Skip to main content

Pyunkang Yul ជាម៉ាកមួយលេចធ្លោត្រង់សារធាតុផ្សំតិច និង រាល់ផលិតផលនៃម៉ាកមួយនេះ គឺសុទ្ធតែមានសុវត្ថិភាពសំរាប់ស្រ្តីមានគត៌ និង ស្រ្តីកូនខ្ចី ។

ប្រវិត្ថិនៃម៉ាក Pyunkang Yul ( ព្យុង-កាង-យុល )
ម៉ាកមួយនេះ គឺត្រូវបានបង្កើតឡើងដោយ Pyunkang Oriental Medicine Clinic ដែលជា ស្ថាប័នព្យាបាលជំងឺសើរស្បែកដោយឪសថបុរាណ ។ ម៉ាកមួយនេះ​ផ្តោតសំខាន់ គឺ ភាពសាម្មញ្ញ ទាំងការវេចខ្ចប់ ទាំងរូបមន្តផ្សំ គឺ ប្រើសារធាតុតិចបំផុតតាមដែលអាចធ្វើបាន និង មិនដាក់បញ្ចូលនូវសារធាតុមិនចាំបាច់ដូចជា សារធាតុបន្ថែមក្លិន និង​ពណ៌ជាដើម ។

បើនិយាយពីផលិតផលម៉ាកមួយនេះ គឺខ្ញុំប្រើបានច្រើនគួរសមដែរ គឺ​មានដូចជា :

ខ្ញុំអត់ដែលដឹងថា ខ្ញុំប្រើច្រើនដល់ម៉្លឹងទេ ព្រោះដោយសារខ្ញុំធ្វើការនៅ goody_shopcambodia ចឹងផលិតផលភាគច្រើន គឺ សាកតែអត់ដែលបានថតរូប ឬ ថតសាច់ផលិតផលទេ គឺ សាកអោយដឹងតែប៉ុណ្ណឹង ។

ចូលដល់ផលិតផលពីរក្នុងម៉ាកនេះដែលខ្ញុំចង់ធៀបព្រោះ វាមានតំលៃសមរម្យមែនទែនខ្ទង់តែ $10 ប៉ុណ្ណោះ តែប្រសិនបើអ្នកអាចទិញតែមួយតែគួរយកមួយណា ? ចឹងថ្ងៃនេះ ខ្ញុំមកវាយតំលៃខ្លីៗ ព្រោះ Pyunkang Yul Calming Moisture Barrier Cream គឺខ្ញុំធ្លាប់វាយតំលៃរួចហើយ ដែលខ្ញុំធៀបជាមួយនឹងក្រែមផ្តល់សំណើមបួនម៉ាកផ្សេងទៀត គឺ

ក្នុងការវាយតំលៃនេះ គឺ Pyunkang Yul Calming Moisture Barrier Cream ឈ្នះពានលេខមួយ ព្រោះវាមានសាច់ស្រាលមែនទែន​ ដែលល្អសំរាប់អ្នកមានស្បែកប្រភេទខ្លាញ់ ឬ ចំរុះ ហើយល្អសំរាប់រដូវក្តៅព្រោះទោះបីបែកញើស ក៏អត់មានអារម្មណ៍ថា វាធ្វើអោយធ្ងន់ ឬ ថប់មុខទេ ។ ដោយសារខ្ញុំស្រលាញ់នឹងចូលចិត្តវាមែនទែន ដូចនេះ ខ្ញុំក៏គិតថា ចុះអាសាច់ Balm វិញម៉េចដែរ ? ព្រោះអីវាស្ថិតក្នុងឈុត Pyunkang Yul Calming set តែមួយ

ចំណុះ : 50ml
តំលៃ : $18 ( PR)
សាច់ផលិតផល : សាច់សគ្រើម មិនរាវមិនខាប់ពេក និង​ មានគ្រាប់សតូចៗមែនទែន
ក្លិន : គ្មានក្លិន
សារធាតុផ្សំសំខាន់ : Glycerin, Sodium Hyaluronate, Sodium
Hyaluronate Crosspolymer, Ceramide NP, Squalane
កំរិតផ្តល់សំណើម : 4/5
កំរិតថប់មុខ : 3/5

ការវាយតំលៃផលិតផល
សាច់ក្រែមគឺរាវបែប Gel-Cream បើនិយាយពីកំរិតសំណើម គឺ វាស្រាលជាង Balm ហើយក៏អត់ថប់មុខដែរ ។ វាល្អមែនទែនសំរាប់អ្នកមានស្បែកប្រភេទខ្លាញ់ គឺអាចប្រើបានទាំងយប់ និង ថ្ងៃ អមជាមួយនឹងក្រែមការពារកំដៅថ្ងៃ ។ ចំនុចដែលខ្ញុំចូលចិត្តវា គឺ ក្រោយលាប គឺ វាអត់បន្សល់សភាពរលោងលើមុខ ( semi-matte ) ចឹងសំរាប់អ្នកអត់ចូលចិត្តបែបរលោង គឺ អាមួយនេះត្រូវម៉ង ។ ដោយសារក្នុងនេះ មាន Ceramide NP ចឹងសាច់វា ពេលលាប គឺមានអារម្មណ៍ថា គ្រើមតិចៗ ហើយសង្កេតមើលអោយជិតខ្លាំងគឺមានគ្រាប់ល្អិតសៗ ។ ចំនុចដែលធ្វើអោយខ្ញុំប្រគល់ពានលេខមួយ ( Review ចាស់ ) គឺ វាមិនធ្វើអោយក្រហាយ ឬ ផ្សាស្បែក ទោះបីខ្ញុំមានមុនបើកមុខ ឬ រនាំងការពារស្បែកខ្ញុំកំពុងខ្សោយក៏ដោយ​ គឺ លាបទៅអត់មានអារម្មណ៍អីទាំងអស់ ។

តំលៃ : $18 ( PR)
សាច់ផលិតផល : សាច់សខាប់បែបក្រមួន
ក្លិន : គ្មានក្លិន
សារធាតុផ្សំសំខាន់ : Squalane, Panthenol, Honeysuckle Flower Extract, Sunflower Seed, Centella Asiatica Plant Extract, Glycerin, Sodium Hyaluronate,Vitamin E
កំរិតផ្តល់សំណើម : 4.5/5
កំរិតថប់មុខ : 4/5

ការវាយតំលៃផលិតផល
បើក្រឡរភ្លាម​អ្វីដែលខ្ញុំគិតគឺ សាច់ក្រមួនបែបនេះ លាបទៅដឹងថា ថប់មុខម៉ង ហើយច្បាស់ជាបន្សល់សភាពរលោងចែងចាំងដូចលាបប្រេងមិនខាន ។ ដល់លាបបានដឹង គឺ សាច់ក្រមួនមែនតែលាបភ្លាមចូលភ្លាម រអិលមុខស្រួល អ្វីដែលផ្ទុយខុសពីការគិតរបស់ខ្ញុំគឺ វាអត់បន្សល់សភាពរលោងចែងចាំងលើមុខទេ គឺ បន្សល់សភាពបែប Semi-matte ដូចលាប Cream ចឹង ។ ចំពោះខ្ញុំអ្នកមានស្បែកខ្លាញ់ ផលិតផលមួយនេះ​គឺអត់ធ្វើអោយស្ទះរន្ធរោម ឬ ឡើងមុនទេ តែប្រសិនបើពេលថ្ងៃបែកញើសអីនឹងគឺអាចមានអារម្មណ៍ថាថប់មុខ ។ Pyunkang Yul Calming Moisture Repair Balm មួយនេះ គឺជាជំរើសដ៏ល្អជំនួសអោយ petroleum jelly សំរាប់អ្នកចូលចិត្តធ្វើ Slugging ព្រោះ សាច់វាគឺស្រាលជាង ហើយអត់សូវថប់មុខដូច petroleum jelly ផងដែរ ។

  • មួយណាអ្នកឈ្នះ ?

ខ្ញុំពិតជារើសអត់បានមែនព្រោះស្រលាញ់ស្មើគ្នា តែអ្វីដែលខ្ញុំអាចប្រាប់បានគឺ
Pyunkang Yul Calming Moisture Barrier Cream ល្អសំរាប់អ្នកមានស្បែកខ្លាញ់ ឬ ចំរុះ តែប្រសិនបើអ្នកមានបញ្ហាស្បែកខ្វះជាតិទឹក ឬ អ្នកមានស្បែកស្ងួត ឬ ធម្មតា ខ្ញុំគិតថា Pyunkang Yul Calming Moisture Repair Balm ល្អជាង ព្រោះវាផ្តល់សំណើម និង ជួយអោយរនាំងការពារស្បែកត្រលប់មកធម្មតាបានលឿនជាងប្រភេទ Cream ។​

Leave a Reply

error: Content is protected !!