Skip to main content

ហេតុអ្វីខាងប៉ែកកូរ៉េធ្វើតេស្តបញ្ជាក់កំរិត SPF នៃក្រែមការពារកំដៅថ្ងៃ ​? គឺដើម្បីទំនុកចិត្ត និង ដើម្បីបញ្ជាក់ពីគុណភាពនៃក្រែមការពារកំដៅថ្ងៃថា ពិតជាមានចំនួន SPF និង PA គ្រប់ចំនួន ។

អ្នកមួយចំនួនប្រហែលជាដឹងរួចមកហើយពីរឿងអាស្រូវនៃក្រែមការពារកំដៅថ្ងៃ Purito ដែលមានចំនួន SPF ត្រឹមតែ 19 ដែលបានកើតឡើងកាលពីចុងឆ្នាំ 2020 ។ ក្រោយផ្ទុះរឿងដ៏ចំរូងចំរាស់នេះមកយើងសង្កេតឃើញថា ក្រែមការពារកំដៅថ្ងៃម៉ាកមួយចំនួនបានបាត់ខ្លួនពីទីផ្សារ ដូចជា :

  • Purito Centella Green Level Unscented Sunscreen SPF 50+
  • dear klairs Soft Airy UV Essence SPF 50 PA ++++
  • KEEP COOL Soothe Bamboo Sun Essence SPF50+
  • Krave Beauty The Beet Sheild Beat The Sun SPF 50+

ទោះបីរឿងបញ្ហា SPF ខាងកូរ៉េដូចស្ងប់ស្ងាត់ក៏ដោយ ក៏ប៉ុន្តែក៏នៅតែមានអ្នកមួយចំនួនគឺបាត់បង់ទំនុកចិត្ត ហើយលែងជឿលើក្រែមការពារកំដៅថ្ងៃប៉ែកអាស៊ី តែចំពោះខ្ញុំ ក្រែមការពារកំដៅថ្ងៃប៉ែកកូរ៉ែនៅតែជាជំរើសដ៏ល្អសំរាប់ខ្ញុំ ព្រោះវាមានតំលៃសមរម្យ សាច់ផលិតផលរមែងងាយលាប ជាពិសេសសារធាតុផ្សំ UV Filters គឺសុទ្ធតែសារធាតុជំនាន់ថ្មី ដែលផ្តល់ការការពារបានខ្ពស់ និង មិនបន្សល់ម៉្សៅសដូចជំនាន់ចាស់ ។

ដោយសារខ្ញុំក៏ជាជើងប្រើក្រែមការពារកំដៅថ្ងៃដែរ ដូចនេះ ខ្ញុំតែងតែតាមដាន Stylekorean តារា YT, IG, Blogger ជាប្រចាំ​ថាក្រែមការពារកំដៅថ្ងៃណាខ្លះដែលត្រូវបានធ្វើតេស្តបញ្ជាក់ពីកំរិត SPF ចឹងខាងក្រោយនេះគឺសុទ្ធតែក្រែមការពារកំដៅថ្ងៃ ដែលបានធ្វើតេស្តបញ្ជាក់ ពីភាគីទីបី ព្រោះជាធម្មតា ការតេស្តកំរិត SPF គឺធ្វើដោយក្រុមហ៊ុនដែលបង្កើតរូបមន្តម្តង និងក្រុមហ៊ុនម៉ាកនៃផលិតផលនោះម្តងទៀត មុនដាក់ស្នើរសុំលក់លើទីផ្សារ ដូចនេះ តេស្តដែលអ្នកទាំងអស់គ្នាឃើញខាងក្រោមនេះ គឺ ភាគច្រើនគឺធ្វើឡើងជាលើកទីបីដោយភាគីទីបី ( Third Party ) ។ នៅមានម៉ាកជាច្រើនដែលពុំទាន់បានធ្វើតេស្ត ឬ បង្ហាញតេស្តដោយភាគីទីបី នេះមិនមែនមានន័យថា គេមាន SPF មិនគ្រប់នោះទេ តែដោយសារការតេស្តដោយភាគីទីបី គឺ តំរូវការចំណាយច្រើន ដូចនេះ ក្រុមហ៊ុនតូចមួយចំនួនអាចនឹងមិនចំណាយទៅលើវា ឬ អាចដកផលិតផលពីទីផ្សារតែម្តង ។

សំរាប់អ្នកអត់ទាន់ស្គាល់ក្រែមការពារកំដៅថ្ងៃ, SPF, PA, Chemical, Physical , Hybrid សារធាតុច្រើនមើលអត់យល់សោះ ចឹងអាចទៅអានអត្ថបទនេះសិន

ក្រែមការពារកំដៅថ្ងៃទាំងនេះ គឺខ្ញុំយកតំលៃពេញដែលជាទូទៅគឺខ្ញុំតែងតែលួចទិញពេលចុះតំលៃ Shop Smart not Shop Hard *-.<

  • តំលៃ និង ចំណុះ : $12 ( 50 ml )
  • ប្រភេទ : Hybrid Sunscreens
  • សារធាតុផ្សំ : Ethylhexyl Methoxycinnamate, Tinosorb S, Phenylbenzimidazole Sulfonic Acid, Isoamyl P-Methoxycinnamate, Titanium Dioxide
  • កំរិត SPF តេស្ត : 54,5 ( Korea Dermatology Research Institute ) and 52.2 ( J.S. Hamilton Poland S.A. ) with with PA ++++ ( 16.3 )
  • តំលៃ និង ចំណុះ : $27,50 ( 50 ml )
  • ប្រភេទ : Physical Sunscreens
  • សារធាតុផ្សំ : Zinc OxideTitanium Dioxide
  • កំរិត SPF តេស្ត : 60.0 ± 5.9 with PA ++++ (Korean Institute of Dermatological Sciences)
  • តំលៃ និង ចំណុះ : $32 ( 50 ml )
  • ប្រភេទ : Chemical Sunscreens
  • សារធាតុផ្សំ : OctocryleneHomosalateAvobenzone
  • កំរិត SPF តេស្ត : 54,4 ± 5,1 with PA ++++ (Korea )
  • តំលៃ និង ចំណុះ : $24,20 ( 50 ml )
  • ប្រភេទ : Physical Sunscreens
  • សារធាតុផ្សំ :  Titanium Dioxide
  • កំរិត SPF តេស្ត : 37,1 ( AMA Lab USA ) with PA +++
  • តំលៃ និង ចំណុះ : $24,20 ( 50 ml )
  • ប្រភេទ : Physical Sunscreens
  • សារធាតុផ្សំ :  Titanium Dioxide (3.1%)Zinc Oxide (11.6%)
  • កំរិត SPF តេស្ត : 54,2 ( AMA Lab USA ) with PA ++++
  • តំលៃ និង ចំណុះ : $17 ( 40 ml )
  • ប្រភេទ : Physical Sunscreens
  • សារធាតុផ្សំ :  Zinc OxideTitanium Dioxide
  • កំរិត SPF តេស្ត : 62,6 with PA ++++ ( Korea )
  • តំលៃ និង ចំណុះ : $17 ( 50 ml )
  • ប្រភេទ : Chemical Sunscreens (​ពណ៌ខៀវ )
  • ប្រភេទ : Physical Sunscreens ( ពណ៌ផ្កាឈូក )
  • សារធាតុផ្សំ :  Zinc OxideTitanium Dioxide
  • កំរិត SPF តេស្ត : ពណ៌ខៀវ 53,4 and ពណ៌ផ្កាឈូក 57,1 with PA ++++ ( Korea )
  • តំលៃ និង ចំណុះ : $26,50 ( 50 ml )
  • ប្រភេទ : Physical Sunscreens
  • សារធាតុផ្សំ :  Zinc OxideTitanium Dioxide
  • កំរិត SPF តេស្ត : 51,8 with PA ++++ ( Korea )
  • តំលៃ និង ចំណុះ : $27 ( 50 ml )
  • ប្រភេទ : Physical Sunscreens
  • សារធាតុផ្សំ :  Zinc Oxide(Uv Filter) ( 24% )
  • កំរិត SPF តេស្ត : 50,3 with PA ++++ ( Korea )
  • តំលៃ និង ចំណុះ : $27.50 ( 50 ml )
  • ប្រភេទ : Physical Sunscreen
  • សារធាតុផ្សំ : Zinc Oxide
  • កំរិត SPF តេស្ត : 142.5 with PA ++++ ( Korea )
  • តំលៃ និង ចំណុះ : $13 ( 50 ml )
  • ប្រភេទ : Physical Sunscreen
  • សារធាតុផ្សំ :  Zinc OxideTitanium Dioxide
  • កំរិត SPF តេស្ត : 69,8 ± 9 with PA++++( Ellead Skin & Bio Research Korea )
  • តំលៃ និង ចំណុះ : $38.2 ( 45 ml )
  • ប្រភេទ : Physical Sunscreen
  • សារធាតុផ្សំ : Zinc Oxide
  • កំរិត SPF តេស្ត : 51 with PA++++( clinical trials center for bio-industry at Semyung University korean) and 52 with PA++++ ( Foundation Of Korea Cosmetic Industry Institute )
  • តំលៃ និង ចំណុះ : $25 ( 15g )
  • ប្រភេទ : Physical Sunscreen
  • សារធាតុផ្សំ : Titanium Dioxide
  • កំរិត SPF តេស្ត : 56 with PA++++
  • តំលៃ និង ចំណុះ : $20 ( 30 ml )
  • ប្រភេទ : Physical Sunscreen
  • សារធាតុផ្សំ :  Zinc Oxide, Titanium Dioxide
  • កំរិត SPF តេស្ត : 43.4 ± 6.5 with PA+++ ( Korea Institute of Dermatological Sciences )

ខ្ញុំនឹងធ្វើការ Update ជាប្រចាំ ។
Last Update : 24-02-2022

Leave a Reply

error: Content is protected !!