ថ្នាំព្យាបាលមុនដែលខ្ញុំធ្លាប់ប្រើ

ដោយសារខ្ញុំមានស្បែកមុខប្រភេទខ្លាញ់ រួមជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តផងដែរ ដូចនេះ មុខរបស់ខ្ញុំតែងតែឡើងមុនជាប្រចាំ ។ ដូចនេះមានផលិតផលបំបាត់មុនដែលសឹងថា រាប់មិនអស់ដែលអ្នកបានសាកល្បងប្រើ ហើយក៏មានមួយចំនួនមាន និង គ្មានប្រសិទ្ធភាព និងមួយចំនួនមានគុណវិបត្តិមួយចំនួនដែលធ្វើអោយខ្ញុំបោះបង់មិនប្រើពាក់កណ្តាលទីផលដែរ ។ ហេតុនេះ ក្នុងអត្ថបទនេះ ខ្ញុំលើកយកនូវផលិតផលទាំងអស់នោះមកបង្ហាញ

Erythrogel

Erythrogel
វាជាប្រភេទ ថ្នាំអង់ទីប៊ឺយូទិក ឬ ដែលយើងហៅថា ថ្នាំផ្សះ ។ វាផ្ទុកសារធាតុ erythromycine 4% ដែលមានមុខងារសំលាប់បាក់តេរីដែលបង្ករអោយឡើងមុន ។
របៀបប្រើ : លាប ២ដងក្នុងមួយថ្ងៃក្រោយពេលលាងសំអាតមុខរួច
គុណសម្បត្តិ : ដោយសារតែវាជាសារធាតុអង់ទីប៊ីយូទិកដូចនេះវាមានប្រសិទ្ធភាពចំពោះមុនដែលមានខ្ទុះ និង មុនបើកមុខ ។
គុណវិបត្តិ : ក្នុងថ្នាំលាបមួយនេះ ត្រូវបានបន្ថែមនូវសារធាតុអាល់កុលយ៉ាងច្រើនដែលសារធាតុនេះបណ្តាលអោយស្បែកអ្នកឡើងរាលរលាក​ រមាស់ និង ស្ងួតខ្លាំងក្នុងបរិវេណដែលលាប ។ ម៉្យាងវិញទៀតមុខអ្នកនឹងងាយឡើងរាលក្រហមរាល់ពេលត្រូវកំដៅថ្ងៃឬ ពេលដែលអាកាសធាតុក្តៅខ្លាំង ។

T3 Mycin 1% gel

T3 Mycin 1% gel
វាស្រដៀងទៅនឹង Erythrogel ដែលគឺជាប្រភេទ អង់ទីប៊ីយូទិកដែរ ប៉ុន្តែ T3 Mycin មានផ្ទុកនូវសារធាតុ Clindamycin 1% ដែលសារធាតុនេះគឹជួយសំលាប់បាក់តេរីដែលបង្កអោយឡើងមុនដែរ ប៉ុន្តែចំពោះបទពិសោធន៍ដែលខ្ញុំធ្លាប់ប្រើគឺវាមានប្រសិទ្ធភាពជាង erythrogel .
របៀបប្រើ : លាប២ដងក្នុងមួយថ្ងៃក្រោយពេលលាងមុខរួច
គុណសម្បត្តិ : វាមានប្រសិទ្ធភាពខ្ពស់ចំពោះមុនមានខ្ទុះ ដោយសារវាមានលក្ខណៈជាទឹកថ្លា ដូចនេះវាងាយស្រួលលាប និង ងាយស្រួលប្រើជាមួយការផាត់មុខ
គុណវិបត្តិ : ដោយសារតែវាជាប្រភេទអង់ទីប៊ីយូទិកដូចវានឹងងាយនឹងលែងមានប្រសិទ្ធភាពប្រសិនអ្នកប្រើវាយូរអង្វែង មានន័យថា អ្នកអាចលាបលើកដំបូងមានប្រសិទ្ធភាព ប៉ុន្តែនៅពេលដែលអ្នកប្រើយូទៅវានឹងលែងមានប្រសិទ្ធភាពដូចមុន ដូចនេះប្រសិនបើអ្នកប្រើវាអ្នកមិនត្រូវលាបសព្វពេញផ្ទៃមុខនោះទេ ពោលគឺលាបលើតែមុនបានហើយ ហើយប្រសិនបើក្រោយការលាបពី 5-7 ថ្ងៃនៅលើមុន ហើយមុននៅតែមិនស្រកដូចនេះមានន័យថា បាក់តេរីដែលអ្នកបង្ករអោយឡើងមុននៅលើមុខអ្នក ចាប់ផ្តើមសាំនឹងសារធាតុមួយនេះហើយ មានន័យថា ថ្នាំលាបមួយនេះលែងមានប្រសិទ្ធភាព ហើយក៏ជាពេលដែលអ្នកគួរប្តូរទៅប្រើថ្នាំលាបមុនប្រភេទផ្សេងទៀតផងដែរ ។

ផលិតផលដែលមាន Salicylic Acid ដែលខ្ញុំធ្លាប់ប្រើ គឺ
Aveeno Clear Complexion Daily Moisturizer

Salicylic Acid
សារធាតុ Salicylic Acid មានមុខងារស្រដៀងទៅនឹង retinol ដែរ គឺ វាជួយសំអាតកោសិកាចាស់ និង សំអាតរន្ធរោម ។ ដូចនេះវាមិនសំលាប់មេរោគទេ ប៉ុន្តែវាជួយបង្ការមូលហេតុដែលបង្ករអោយឡើងមុន ដូចនេះ ប្រសិនបើអ្នកទាំងអស់ជ្រើសរើសប្រើនូវផលិតផលនៅលើមុនវាប្រហែលជាមិនទទួលបាននូវប្រសិទ្ធភាពដែលអ្នកទាំងអស់គ្នារំពឹងទុកនោះទេ ហើយភាគច្រើន salicylic acid ត្រូវបានដាក់បញ្ជូលឬ ផលិតឡើងជាលក្ខណៈជាក្រែមលាបមុខពេលយប់ ។
វិធីប្រើ : លាបរៀងរាល់យប់មុនពេលចូលគេងពេលយប់
គុណសម្បត្តិ : វាល្អចំពោះការការពារប្រសើរជាងការព្យាបាល មានន័យថាប្រសិនបើអ្នកមានមុខដែលងាយឡើងមុនអ្នកគួរប្រើវាជាក្រែមលាបពេលយប់ជាប្រចាំ ព្រោះវាជួយកាត់បន្ថយការឡើងមុនបាន ។​
គុណវិបត្តិ : ដោយសារវាហុចលទ្ធផលរយៈពេលយូរអង្វែងដូចនេះវាទាមទារការអត់ធ្មត់ មានន័យថាអ្នកត្រូវប្រើយ៉ាងហោចណាស់រយៈពេល ១ខែទើបមានប្រសិទ្ធភាព ម៉្យាងវិញទៀតវាពិបាករកទិញក្នុងទីផ្សារកម្ពុជា ។

Tea Tree Oil

Tea Tree Oil
ប្រេងដែលចំរាញ់ចេញពីស្លឺកតែ ជួយកាត់បន្ថយការរលាកនៃមុន និង មានប្រសិទ្ធភាពកំរិតទាបក្នុងការសំលាប់បាក់តេរី ។ មនុស្សភាគច្រើនចូលចិត្តប្រើវាដោយសារតែយល់ថាវាមានលក្ខណៈធម្មជាតិដូចនេះវាមានផលប៉ះពាល់តិចតួចចំពោះសុខភាពអ្នក ។
វិធីប្រើ : លាបលើមុន ២ដងក្នុងមួយថ្ងៃ
គុណសម្បត្តិ: សុំអត់មានយោបល់ចំពោះចំនុចនេះ
គុណសម្បត្តិ : ខ្ញុំតែងតែព្យាយាមរកផលិតផលមួយនេះក្នុងទីផ្សារកម្ពុជាប៉ុន្តែរកមិនបាន ដូចនេះខ្ញុំបានសំរេចចិត្តទិញពីខាងក្រៅប្រទេស ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំអន់ចិត្តគឺ គ្រាន់តែបើកប្រើគឹ ខ្ញុំមិនអាចទ្រាំបាននឹងក្លិនរបស់វា ដូចនេះខ្ញុំសំរេចចិត្តថាមិនប្រើតែម្តង ។ វាមានក្លិនស្រដៀងទៅនឹងប្រេងខ្យល់ប៉ុន្តែមានលក្ខណៈឆួលខ្លាំង នឹងនៅពេលលាបមានអារម្មណ៍ថាដូចលាបប្រេងខ្យល់លើស្បែកអ៊ីចឹងគឺក្រហាយតិចៗ ។

នេះជារូបរាងថ្មីនៃ
The Face Shop Dr. Belmeur Spot Patch ប៉ុន្តែខ្ញុំធ្លាប់ប្រើប្រភេទចាស់ ប្រហែល ២-៣​ឆ្នាំមុន

The Face Shop Dr. Belmeur Spot Patch
វាជាបន្ទះថ្លា ដែលមានផ្ទុកសារធាតុ Salicylic Acid និង សារធាតុ ជួយការពារការឡើងរលាក ( infection ) នៃមុនផងដែរ ។
របៀបប្រើ : ជាបន្ទះថ្លា អ្នកអាចបិទវាលើមុន ២ដងក្នុងមួយថ្ងៃ ។
គុណសម្បត្តិ : ដោយសារតែវាជាបន្ទះរាងមូលថ្លាស្រដៀងនឹងបង់បិទដំបៅដែរ ដូចនេះ អ្នកគ្រាន់តែ បកវារួចបិទលើមុនជាការស្រេច បន្ទាបើមកអ្នកអាចធ្វើការផាត់មុខ ឬ លាបក្រែមការពារកំដៅពីលើបានដោយបន្ទះនេះ និង ការពារមុនពីសារធាតុផ្សេងៗដែលអ្នកលាបលើមុខក៏ដូចជាធូលី ឬ ខ្យល់កង្វក់ពីខាងក្រៅ
គុណវិបត្តិ : ប្រសិទ្ធភាពគឺ ចំណាយពេលយូរ (​ យ៉ាងហោចណាស់ ៥ថ្ងៃទើបជាសោះល្អ ) ដែលអ្នកត្រូវចំណាយបន្ទះបិទច្រើន និង ពេលខ្លះបន្ទាប់បិទរបកដូចនេះអ្នកត្រូវប្រើបន្ទះថ្មី ខ្ញុំចាំបានថា មុនមួយគ្រាប់ខ្ញុំត្រូវចំណាយបន្ទះបិទមួយបន្ទះធំ ដែលវាចំណាយរហូតដល់ ៣ដុល្លារ ហើយខ្ញុំក៏មានមុនមិនតិចនោះដែរ ដូចនេះ ផលិតផលមួយនេះខ្ញុំអាចនិយាយបានថា ខ្ញុំគ្មានលទ្ធភាពទិញប្រើនោះទេ ។

ចំពោះ Benzoyl Peroxide គឺ ខ្ញុំប្រើរាប់ភ្លេច ដូចនេះជាផលិតផលដែលខ្ញុំធ្លាប់ប្រើ

Benzoyl peroxide
ថ្នាំដែលមានសារធាតុ ដូចជា Benzoyle peroxide ជាថ្នាំលាបបំបាត់មុនដ៏ល្អ សំរាប់មុនដែលទើបឡើងថ្មីៗ ព្រោះវាការពារការរីកធំនៃមុន និង ជួយសំលាប់បាក់តេរីដែលបង្ករអោយឡើងមុនបានទៀតផង ។ ផលិតផលដែលមានលក់នៅតាមឪសថស្ថាន មានម៉ាកដូចជា Cutacnyl 10 % , eclaran ( 10% or 5% ) , benzac ( 2,5% or 5% or 10% ) ។ ដោយសារតែខ្ញុំធ្លាប់ប្រើជាយូរមកហើយដូចខ្ញុំប្រើ Benzoyl peroxide ដែលមានកំហាប់ 10% ព្រោះកំហាប់ទាបលែងមានប្រសិទ្ធភាពចំពោះខ្ញុំ ។
វិធីប្រើ : លាបលើមុន មួយថ្ងៃ ២ដង
គុណសម្បត្តិ : មានប្រសិទ្ធភាពធ្វើអោយមុនឆាប់ស្រកលឿនជាងថ្នាំប្រភេទដ៏ទៃទៀត
គុណវិបត្តិ : ប្រសិនបើអ្នកមានស្បែកដែលងាយប្រតិកម្ម ឬ ងាយឡើងក្រហមអ្នកគួរជ្រើសរើសថ្នាំលាបប្រភេទដ៏ទៃទៀតឬ ជ្រើសរើស Benzoyl peroxide ដែលមានភាគរយទាបជាការប្រសើរ ព្រោះថ្នាំលាបនេះធ្វើអោយស្បែកងាយក្រហាយ និង ក្រហម និង ចំនុចមួយទៀតដែលខ្ញុំមិនចូលចិត្តគឺ វាធ្វើអោយកន្លែងដែលលាបស្លោក ស្ងួតខ្លាំង របក និង ឡើងជាំខ្មៅពេលដែលជា ។ ដោយសារធាតុធាតុនេះភាគច្រើនជាក្រែមពណ៍សដូចរាល់ពេលដែលលាបអ្នកនឹងឃើញមានកំណកពណ៍សនៅលើផ្ទៃមុខដែលពិបាកក្នុងការបិតបាំង ។ ម៉្យាងវិញទៀតរាល់ពេលអ្នកចេញត្រូវកំដៅថ្ងៃ កន្លែងដែលលាបជាមួយនឹងថ្នាំលាបមុនប្រភេទនេះនឹងឡើងក្រហម និង​រលាក ។

ខ្ញុំប្រើ Hiruscar Anti-Acne Spot Gel និង Hiruscar post Acne ដែលមួយសំរាប់បំបាត់មុន និង មួយទៀតសំរាប់ព្យាបាលស្នាមក្រោយពេលមុនជា

Hiruscar Anti-Acne Spot Gel
ផលិតផល Hiruscar មាន ៣ ប្រភេទលើទីផ្សារកម្ពុជា ហើយក៏មានមនុស្សភាគច្រើនមានការយល់ច្រលំចំពោះការប្រើប្រាស់វាផងដែរ ដូចនេះ Hiruscar ដែលប្រើសំរាប់លាបព្យាបាលមុនគឺ Hiruscar Anti-Acne spot Gel ដែលនៅក្នុងនេះគឺមានសារធាតុ ៦ មុខសំរាប់ព្យាបាលមុន :
របៀបប្រើ : លាប ២-៣ដងក្នុងមួយថ្ងៃ
គុណសម្បត្តិ : ដោយសារវាជា gel ថ្លាដូចនេះ វាងាយក្នុងការលាបជាមួយនឹង Make-up និងផលិតផលផ្សេងទៀង អ្វីដែលខ្ញុំចូលចិត្តគឺ ក្រោយពេលលេបលើមុន កន្លែងដែលលាបមិនស្ងួត ឬ ក្រហម ឬ របកដូចជា ថ្នាំលាបមុនដ៏ទៃទៀតទេ ដូចនេះប្រសិនបើអ្នកលាបហើយ អ្នកធ្វើការផាត់មុខ ឬ លេបក្រែមការពារកំដៅថ្ងៃ គឺ វាស្មើសាច់ល្អ ម៉្យាងវិញទៀតដោយសារវាគ្មាននូវសារធាតុអង់ទីប៊ីយូទិក ដូចនេះ ប្រសិទ្ធភាពវាគឺយូរអង្វែង ជាងថ្នាំលេបមុនប្រភេទអង់ទីប៊ីយូទិក ។
គុណវិបត្តិ : ដោយសារវាតំរូវអោយលាប ពី ២-៣​ ដងក្នុងមួយថ្ងៃ និង យ៉ាងហោចណាស់លាបអោយជាប់គ្នាអោយបាន ៥ថ្ងៃ ដូចនេះ វាត្រូវការអត់ធ្មត់ចំពោះការប្រើប្រាស់ដើម្បីអោយឃើញប្រសិទ្ធភាព ( ភាគច្រើនយ៉ាងយូរ 1 សប្តាហ៍ មុននិងបាត់អស់ ) ព្រោះភាគច្រើនខ្ញុំតែងតែភ្លេចលាប ។

Retin-A មាន ២កំរិត គឺ 0,05% និង 0,025%

Retin-A 0.05%
មុនភាគច្រើនបង្ករមកពីកោសិកាចាស់ដែលងាប់ បានទៅបិទរន្ធញើសដែលបង្ករអោយវាឡើងជាមុនឡើងមក ដូចនេះ ដើម្បីជំរុសកោសិការចាស់ទាំងអស់នេះ ខ្ញុំប្រើ Retin-A  0.05% លាបសប់ផ្ទៃមុខពេលយប់ រៀងរាល់យប់ ។
របៀបប្រើ : ប្រសិនបើអ្នកទើបចាប់ផ្តើមប្រើលើកដំបូង គួរជ្រើសរើសកំហាប់ 0.025% ដោយលាប ២ដងក្នុងមួយសប្តាហ៍ ( អាចលាបបានតែពេលយប់ប៉ុណ្ណោះ ) បន្ទាប់ ៣ដងក្នុងមួយសប្តាហ៍ បន្ទាប់មកលាបរៀងរាល់យប់ ( ហាមភ្លេចលាបក្រែមផ្តល់សំណើមពីលើ (ព្រោះវាធ្វើអោយស្បែកស្ងួត ) និង ដាច់ខាតត្រូវប្រើក្រែមការពារកំដៅថ្ងៃនៅពេលថ្ងៃ ព្រោះក្រោយប្រើផលិតផលមួយនេះ ស្បែកអ្នកនឹងឡើងក្រហមពេលដែលត្រូវកំដៅថ្ងៃ ។
គុណសម្បត្តិ : ការប្រើរយៈពេលគឺ មិនត្រឹមតែបំបាត់មុនប៉ុណ្ណោះទេ តែជួយការពារភាពជ្រីវជ្រួញផងដែរ ។
គុណវិបត្តិ : ប្រសិនបើអ្នកមានស្បែកស្ងួតឬ ងាយអាលែកស្សី
អ្នកអាចសាកល្បងនូវផលិតផលផ្សេងទៀតដែលមានសារធាតុដូចជា salicylic acid, Collagen, niacinamide, retinol, Glycolic Acid ( សារធាតុទាំងនេះអាចជួយជំរុះកោសិកាចាស់បាន និង មានប្រសិទ្ធភាពប្រហាក់ប្រហែលនឹង Retin-A ដែរ )
ព្រោះផលិតផលនេះអាចធ្វើអោយស្បែកឡើងក្រហម និង របកស្បែកបាន

ជាចុងក្រោយអរគុណសំរាប់ការចូលអានអត្ថបទមួយនេះ ហើយប្រសិនបើអ្នកទាំងអស់គ្នាមានសំនួរបន្ថែមអ្នកទាំងអស់គ្នាអាច comment ឬ អាចឆាតសួរផ្ទាល់នៅលើ Facebook Page : Somalytips

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.