញ កាបូនដែលមានលក្ខណៈជាម៉្សៅ ដូចនេះអ្នកអាចរកទិញកាបូនដែលមានលក្ខណៈជាគ្រាប់ថ្នាំរឹង ( Carbophose ) បានតាមបណ្តាឪសថស្ថាននានា ហើយអ្នកអាចកិនបំបែកវាទៅជាម៉្សៅបាន ។
3754913carbo-jpeg
1.ព្យាបាលមុន និង ស្បែកមុខប្រភេទខ្លាញ់

កាបូនជួយសំអាតកោសិកាស្បែកដែលងាប់ចេញពីរន្ធញើស និង ជួយសំអាតភាពកង្វក់បាន ។ នេះជាម៉ាសបិទមុខដែលជួយសំអាតរន្ធញើស និង ផ្តល់សំណើមដោយមិនធ្វើស្បែករោលក្រហាយ ឬ ស្ងួត ព្រោះវាមានប្រទាលកន្ទុយក្រពើដែលជួយផ្តល់សំណើម និង ធ្វើអោយស្បែកត្រជាក់ ។

32

របស់ដែលអ្នកត្រូវការ :
– ប្រទាលកន្ទុយក្រពើជា gel ( ខ្ញុំប្រើ natural republic aloe vera gel ) 1 ស្លាបព្រា
– កាបូន ( ខ្ញុំប្រើ Carbophos អ្នកអាចទិញបាននៅតាមឪសថស្ថាននានា ) 2គ្រាប់កិនបំបែកអោយម៉ត់ ។
លាយប្រទាលកន្ទុយក្រពើ 1 ស្លាព្រាបាយ ជាមួយកាបូនដែលម៉ត់ ( លាយភ្លាម លាបភ្លាមព្រោះទុកយូរវានឹងឡើងរាវពិបាកលាប ) រួចលាបអោយសប់ពេញមុខទុកចោលពី 15-20 នាទី រួចលាងចេញដោយទឹកធម្មតា ។ ខ្ញុំតែងបិតម៉ាសនេះ 2-3 ដងក្នុងមួយអាទិត្យ ។

2. ធ្វើអោយធ្មេញស

កាបូនជួយសំអាតកំណកកាហ្វេ តែ ជួយការពារដង្កូវស៊ីធ្មេញ ការពារការធុំក្លិនមាត់ និង សំអាតកំណកកំបោរពីធ្មេញទៀតផង ។

wppbr8plunemul8uyqmx
របស់ដែលអ្នកត្រូវការ :
– កាបូន ( កិនអោយម៉ត់ )
– ផ្សើមច្រាសដុសធ្មេញនឹងទឹក រួចផ្តិតនិងម៉្សៅកាបូនរួចដុសធ្មេញដូចធម្មតា និង លាងសំអាតដោយទឹករហូតដល់អស់កាបូនពីធ្មេញ ។ អ្នកអាចដុសកាបូនពី 3-4 ដងក្នុងមួយអាទិត្យ ។ ដោយសារតែកាបូនអាចធ្វើអោយប្រឡាក់ខោអាវ ឬ ការ៉ូដូចនេះអ្នកគួរប្រយ័ត្មពេលដែលប្រើវា ។

3. ធ្វើអោយក្លៀកស

ខ្ញុំធ្លាប់សាកម៉្សៅ Baking Soda និង ធ្លាប់សាកល្បងម៉្សៅកាបូនក្នុងការធ្វើអោយក្លៀកស ហើយខ្ញុំសង្កេតឃើញថា ម៉្សៅកាបូនមានប្រសិទ្ធភាពជាង ដូចនេះទើបខ្ញុំលើកយកវិធីនេះមកបង្ហាញ :

charcoal-honey-1

របស់ដែលអ្នកត្រូវការ :
– កាបូន 2 គ្រាប់ ( កិនអោយម៉ត់ )
– ទឹកឃ្មុំ 2 ស្លាបព្រា
លាយសារធាតុទាំងពីរមុខខាងលើចូលគ្នា កូរអោយសប់ រួចលាបលើក្លៀក ទុកចោល 15-20 នាទីសឹមលាងចេញដោយទឹកធម្មតា ។ អ្នកអាចធ្វើបែបនេះពី 2-3 ដងក្នុងមួយអាទិត្យ ។

how-to-exfoliate-armpits-charcoal

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.