កែឆ្នៃកៅអីជជុះទៅជាថ្មីម្តងទៀត !!

អ្នកទាំងអស់ដឹងស្រាប់ហើយថា ក្នុងប្រទេសយើងគឺមានរបស់របរជជុះជាច្រើនដែលនាំចូលពីបរទេស ជាពិសេសគ្រឿងសង្ហាររឹម និង​របស់របរប្រើប្រាស់ក្នុងផ្ទះបាយ ។ ដោយសារការចូលចិត្តនឹងការកែឆ្នៃរបស់ចាស់ៗ និង​ ដោយសារវាជួយសន្សំសំចៃថវិកាដូចនេះ ថ្ងៃនេះខ្ញុំនឹងលើកយកការកែឆ្នៃកៅអីជជុះដែលខ្ញុំទិញក្នុងតំលៃ 12$ ទៅជាកៅអីដែរថ្មី និង មើលទៅថ្លៃថ្នូរនិង ការលីប 😀 .

1. កន្លែងដែលខ្ញុំទិញកៅអី
ខ្ញុំទិញកៅអីនេះនៅហាងជជុះជប៉ុនដែលមានឈ្មោះថា
Osaka Second Hand Shop – Lover ​​ដែលវាមានតំលៃដំបូងគឺ 20$ ប៉ុន្តែខ្ញុំទិញក្នុងអំឡុងពេលបញ្ចុះតំលៃ 40% off ដូចនេះខ្ញុំទទួលវាក្នុងតំលៃតែ 12$ ប៉ុណ្ណោះ ។


កៅអីដែលខ្ញុំបានទិញ ( ពណ៌ស និង ជើងដែក )

ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នា ស្រលាញ់ម៉ូតកៅអីនេះ ហើយមិនចង់បានរបស់មួយទឹក អ្នកទាំងអស់គ្នាអាចទិញកៅអីប្រភេទនេះ បាននៅហាង
Japan Home Centre Cambodia ដែលមានតំលៃ 42.90$ ។

មាន 3​ ពណ៌សំរាប់ជ្រើសរើស ពណ៌ស ខៀវ និង ខ្មៅ ដែលមានតំលៃ 42.90$

ឥលូវដល់ពេលដែលយើងកែឆ្នៃវា ( ប្រសិនបើអ្នកទិញវាថ្មី ហើយគ្រាន់តែប្តូរពណ៌ជើងវាអ្នកទាំងអស់គ្នាអាចរំលងជំហានទីមួយ និង​ទីពីរ ។​
ជំហានទីមួយ
ប្រសិនបើវាជាកៅអីមួយទឹក វាប្រកដណាស់ថាវាចាស់ និង​ប្រឡាក់ ដូចនេះដើម្បីអោយតួរកៅអីថ្មីម្តងទៀត​អ្នកទាំងអស់គ្នាត្រូវលាងសំអាតកៅអីជាមុន រួច ប្រើ ទឹកលាងបង្គន់ម៉ាកទា ផ្តិតជាមួយក្រដាសជូតមាត់រួចដាក់វាលើផ្នែកសនៃតួកៅអី រួចទុកចោលប្រហែល 1 ទៅ 2 ម៉ោង ។
កំណត់ចំណាំ : អ្នកគួរប្រើស្រោមដៃ ព្រោះទឹករូបទានេះកាត់ខ្លាំង ។
ក្រដាសផ្តិតដែលប្រើគួរតែជាក្រដាសសំរាប់ជូតដៃក្នុងបន្ទប់ទឹក​ ឬ ក្រដាសផ្តិតខ្លាញ់ក្នុងផ្ទះបាយ ព្រោះវាក្រាស់ និង​ផ្តិតទឹកបានល្អ ។
ក្នុងអំឡុងពេលទុកវាចោលអ្នកទាំងអស់គ្នាគួររក្សាទុកក្នុងម្លប់ ព្រោះប្រសិនបើហាលថ្ងៃ វាអាចធ្វើអោយវាឡើងលឿនបាន ហើយអ្នកទាំងអស់គ្នាអាចធ្វើការពិនិត្យមើលថាតើវាឡើងសហើយរឺនៅ រៀងរាល់ ៣០នាទីម្តង ប្រសិនបើវាសតាមចិត្តដែលអ្នកទាំងអស់គ្នាចង់បានហើយ អ្នកទាំងអស់គ្នាអាចលាងវាបាន ( កុំបារម្ភថាទុកយូរអាចរលួយ ឬ ខូចកៅអី អ្នកអាចទុក យូរបំផុត 4-5 ម៉ោងបាន​) ។

ជំហានទីពីរ
បញ្ហាដែលតែងតែជួបចំពោះកៅអីជើងប្រភេទដែកប្រភេទនេះភាគច្រើនជៀសមិនផុតពីការច្រេះ ដូចនេះអ្នកទាំងអស់គ្នាអាចលាបពណ៌ពីលើវា ប៉ុន្តែមុនពេលលាប ឬ បាញ់ពណ៌អ្នកគួរតែធ្វើការជំរុះនូវច្រេះទាំងនេះចេញ ដោយធ្វើការលាយ ម៉្សៅ baking soda ( អាចទិញនៅផ្សារទំនើបឡាក់គី ដែលមានតំលៃប្រហែល 2$ ក្នុងមួយប្រអប់ដែលជាផលិតផលអាមេរិក ឬ ផ្សារអ៊ីអន ដែលមានតំលៃប្រហែល 1.5$ ដែលជាផលិតផលចិន ) លាយជាមួយនឹង ទឹកក្រូចឆ្មារ ឬ ទឹកខ្មោះក៏បាន ។ បន្ទាប់មកលាបលើជើងកៅអី រួចទុកចោល រហូតដល់ម៉្សៅវាឡើងពណ៌ក្រហម ( ដូចច្រេះ ) រួចកោសវាចេញ ប្រសិនបើច្រេះនៅដិតខ្លាំងអ្នកអាចអនុវត្ថវិធីនេះម្តងទៀត ( ខ្ញុំធ្វើវា ២ដង )

ល្បាយគួរលាយខាប់បន្តិចទើបលាបលើជើងកៅអីជាប់បានល្អ

ជំហានទីបី
ក្រោយពេលលាងសំអាចផ្នែកតួរខ្លួនរួចហើយ អ្នកទាំងអស់គួរទុកវាចោលក្នុងម៉្លប់អោយស្ងួត សឹមធ្វើការបាញ់ពណ៌ ឬ លាបពណ៌ ។ មុនពេលបាញ់ពណ៌អ្នកគួរធ្វើការរុំតួខ្លួនកៅអីជាមុនការពារការប្រឡាក់ពណ៌ ។ ខ្ញុំប្រើថង់ផ្លាស្ទិកសំរាប់រុំផ្លែឈើ សំរាប់រុំ និង ផ្នែកដែលមិនអាចរុំដោយថង់បាន ខ្ញុំប្រើស្កុតក្រដាសបិត ( ស្កុតក្រដាសងាយស្រួលបកចេញដោយមិនបន្សល់ជ័រស្អិត និងងាយក្នុងការបត់បែន ) .

ជំហានទីបួន
ការលាបពណ៌មាន ២​ ( ការបាញ់ពណ៌ និង ការលាបពណ៌ )
ប្រសិនបើអ្នកទាំងអស់គ្នា ចង់បាញ់ពណ៌អ្នកត្រូវប្រាកដចិត្តថាអ្នកទាំងអស់ដឹងពីរបៀបបាញ់ ព្រោះប្រសិនបើអ្នកទាំងអស់បាញ់មិនប្រយ័ត្ម វានឹងធ្វើអោយថ្នាំពណ៌ ដក់កំណកដូចដំណក់ទឹកដែលធ្វើអោយខូចសោភណ្ឌ័ភាព ។
– ការបាញ់ពណ៌ ( ថ្នាំបាញ់ដែលខ្ញុំប្រើម៉ាក BOSNY 18 KT Gold )
ការបាញ់ពណ៌គឺត្រូវបាញ់ចំងាយ ២០សង់ទីម៉ែត្រពីវត្ថុដែលត្រូវបាញ់
ខ្ញុំធ្វើការបាញ់ ៣ ដង និង ទុករយៈពេលក្នុងការបាញ់ពីម្តងទៅម្តងចន្លោះ ៣០ នាទីដើម្បីថ្នាំបាញ់ស្ងួតបានល្អ។
ចំណាំ : ហាមបង្ខំ អ្នកត្រូវបាញ់អោយពណ៌ស្រាលបំផុតតាមអាចធ្វើបានដើម្បីជៀសវាងការដក់ពណ៌

ខ្ញុំជ្រើសរើសយកពណ៌ brass gold តំលៃប្រហែល 3.5$ ( ពណ៌ដែលខ្ញុំចង់បានគឺ copper gold : please let me know where I can find it because I can’t find it in shop )
ក្រាលក្រដាសកាសែតដើម្បីជៀសវាការប្រលាក់
កៅអីក្រោយពេលលាបហើយ​

ការលាបពណ៌ ( ថ្នាំពណ៌ដែលខ្ញុំប្រើគឺ
สีน้ำมุกอะครีลิด LAI THAI 081-7166557ពណ៌ទង់ដែងលេខ​ 9033 ដែលមានតំលៃ 5$ )
ប្រសិបបើអ្នកទាំងអស់គ្នាមិនជំនាញក្នុងការបាញ់ថ្នាំពណ៌ទេ ការលាបពណ៌គឺល្អបំផុតសំរាប់អ្នក វាប្រើពេលយូរប៉ុន្តែលទ្ធផលល្អជាងការបាញ់ពណ៌ ព្រោះការលាបវាសប់ល្អជាង ។

មានច្រើនពណ៌ដែលអាចជ្រើសរើសបាន ( ជាពណ៌ភ្លឺផ្លេក metallic )
អ្នកទាំងអស់គ្នាអាចជ្រើសរើសពណ៌មួយណាក៏បានតាមការចូលចិត្ត


ការលាបពណ៌ គ្នាអ្វីពិបាកនោះទេ អ្វីដែលអ្នកត្រូវការ គឺជក់គួររូប និង ថ្នាំពណ៌ ។ ខ្ញុំលាប បីជាន់ ដោយ​ ចន្លោះពីការលាបគឺទុកពេល ៣០នាទីដើម្បីអោយថ្នាំស្ងួតល្អ ។
ហាមលាបពីលើថ្នាំដែលមិនទាន់ស្ងួតព្រោះវាធ្វើអោយពណ៌កកដុំៗពីលើគ្នា និង មិនស្អាត ។ អ្នកគួរលាងសំអាតជក់ ឬ ប្តូរជក់ថ្មីរាល់ពេលដែលជក់អ្នកប្រើឡើងរឹង ឬ កក ។
ក្នុងករណីថ្នាំលាបដិតលើកៅអី អ្នកអាចប្រើអាល់កុលជូតសំអាតបាន ប៉ុន្តែចំពោះថ្នាំបាញ់អ្នកគួរប្រើទឹកលាងថ្នាំក្រចកសំរាប់លាងចេញ ។

កៅអីក្រោយពេលលាបហើយ
តើអ្នកទាំងអស់គ្នាស្រលាញ់ពណ៌មួយណាជាង ទង់ដែង ឬ ពណ៌មាស ???

ក្រោយពីអានអត្ថបទអ្នកទាំងអស់គ្នាអាចទស្សនាវីដេអូដើម្បីងាយស្រួលយល់ថែមទៀត
កែឆ្នៃកៅអីជជុះទៅជាថ្មីម្តងទៀត ( second hand chair make-over )

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.