តើគួរតែបាញ់ទឹកអប់លើសក់ឬទេ ?

ជាធម្មតាគេនិយមបាញ់ទឹកអប់លើសំលៀកបំពាក់ ប៉ុន្តែមានមនុស្សមួយចំនួនតូចដែលប្រើទឹកអប់បាញ់លើសក់ ។ តើវាប៉ះពាល់ដល់សក់ឬទេ ?
នៅក្នុងទឹកអប់មានសារធាតុអាល់កុលប្រហែលពី 60-70% ( ethanol ) ដែលជាសារធាតុងាយហើរ និង ជាសារធាតុជួយធ្វើអោយសារធាតុប្រេងក្រអូបរលាយ ដូចនេះនៅពេលដែលអ្នកបាញ់ទឹកអប់លើសំលៀកបំពាក់ នោះសារធាតុអាល់កុលនិងហើរអស់ ហើយអ្វីដែលបន្សល់ទុកលើសំលៀកបំពាក់គឺ ប្រេងក្រអូប ។ ទឹកអប់ដែលមានកំហាប់ ( Concentration ) ប្រេងក្រអូបកាន់តែខ្ពស់នោះក្លិនវា កាន់តែជាប់បានយូរ ហើយកំហាប់នៃអាល់កុលវាកាន់តែតិចផងដែរ ។

concentration2

ដោយសារតែសារធាតុអាល់កុលនេះអាចរំលាយ ប្រេងក្រអូប ( សារធាតុប្រេង ឬ ខ្លាញ់ ) បាន ដូចនេះ វាអាចរំខានដល់ហ្វិលខ្លាញ់ដែលនៅលើស្បែក ឬ សក់ដែលជាហេតុធ្វើអោយស្បែក ឬ សក់ស្ងួត ប៉ុន្តែប្រសិនបើអ្នកបាញ់ទឹកអប់អោយត្រូវស្បែកក្បាលនោះវាអាចធ្វើអោយស្បែកក្បាលឡើងអង្កែរ ឬ រមាស់បាន ។ ដូចនេះប្រសិនបើអ្នកចង់បាញ់ទឹកអប់លើសក់ អ្នកគួរជ្រើសរើសទឹកអប់ដែលគ្មានសារធាតុអាលកុល ឬ មានសារធាតុអាល់កុលតិចតួច ហើយត្រូវបាញ់ចំងាយប្រហែល 30-40 សង់ទីម៉ែត្រពីសក់ ហើយត្រូវប្រាកដថាអ្នកបាញ់មិនត្រូវស្បែកក្បាលនោះទេ ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.