Skip to main content

មានផលិតផលជាច្រើននៅលើទីផ្សារ ហើយក៏មានសំនួរច្រើនដែលសួរគួរប្រើផលិតផលនេះអត់ ? ចុះបើចង់ថែមផលិតផលប្រើ តើគួរថែមអីមុនគេល្អ ?
ចឹងអត្ថបទនេះគឺសំរាប់អ្នកទាំងអស់គ្នាដែលចង់ចាប់ផ្តើម Skin Care

ផលិតផលដែលចាំបាច់ត្រូវមាន :

  • សាប៊ូលាងមុខ
  • ក្រែមការពារកំដៅថ្ងៃ : លាបពេលថ្ងៃ )
  • ក្រែមផ្តល់សំនើម : លាបពេលយប់ ប៉ុន្តែអាចលាបពេលព្រឹកផងដែរប្រសិនបើក្រែមការពារកំដៅថ្ងៃផ្តល់សំណើមតិចពេក
  • ក្រែមលាបបូរមាត់ ( Lip Balm ) ដែលមាន SPF អាចការពារកំដៅថ្ងៃបាន យកល្អត្រូវមាន Lip Balm មួយទៀតដែលសំរាប់លាបពេលយប់មុនពេលចូលគេង ដើម្បីថែស្បែកបបូរមាត់

ក្រៅពីផលិតផលខាងលើហើយ អ្នកទាំងអស់គ្នាអាចចាប់ផ្តើមបន្ថែមនូវផលិតផលផ្សេងបាន
ផលិតផលបន្ទាប់ដែលគួរមាន :

  • ផលិតផល លាងMakeup វាចាំបាច់ត្រូវតែមានក្នុងករណីអ្នកប្រើ Physical Sunscreen ឬ ផាត់មុខជាប្រចាំ មិនថាក្រាស់ ឬ ស្តើង
  • សេរ៉ូម : ការជ្រើសរើសសេរ៉ូមគឺអាស្រ័យទៅតាមបញ្ហាស្បែក មិនមែនប្រភេទស្បែកទេ
  • ការជម្រុះកោសិកាចាស់ 1-2 ដងក្នុងមួយអាទិត្យគឺល្អ : ប្រភេទជម្រុះកោសិកាចាស់មានច្រើនប្រភេទ ដូចនេះការជ្រើសរើសគឺអាស្រ័យទៅតាមប្រភេទស្បែក និង បញ្ហាស្បែកថា ងាយប្រតិកម្ម ឬ អត់

ចុងក្រោយគេគឺ ផលិតផលបន្ទាប់បន្សំ
ផលិតផលដែលមានក៏មាន ឬ អត់ក៏បាន :

  • Toner / Essence
  • ម៉ាស ( សំដៅដល់ម៉ាសគ្រប់ប្រភេទ ម៉ាសសន្លឹក ម៉ាសលាងទឹកចេញ, sleeping mask, ម៉ាសភក់ )
  • ក្រែមលាបក្រោមភ្នែក : ខ្ញុំតែងតែប្រើក្រែមផ្តល់សំណើមលាបមុខ លាបតំបន់ភ្នែកព្រោះតំបន់ភ្នែកខ្ញុំ គឺស្បែកធម្មតា និង វាមិនសូវចំណាយថវិកាច្រើនផងដែរ

ជាសរុប : សំរាប់អ្នកមានថវិកាច្រើន ឬ អ្នកមានស្បែកមុខមាំ គឺ ចង់ថែមផលិតផលអីថែមទៅ តែសំរាប់អ្នកមានស្បែកងាយប្រតិកម្ម ឬ អ្នកមានថវិកាមានកំរិត ការប្រើផលិតផលកាន់តែតិចគឺកាន់តែល្អ ( បន្ថយភាគរយនៃការធ្វើអោយស្បែកងាយប្រតិកម្ម ហើយចំណាយតិចទៀត )

ការណែនាំផលិតផល

Leave a Reply

error: Content is protected !!