ធ្វើដូចម្តេចទើបដឹងថាផលិតផលដែលយើងប្រើខូច ?

មានផលិតផលថែស្បែក និង Makeup ជាច្រើនដែលយើងប្រើ ហើយមនុស្សមួយចំនួនធំតែងតែមើលរំលងពីថ្ងៃហួសកំណត់នៃការប្រើប្រាស់របស់វា ។ ជាធម្មតាកាលកំណត់នៃការប្រើប្រាស់ ( Expired date ) តែងតែមានសរសេរលើប្រអប់ ឬ ដបនៃផលិតផល ប៉ុន្តែក៏មានផលិតផលមួយចំនួនដែលមិនមានកាលកំណត់នៃការប្រើប្រាស់នោះទេដូចជា ពណ៌ផាត់ភ្នែក ក្រែមលាបមាត់ សេរ៉ូម ។ល។
តារាងខាងក្រោមនេះ បញ្ជាក់ពីអាយុកាលនៃការប្រើប្រាស់នៃផលិតផលនីមួយៗ ក្រោយការបើកប្រើ ។ ក្នុងអំឡុងពេលនេះវាក៏អាចខួចដោយមូលហេតុផ្សេងៗ ដូចជា ការបើកប្រើដោយមិនបានបិទកំរប ការរក្សាទុកខុសការកំណត់ជាដើម ។ ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកការពិនិត្យមើលលក្ខណៈនៃផលិតផលដែលអ្នកប្រើថាវាខូចឬអត់?

10514214_875122175833026_4889742155820218266_o
1. ផ្លាស់ប្តូរក្លិន
មិនមែនគ្រប់ផលិតទាំងអស់សុទ្ធតែមានក្លិននោះទេ ក៏មានផលិតផលមួយចំនួនដែលគ្មានក្លិនផងដែរ ប៉ុន្តែប្រសិនបើផលិតផលអ្នកប្រើខូចវាអាចធុំក្លិនខុសពីមុន ឬ ធុំក្លិនស្រដៀងប្រេងសាំង ឬ ជូរ ក្លិនខា នោះមានន័យថាដល់ពេលអ្នកត្រូវបោះវាចោលហើយ។
2. ផ្លាស់ប្តូរពណ៌

5
ផលិតផលដែលងាយផ្លាស់ប្តូរពណ៌គឺផលិតផលដែលមានផ្ទុកនូវសារធាតុដូចជា វីតាមីនសេ ឬ វីតាមីនអេ ។ វាអាចផ្លាស់ប្តូរពីពណ៌ស ទៅពណ៌លឿង ឬ ទៅជាពណ៌ខ្មៅ ( ដុះពពួកផ្សិត ) ។ ដូចនេះ រាល់ពេលដែលអ្នកបើកប្រើផលិតផលថ្មី អ្នកគួរពិនិត្យមើលពណ៌ដើមរបស់វា ដើម្បីដឹងថា តើក្រោយបើកប្រើហើយតែពណ៌វាផ្លាស់ប្តូរឬទេ? ម៉្យាងទៀតអ្នកគួររក្សាវាទុកនៅកន្លែងស្ងួត ត្រជាក់ មិនត្រូវពន្លឺថ្ងៃ និង បិទអោយជិតការពារខ្យល់ចូល ព្រោះកត្តាទាំងនេះនាំអោយផលិតផលងាយខូច ។
3. ផ្លាស់ប្តូរសាច់ក្រែម
លក្ខណៈដែលអាចផ្លាស់ប្តូរមានដូចជា សាច់ក្រែមអាចខាប់ ឬ រាវជាងមុន ឬ ស្អិតជាងមុន ឬ ជួនកាលក្រែមបែរជាចែកជាពីរផ្នែក ផ្នែកក្រែម និង ផ្នែកប្រេង ( ប្រេងអាចអណ្តែតមកផ្ទៃខាងលើនៃក្រែម ) ។
4. លែងមានប្រសិទ្ធភាពដូចមុន
ក្រែមដែលផ្តល់សំណើមបែរជា លែងផ្តល់សំណើមដូចមុន ឬ ម៉្សៅទ្រនាប់ដែលទប់ជាតិខ្លាញ់បែរ លែងមានប្រសិទ្ធភាពដូចមុន ។ ប៉ុន្តែមានពេលខ្លះយើងក៏មិនអាចចែកដឹងថាវាមាន ឬ គ្មានប្រសិទ្ធដូចមុនឬអត់ នោះទេ ? ដូចនេះ អ្វីដែលអ្នកគួរផ្តោតសំខាន់គឺចំនុច 3 ខាងលើ ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.