FAQ

ប្រសិនបើខ្ញុំមានសំនួរទាក់ទងនឹងបញ្ហាស្បែកចង់សួរតើសួរបានតាមណា?

អ្នកទាំងអស់គ្នាអាចផ្ងើរសារសំនួរតាមរយៈ
FB : Somalytips
IG : Somalytips
មុនពេលអ្នកទាំងអស់ផ្ងើរសារសួរសំនួរទាក់ទងនឹងបញ្ហាស្បែកផ្សេងៗ អ្នកទាំងអស់គ្នាអាចអានមាតិការចាស់ៗដែលមានប្រហែល 200 ប្រធានបទដែលខ្ញុំបានធ្វើ

Clink link here : Somalytips

ប៉ុន្តែប្រសិនបើព្យាយាមអស់សម្មត្ថភាព នៅតែពុំរកបាននូវមាតិការណាមួយដែលស្រាយចង្ងល់អ្នកទាំងអស់បានទេ អ្នកទាំងអស់គ្នាអាចផ្ងើរសារសំនួរមកកាន់ខ្ញុំបាន តែហាមផ្ងើរសារត្រឹមតែ Hi or May I ask you ? គឺ មិនបាច់បង្វែរដានទេ ចូលសួរតែម្តង ព្រោះដើម្បីងាយស្រួលពេលខ្ញុំបើកសារគឺឆ្លើយយកតែម្តង ។

ក្នុងករណីអ្នកទាំងអស់គ្នាចង់អោយខ្ញុំណែនាំផលិតផលប្រើអ្នកទាំងអស់គ្នាត្រូវឆ្លើយសំនួរទាំងអស់នេះជាមុនសិន :
☑️ ប្រភេទស្បែក ( Skin Type )
☑️ បញ្ហាស្បែកកំពុងមាន ( Skin Concern )
☑️ ផលិតផលកំពុងប្រើ ( Skin Care Routine Now )
☑️ ផលិតផលធ្លាប់ប្រើ ( Skin Care Routine Before )
☑️ សារធាតុអ្វីដែលស្បែកអ្នកចូលចិត្ត
☑️ សារធាតុអ្វីដែលស្បែកអ្នកមិនចូលចិត្ត
☑️ ប្រភេទផលិតផលដែលចង់អោយនែនាំ (សាប៊ូលាងមុខ……..)
☑️ បញ្ហាស្បែកដែលចង់ដោះស្រាយឥលូវ ( ជ្រើសតែមួយមុខ )
☑️ សុំបញ្ជាក់ប្រសិនបើធ្លាប់ប្រើឡេលាយ ឬ ផ្តាច់បានរយៈពេលប៉ុន្មាន ខែ ?

ដោយសារការសរសេរអត្ថបទនេះ មិនមែនជាការងារពេញម៉ោងរបស់ខ្ញុំ ដូចនេះការឆ្លើយតបសាររបស់ខ្ញុំ គឺ យឺតយ៉ាង ម៉្យាងវិញទៀតការប្រឹក្សាត្រូវការតបទៅតបមកយូរម៉ោង ដែលក្នុងមួយថ្ងៃជាទូទៅ ខ្ញុំទទួលសារថ្មីពីចន្លោះ 8-15 សារពីអ្នកទាំងអស់គ្នា ហើយការតបសារនេះ ខ្ញុំក៏អត់បានចំនេញអ្វីដែរ ។ ម៉្យាងវិញទៀត ការឆ្លើយតបសារ គឺខ្ញុំធ្វើពេលដែលខ្ញុំទំនេរពីការងារពេញម៉ោងប៉ុណ្ណោះ ហើយវាក៏ជាពេលតែមួយជាមួយនឹងថ្ងៃសំរាករបស់ខ្ញុំ ដូចនេះ ចំពោះខ្ញុំសុខភាពផ្លូវចិត្ត និង ផ្លូវកាយ គឺ ជារបស់ដែលខ្ញុំយកចិត្តទុកដាក់ជាងគេ ដូចនេះ សង្ឍឹមថាអ្នកទាំងអស់គ្នានឹងយល់ ។

តើខ្ញុំមានស្បែកប្រភេទអ្វី និង បញ្ហាស្បែកអ្វីខ្លះ?

ខ្ញុំមានស្បែកប្រភេទខ្លាញ់ និង មានបញ្ហាមុនជាប្រចាំ ដោយសារតែខ្ញុំមានវ័យ 32 ឆ្នាំ ដូចនេះ បញ្ហាស្បែកដែលខ្ញុំមានគឺ មុន ស្នាមមុន និង ការពារភាពជ្រីវជ្រួញ ។ ស្បែកខ្ញុំមានបញ្ហាខ្វះជាតិទឹកជាប្រចាំពេលចូលដល់រដូវរងារ ឬ ពេលដែលខ្ញុំសាកផលិតផលច្រើនមុខក្នុងពេលតែមួយ ។

ប្រសិនបើខ្ញុំចង់ធ្វើជា Content Creator ឬ Blogger តើខ្ញុំគួរចាប់ផ្តើមពីណា ?

ធ្លាប់បានលើកឡើងពីការបង្កើតមាតិការរបស់ខ្ញុំ ដែលអ្នកទាំងអស់គ្នាអាចអានលំអិតបាន Link

តើខ្ញុំទទួលកាដូ ឬ ផលិតផលដើម្បី Review អត់ ?

ខ្ញុំទទួលយកតែចំពោះផលិតផលដែលជាកាដូគ្មានលក្ខណ័ប៉ុណ្ណោះ មានន័យថា ខ្ញុំទទួលយកតែម្ចាស់កាដូអត់មានសិទ្ធអោយខ្ញុំ Review ឬ ដាក់លក្ខណ័ថាខ្ញុំត្រូវតែប្រើទេ ព្រោះស្បែកមុខរបស់ខ្ញុំមានតែមួយ ហើយការ Review ផលិតផលមួយគឺត្រូវការពេលដើម្បីប្រើ ហើយការវាយតំលៃរបស់ខ្ញុំ គឺ អាស្រ័យទៅតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ផងដែរ ។

តើខ្ញុំទទួលការឃោសនាផលិតផលរឺទេ ?

ខ្ញុំទទួល ប៉ុន្តែចំពោះខ្ញុំ អ្នកអានរបស់ខ្ញុំ គឺសំខាន់សំរាប់ខ្ញុំ ដូចនេះរាល់ផលិតផលដែលខ្ញុំនឹងទទួល ហើយធ្វើការជាមួយគឺសុទ្ធតែជាម៉ាកផលិតផលដែលខ្ញុំជឿទុកចិត្ត ។
Contact : [email protected]

តើខ្ញុំអាចយកមាតិការរបស់បងទៅផូសបន្តរហើយដាក់ក្រេឌីតអោយបានអត់ ?

អ្នកទាំងអស់គ្នាអាច Share Link ផ្ទាល់ពីគេហទំព័ររបស់ខ្ញុំ ឬ ពី FB ឬ IG ប៉ុន្តែខ្ញុំមិនអនុញ្ញាត្តិអោយយកទៅផុសទេ ព្រោះវាជាកំលាំងញើសឈាមរបស់ខ្ញុំ ហើយខ្ញុំសង្ឍឹមថាអ្នកទាំងអស់គ្នានឹងគោរព និងអោយតំលៃការងារខ្ញុំក៏ដូចជាការងារនៃ Content Creators ផ្សេងទៀតផងដែរ ។