បទពិសោធន៍លើកទីមួយមកលេងខេត្តកំពត

វ័យកាន់តែចាស់ទើបខ្ញុំដឹងថា លុយមិនអាចទិញពេលវេលាបាន ហើយអ្វីដែលអ្នករិតតែមិនអាចទិញបាននោះគឺ បទពិសោធន៍ ព្រោះលឺគេថា ១០០ដង មិនស្មើនឹងឃើញនឹងភ្នែកខ្លួនឯងម្តងផង​ ។ អ្វីដែលខ្ញុំលើកយកមកបង្ហាញនេះ គឺបទពិសោធន៍ទៅផ្ទាល់បន្ទាប់ពីបានទៅលេងខេត្តកំពត ។

ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត
អ្នកអាចធ្វើដំណើរដោយម៉ូតូបានប្រសិនបើអ្នកចង់ធ្វើដំនើរកំសាន្តបែប Adventure​ និង ចំណាយថវិកាតិច ព្រោះការធ្វើដំណើរដោយឡានវាគួរអោយធុញទ្រាំ ។ ខ្ញុំបានធ្វើដំនើរដោយឡានក្រុង ដែលសំបុត្រឡានក្រុងមួយសន្លឺកតំលៃ ៨ ដុល្លារ និង ចំណាយពេល ៤​ ម៉ោង ( ប្រសិនបើមានឳកាសទៅម្តងទៀត ខ្ញុំនឹងជ្រើសរើសការធ្វើដំណើរដោយម៉ូតូខ្លួនឯង ព្រោះវាងាយស្រួល និង ចំនាយតិច​ ) ។

ការស្នាក់នៅ
នៅខេត្តកំពតមានកន្លែងស្នាក់នៅជាច្រើនបែប ប៉ុន្តែចំពោះខ្ញុំមានកន្លែងស្នាក់នៅពីរប្រភេទដែលខ្ញុំបានគិតទុកមុនថាប្រសិនបើមានឳកាសខ្ញុំនឹងស្នាក់នៅកន្លែងណាមួយក្នុងចំណោមពីរប្រភេទនេះ


១ – បឹងហ្គាឡូដែលស្ថិតនៅតាមឧទ្យានដងព្រែក
ដោយសារតែខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់ និង ធម្មជាតិ ដូចនេះខ្ញុំជ្រើសរើសការស្នាក់នៅនៅ
ស្លឹកចាកបឹងហ្គាឡូ Sloek Chak Bungalows ដែលមានតំលៃ ៤០ ដុល្លារក្នុងមួយយប់ ។ នៅទីនេះ មានប្រភេទបន្ទប់ដាច់ដោយឡែក និង ហុំពទ្ធ័ដោយស្លឹកចាក ព្រមទាំងដងព្រែកផងដែរ ។ អ្វីដែលពិសេសដែលខ្ញុំចូលចិត្តបំផុតនៅកន្លែងនេះ គឹ សំលេងស្លឹកចាក ព្រោះសំលេងរបស់វាដូចទៅនឹងសំលេងភ្លៀងធ្លាក់អ៊ីចឹង និង ម្យ៉ាងទៀតអ្នកអាចជិះកៃយ៉ាក់លេងបានព្រោះទីនេះមានដងព្រែកដ៏ស្រស់ស្អាត ( ម៉្យាងវិញទៀតគេមិនគិតលុយថែមទេ ) ។

ស្លឹកចាកបឹងហ្គាឡូ Sloek Chak Bungalows

២- កន្លែងស្នាក់នៅជាប់នឹងមាត់សមុទ្រ
ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តបែបស្នាក់នៅជាប់មាត់សមុទ្រ អ្នកអាចជ្រើសរើសប្រភេទ កន្លែងស្នាក់នៅដូច
KDARD LA TENTE ​បាន ប៉ុន្តែអ្នកត្រូវធ្វើដំណើរបន្តប្រហែល២០ ទៅ ៣០នាទីពីទីរួមខេត្តកំពត ដែលការធ្វើដំណើរនេះអ្នកត្រូវចំណាយថវិកាបន្ថែមដើម្បីជួលម៉ូតូ ឬ passapp ម៉្យាងវិញទៀតដោយសារទីនេះឆ្ងាយពីទីប្រជុំជនដូចនេះ អ្នកត្រូវទិញភេសជ្ជៈ និង គ្រឿងបរិភោគពីទីរួមខេត្ត ប៉ុន្តែអ្នកគួរសាកសួរកន្លែងដែលអ្នកស្នាក់នៅជាមុនព្រោះមានកន្លែងមួយចំនួនមានសេវាអាហារបុហ្វេ ឬ អាចអនុញ្ញាតិអោយអ្នកនាំចូលអាហារខ្លួងឯងបានក្នុងលក្ខណ័ណាមួយ ។

KDARD LA TENTE

កន្លែងដើរលេង
ឧទ្យានជាតិបូកគោ ជាកន្លែងដែលខ្ញុំចង់ទៅជាងគេ ព្រោះខ្ញុំលឺគេថា អ្នកអាចចាប់ពពកបាននៅលើកំពូលភ្នំ ប៉ុន្តែដោយសារតែខ្ញុំធ្វើដំណើរទៅទីនោះនៅថ្ងៃត្រង់​ ដូចនេះ គ្មានការធ្លាក់អព្ទ័នោះទេ ។ ទេសភាពនៅតាមដងផ្លូវទៅកាន់កំពូលភ្នំគឹស្រស់ស្អាតខ្លាំង ដែលធ្វើអោយខ្ញុំសប្យាយចិត្តទោះបីមិនបានឃើញអព្ទ័ក៏ដោយ ។ ការធ្វើដំឡើងឡើងភ្នំគឹ មានរយៈពេលពី ៤៥នាទី ឬ ១​ ម៉ោង ។

ឧទ្យានជាតិបូកគោ

អ្វីដែលខ្ញុំសង្ឃឹមថា ខ្ញុំអាចដឹងមុនមុនពេលខ្ញុំធ្វើដំនើរទៅកាន់ខេត្តកំពត
* ប្រសិនបើអ្នកធ្វើដំនើរដោយឡានក្រុងទៅកាន់ខេត្តកំពត ពេលទៅដល់ខេត្តកំពត អ្នកគួរជួលម៉ូតូជិះ ព្រោះការជួលរឺម៉កកៅបី ឬ passapp មានតំលៃថ្លៃ
លក្ខណ័នៃការជួលម៉ូតូ :
– អត្តសញ្ញានប័ត្រ ឬ លិខិតឆ្លងដែន
– ប្រាក់ដំកល់ ២០០ ដុល្លារ
– តំលៃនៃការជួលគឺ 5$ ក្នុងមួយថ្ងៃ
* កុំជួលកន្លែងស្នាក់នៅដែលថ្លៃព្រោះ ប្រសិនបើអ្នកទៅដេកកំសាន្តវាល្អ ប៉ុន្តែប្រសិនបើអ្នកទៅដើរកំសាន្តវាជារឿងខ្ជះខ្ជាយ ។
សង្ឃឹមថាអត្ថបទនេះ អាចជួយអ្នកទាំងអស់បានប្រសិនបើអ្នកមានបំណងទៅលេងខេត្តកំពត ( វាជាបទពិសោធន៍ខ្ញុំប៉ុណ្ណោះ )

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.