Skip to main content

Serum/Toner/Essence គឺជាផលិតផលបន្ថែម ដែលជ្រើសរើសទៅតាមបញ្ហាស្បែកដែលអ្នកមាន ដូចជា

  • ស្បែកជ្រីវជ្រួញ ដែលក្នុងនេះ គឺប្រើបានទាំងអ្នកដែលមានស្នាមយារធ្លាក់ស្រាប់ ឬ អ្នកចង់ការពារភាពជ្រីវជ្រួញ
  • ស្បែកខ្សោយ គឺ រាប់បញ្ចូលអ្នកផ្តាច់ឡេលាយ អ្នកមានរនាំងការពារស្បែកខ្សោយ អ្នកមានស្បែកងាយប្រតិកម្ម  អ្នកមានស្បែកខ្វះជាតិទឹក និង អ្នកស្បែកក្រហម
  • បញ្ហាស្នាម ( Pigmentation )  នេះមិនមែនស្នាមខ្មូត ឬ ផ្លែទេ គឺ ស្នាមអាចម៍រុយ ជាំ ស្នាមមុនខ្មៅជាដើម ឬ អ្នកចង់បានស្បែកស
  • អ្នកមានមុន ដែលសារធាតុភាគច្រើន​គឺ កាត់បន្ថយការផលិតផលខ្លាញ់ និង ពន្លឿនការជម្រុះកោសិកាចាស់ដូចនេះ % ខ្ពស់ដែលសារធាតុទាំងនេះធ្វើអោយស្បែករោល រលាក របក

ស្បែកជ្រីវជ្រួញ

  • Vitamin A
  • Vitamin C
  • CoQ10
  • Vitamin E
  • Niacinamide
  • Green Tea
  • Resveratrol
  • Hyaluronic Acid
  • AHAs
  • Peptides
  • Skin Treatments

ស្បែកខ្សោយ

  • Ceramide
  • Hyaluronic Acid
  • Glycerin
  • Niacinamide
  • Centella Asiatica
  • Panthenol
  • Green Tea
  • Allantoin
  • Squalane
  • colloidal oatmeal

មានស្នាម

  • Vitamin A
  • Vitamin C
  • Niacinamide
  • Azelaic acid
  • Arbutin
  • AHAs
  • Hydroquinone
  • Kojic acid
  • Tranexamic Acid
  • Licorice

មានមុន

  • Vitamin A
  • Salicylic acid
  • Benzoyl peroxide
  • Azelaic acid
  • Niacinamide
  • Green Tea
  • Sulfur
  • AHAs

វិធីជ្រើសរើសប្រើ
ដូចអ្នកទាំងអស់គ្នាឃើញស្រាប់ បញ្ហាស្បែកមួយមុខ​គឺ មានសារធាតុច្រើនសំរាប់ដោះស្រាយបញ្ហាស្បែក ដូចនេះ ដើម្បីជ្រើសរើស

  • ស្គាល់បញ្ហាស្បែកខ្លួនឯងអោយច្បាស់ ( បញ្ហាស្បែកខ្សោយគឺ ចាត់ទុកជាបញ្ហាស្បែកដែលត្រូវដោះស្រាយមុនគេ មិនមែនស្បែកកំពុងខ្សោយហើយ បែរជ្រើសរើសផលិតផលធ្វើអោយសទេ )
  • ជ្រើសរើសសារធាតុណាខ្លះដែលអ្នកចង់សាកល្បងប្រើ
  • ប្រៀបធៀបផលរំខាននៃសារធាតុទាំងនោះ ( ថ្លឺងថ្លែងថាអាណាមានសុវត្ថិភាពជាង )
  • ជ្រើសរើសកំហាប់នៃសារធាតុនោះថា ចង់បានកំរិតណា ( ទាបមានសុវត្ថិភាព តែប្រសិទ្ធភាពអាចយឺត ខ្ពស់ប្រសិទ្ធភាពលឿន តែហានិភ័យធ្វើអោយស្បែករលាក )
  • ជ្រើសរើសម៉ាកណាខ្លះដែលមានសារធាតុនោះ ប្រៀបធៀបតំលៃ និង គុណភាព ( មើលគេ Review )
  • ទិញសាកប្រើ ( បើត្រូវគឺ បន្តរប្រើ បើប្រើមិន ត្រូវកាត់ចំណាំ ថា សារធាតុណាខ្លះដែរអ្នកចង់ប្រើបន្ទាប់​)
  • បន្តរបែបនេះ អ្នកនឹងដឹងថា ស្បែកអ្នកចូលចិត្តសារធាតុអ្វីខ្លះ

Leave a Reply

error: Content is protected !!