Skip to main content

ខ្ញុំគិតថា ប្រជាជនខ្មែរយើងអាចនឹងបញ្ហាជាំច្រើនព្រោះប្រជាជនខ្មែរអត់ចូលចិត្តប្រើក្រែមការពារកំដៅថ្ងៃ អ្នកមួយចំនួនប្រើឡេលាយ អមជាមួយនឹងប្រទេសយើងស្ថិតក្នុងតំបន់ដែល UV index ខ្ពស់ស្រាប់ផងដែរ ។

  • អ្វីទៅជាជាំ Melasma ?

ជាបញ្ហាស្បែកដែលមានលក្ខណៈជាដុំតូចឬ ធំ អាចមានពណ៌ត្នោត ឬ ក្រម៉ៅជាងពណ៌ស្បែករបស់អ្នក និង និយមលេចឡើងនៅលើផ្ទៃមុខ ជាងនៅលើដងខ្លួន ។ វាជាបញ្ហាស្បែកដែលបណ្តាលមកពីការផលិតម៉េឡានីនច្រើនហួសហេតុនៃស្បែក ហើយវាជាបញ្ហាស្បែកមួយដែលស្ថិតក្នុងបញ្ហាស្បែក Hyperpigmentation ផ្សេងទៀត ។

  • មូលហេតុបណ្តាលមកពីអ្វី ?

មានមូលហេតុ 3 ធំៗ ដូចជា :
អ្នកត្រូវថ្ងៃយូរឆ្នាំ : មូលហេតុធំជាងគេ គឺ កាំរស្មីព្រះអាទិត្យ ចឹងបើអ្នកស្ថិតក្នុងក្រុមមនុស្សដែលមិនប្រើក្រែមការពារកំដៅថ្ងៃរាប់ឆ្នាំមកហើយ ចឹងស្បែកអ្នកនឹងអាចលេចឡើងជាជាំ ឬ អាចម៍រុយពេលអ្នកចាស់ទៅ ដែលវ័យដែលចាប់ផ្តើមឃើញនៅអាយុ 20-30 ឆ្នាំ
បំរ៉ែបំរួលអ័រម៉ូន : អ័រម៉ូន Estrogen មានមុខងារយ៉ាងសំខាន់ក្នុងការបង្ករអោយមានជាំផងដែរ ជាពិសេសក្នុងអំឡុងពេលមានគត៌ mask of pregnancy ( 70% ) និង ស្រ្តីដែលប្រើថ្នាំពន្យារកំណើត ( 20% )
តំណរពូជ : ប្រសិនបើសមាជិកក្នុងគ្រួសារអ្នកមានជាំ ចឹងភាគរយខ្ពស់ដែលអ្នកអាចនឹងប្រឈមនឹងជួយបញ្ហានេះដែរ
– មូលហេតុផ្សេងទៀតដែលមិនមែនជាមូលហេតុធំ តែជាអ្នកជំរុញធ្វើអោយធ្វើជាំឡើងកាន់តែលឿន ឬ ខ្លាំង គឺ
+ ការរលាក ( Inflammation ) អាចមានដោយរបួស កំដៅ ( ចុងភៅ ឬ អ្នកធ្វើការកន្លែងក្តៅ )
+ ការប្រើឡេលាយជាដើមដែលបំផ្លាញរនាំងការពារស្បែក ( ស្បែកស្តើង )
+ ពន្លឺ Visible Light មកពីព្រះអាទិត្យ ជាជាងមកពីឪករណ៍អេឡិចត្រូនិច

  • វិធីការពារ

ជាំគឺពិបាកក្នុងការព្យាបាល ដែលវាអាចនឹងលាប់ឡើងវិញម្តងហើយម្តងទៀត ទោះបីព្យាបាលជាក៏ដោយ ប៉ុន្តែ វានឹងថយទាំងពណ៌ និងឈប់វិវត្ថន៍នៅពេលដែលអ្នកមានវ័យ 60 ឡើង ។ ទោះបីជាយ៉ាងណាក៏ដោយគ្មានអ្នកណាមានពេលចាំដល់ 60 ឆ្នាំទេ ចឹងប្រសិនបើអ្នកសង្កេតឃើញថា ស្បែកមុខអ្នកចាប់ផ្តើមឡើងអាចម៍រុយហើយ គឺ ត្រូវតែប្រញាប់ប្រើវិធីបង្ការជាបន្ទាន់កុំអោយវាឡើងច្រើនជាងមុន ឬ វិវត្ថន៍ទៅជាជាំអោយសោះ ។
វិធីបង្ការមានដូចជា :
លាបក្រែមការពារកំដៅថ្ងៃជាប្រចាំ ហើយប្រសិនបើអាចធ្វើការ លាបម្តងទៀត ( Reapply ) 2-4 ម៉ោងម្តង ។ ក្រែមការពារកំដៅថ្ងៃដែលល្អ គឺគួរមានកំរិត SPF 30 ឡើង ដែលអាចជា Physical ឬ Chemical ក៏បាន​ហើយរិតតែល្អប្រសិនបើវាជាប្រភេទ Tint Sunscreen ដែលមាន Iron Oxide ព្រោះវាបន្ថែមការការពារពី Blue Light ( Visible Light )
– ប្រើសារធាតុដែលមានសម្មត្ថបន្ថយការផលិតផលម៉េឡានីន ឬ បង្អាក់ដំណើរការនៃម៉េឡានីន ( ចង់ដឹងសារធាតុទាំងនេះមានក្នុងផលិតផលអ្វីខ្លះចុចនៅទីនេះ Here )

  • Hydroquinone
  • Retinoid
  • Arbutin
  • Kojic acid
  • Azelaic acid
  • Licorice
  • Cysteamine
  • Vitamin C
  • Niacinamide
  • AHA
  • Tranexamic acid
  • Soy Extract

– កាត់បន្ថយការត្រូវថ្ងៃ ឬ ត្រូវក្តៅ ជាពិសេសប្រសិនបើអ្នកជាអ្នកធ្វើការមួយចំនួនដូចជា ចុងភៅ ឬ អ្នកលក់ក្នុងផ្សារ ឬ ក្នុងរោងចក្រដែលក្តៅហប់ ។

  • វិធីព្យាបាល

ប្រសិនបើផលិតផលដែលមានសារធាតុ​ខាងលើសុទ្ធតែមិនអាចជួយអោយស្នាមជាំអ្នកប្រសើរឡើងសោះ ក្នុងអំឡុងពេល 3-6 ខែ អ្នកគួរទៅជួបគ្រូពេទ្យផ្នែករោគសើរស្បែក ដើម្បី :
– ធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវព្រោះ មានជំងឺស្បែកផ្សេងទៀតដែលអាចច្រលំជាមួយនឹងជាំ ( Riehl melanosis, ochronosis )
– អ្នកអាចមានបញ្ហាស្បែកច្រើនដែលតំរូវអោយព្យាបាលម្តងមួយ ( ការព្យាបាលជាំ ត្រូវប្រយ័ត្មបើអ្នកមានស្បែកក្រហម ឬ មុន​ )
– ជ្រើសរើសការព្យាបាលដែលសក្ក័សមនឹងអ្នកបំផុត ( គិតទាំងការចំណាយ ស្ថានភាពស្បែក ទីតាំងនៃជាំអមជាមួយនឹងអ្នកផ្ទាល់ថា ចង់បានមួយណា ព្រោះវិធីប្រើម៉ាស៊ីនលឿនតែមានការឈឺចាប់ និង ត្រូវការថែទាំខ្ពស់ )
ការព្យាបាលនៅមន្ទីរពេទ្យ គឺ គ្រូពេទ្យអាចនឹងចេញការព្យាបាលអមឆ្នាស់គ្នារវាង ថ្នាំលាប ( Tri-luma = Hydroquinon + Tretinoine + steroides ) ថ្នាំលេប ( Tranexamic acid , oral anti-oxidant ) និង Chemical Peel ឡាស៊ែរ ជាដើម​ ។

  • ការណែនាំផលិតផល

ចំពោះក្រែមការពារកំដៅថ្ងៃ អ្នកទាំងអស់គ្នាអាចប្រើអីក៏បាន Physical or Chemical ប៉ុន្តែប្រសិនបើអ្នកជាអ្នកស្ថិតក្នុងស្បែក ( Fitzpatrick type IV-VI ) ការប្រើ Tinted sunscreen ( មានសារធាតុ Iron Oxide ) ដែលអាចការពារពី Blue Light គឺល្អចំពោះអ្នក ព្រោះមានការសិក្សាមួយចំនួនតូចបង្ហាញថា អ្នកមានស្បែក ( Fitzpatrick type IV-VI ) គឺ ងាយនឹងឡើង Pigmentation ពេលត្រូវ Blue Light ជាជាងអ្នកដ៏ទៃ ។ សារធាតុ Iron Oxides នេះមិនមែនមាននៅតែក្នុងក្រែមការពារកំដៅថ្ងៃទេ ជួនកាលវានៅក្នុង ម៉្សៅទ្រនាប់ BB cream CC cream ម៉្សៅផាត់ ម៉្សៅហុយ ពណ៌ផាត់ថ្ពាល់ជាដើម ដែលប្រសិនបើអ្នកប្រើរបស់ទាំងអស់នេះ អមជាមួយនឹងក្រែមការពារកំដៅថ្ងៃធម្មតា អ្នកក៏អាចទទួលបានការពារពី Blue Light ដូចគ្នា ។

Tints sunscreen :

សារធាតុបន្ថយសារធាតុម៉េឡានីន : ការប្រើផលិតផលទាំងនេះអាចនាំអោយស្បែកអ្នកឡើងក្រហម ងាយរោលដោយសារកំដៅ ឬ ព្រះអាទិត្យ និង ធ្វើអោយស្បែកក្លាយជាងាយប្រតិកម្ម ឬ បញ្ហាមុនយ៉ាប់លើសដើម ដូចនេះ មុននឹងទិញប្រើត្រូវអាន និង ស្វែងយល់ពីផលរំខាននៃផលិតផលអោយបានច្បាស់ជាមុនសិន ។ មួយវិញទៀតសារធាតុទាំងនេះ គឺ ជួយអោយប្រសើរឡើង ឬ ការពារប៉ុណ្ណោះ មិនមែនព្យាបាលទេ ដូចនេះ កុំរំពឹងខ្ពស់ពេកពីវា ។

ហាមប្រើផលិតផលទាំងអស់នេះ ក្នុងពេលតែមួយ វិធីល្អបំផុត​គឺ សាកមួយក្នុងពេលមួយអោយច្បាស់ ហើយការសាកប្រើ គឺ មិនគួរប្រើរាល់យប់ដូចគ្នា ទោះបីអ្នកមានស្បែករឹងមាំយ៉ាងណាក៏ដោយ គួរចាប់ផ្តើមបន្តិចម្តងពី 1-2 ដងក្នុងមួយអាទិត្យរួចតំឡើងពេលក្រោយពេលស្បែកយើងចាប់ផ្តើមស៊ាំនឹងវា និង ត្រូវប្រើក្រែមការពារកំដៅថ្ងៃជានិច្ចពេលថ្ងៃ ។

Leave a Reply

error: Content is protected !!