Skip to main content

ជា Content Creator ការសាកផលិតផលថ្មីជាប្រចាំ គឺជារឿងធម្មតា ប៉ុន្តែអ្វីដែលខ្ញុំតែងតែមិនភ្លេចគឺ តេស្តអាលែកស្ស៊ី ។ ដោយសារមួយរយៈនេះ ខ្ញុំទទួលបានបង់អួរហ្គោចឹង ខ្ញុំនឹងចែករំលែកពីការធ្វើតេស្តអាលែកស្ស៊ីជាមួយនឹងបង់អួរហ្គោនេះ ព្រោះវាមានភាពងាយស្រួលមែនទែន ហើយលទ្ធផលក៏វាច្បាស់ជាងការលាបវាហើយលាងមុខចេញ ។

តេស្តនេះ អាចធ្វើបានលើផលិតផល

  • Toners
  • Essences
  • Serums
  • Moisturizers
  • Eyes Cream
  • Sunscreen
  • Foundations
  • Primers
  • BB Cream, CC Cream, Cushion
  • Lip Stick, Lip Balms
  • Sleeping Mask

ផលិតផលដែលមិនគួរធ្វើតេស្តនេះ គឺ
( ធ្វើតេស្តតាមធម្មតា ឬ ការណែនាំនៃការប្រើរបស់ផលិតផល គឺ លាងចេញ មិនមែនទុកយូរដល់ 2-3 ថ្ងៃលើស្បែកទេ )

  • Cleansing Balm, Oil, Cleanser
  • Wash off mask or Sheet Mask
  • Exfoliate ខ្លាំងៗ ឬ ពពួក Scrub
  • សាប៊ូកក់សក់​ និង ក្រែមបន្ទន់សក់

ក្នុងករណីមាន ផលិតផលតែមួយមុខត្រូវធ្វើតេស្តអាលែកស្ស៊ី
របស់ដែលត្រូវការ គឺ

  • ផលិតផលដែលត្រូវតេស្ត
  • សំលីត្បារត្រចៀក ឬ អាចជាស្លាបព្រាដួសនៃផលិតផល ឬ បើជាសេរ៉ូម គឺ បន្តក់ផ្ទាល់ក៏បាន
  • បង់អួរហ្គោរ Urgo Women ដែលមាន 3 ទំហំ អោយជ្រើសរើស

វិធីតេស្ត

  • ផ្តិតផលិតផលនឹងសំលីត្បារត្រចៀក រួចផ្តិតវាទៅនឹងបង់អួរហ្គោមូលទំហំ 2.3 cm
  • រួចបិទបង់នេះនៅលើស្បែក ខ្នង ទ្រូង ដើមដៃជាដើម ( ជៀសស្បែកពីកន្លែងរបត់ )
  • បិទបង់អួរហ្គោទំហំ 2.8 x 7.2 cm ( ធំជាងគេក្នុង Urgo Women ) ពីលើមួយជាន់ទៀត ដើម្បីការពារការរបកចេញ
  • 2-3 ថ្ងៃក្រោយមក គឺ អាចបកចេញ និង មើលសភាពសាច់នៅកន្លែងដែលតេស្ត ថាមានឡើងក្រហម រោល រលាក ឬ កន្ទួលអត់ ប្រសិនបើមាន នោះបញ្ជាក់ថា អ្នកអាលែកស្ស៊ីនឹងផលិតផលថ្មីនេះ តែបើស្បែកធម្មតាទេ គឺ មានន័យថា អ្នកគ្មានការអាលែកស្ស៊ីជាមួយនឹងផលិតផលថ្មីនេះទេ => ប្រើលាបលើមុខបាន ។
    ចំណាំ : ដោយសារបង់នេះ មិនមែនជាបង់ការពារជម្រាបទឹកបាន ចឹងអ្នកទាំងអស់គ្នាអាចធ្វើតេស្តត្រឹមតែ 24 ម៉ោងក៏បាន ឬ ដូរបង់ថ្មីផ្នែកខាងលើក្រោយងូតទឹករួចក៏បាន ។

វិធីមួយទៀតកាន់តែច្បាស់ គឺ ធៀប Baseline និង អាលែកស្ស៊ីតេស្ត

  • អាចបិទបង់ពីរជាប់គ្នា ដោយប្រើបង់ Urgo Teen រាងមូល ដោយមួយផ្តិតជាមួយនឹងផលិតផល និង មួយទៀតគឺទទេរស្អាត ( បកបិទយកតែម្តង ) ។
  • ធ្វើការបិទបង់ទាំងពីរនេះ ជាប់គគ្នា នៅកន្លែងមួយណាក៏បាន ( ខ្នង ទ្រូង ឬ ដើមដៃ ) បន្ទាប់មកបិទបង់ Urgo Optiskin ពីលើមួយជាន់ទៀត ។ បង់ Urgo Optiskin មានច្រើនទំហំ តែទំហំដែលខ្ញុំប្រើគឺ 10 x 7 cm ដែលអាចបិទបានសប់ជិតពីលើបង់បិទរាងមូលទាំងពីរ ។ បង់ Urgo Optiskin នេះគឺការពារការជ្រាបទឹកបានល្អ ហើយអាចបិទរហូតដល់ទៅ 7 ថ្ងៃ តែតេស្តរបស់យើង គឺ 2-3 ថ្ងៃប៉ុណ្ណោះ ក្នុងអំឡុង 2-3 ថ្ងៃប្រសិនបើបង់ខាងលើចូលទឹក គឺ អាចបកចេញ នឹងបិទបង់ថ្មីមួយទៀត
    ចំណាំ : ការបិទបង់ពីរជាន់បែបនេះ មិនណែនាំសំរាប់ការបិទលើរបួសទេ តែនេះជាការបិទតេស្តអាលែកស្ស៊ីលើស្បែកដែលមានសុខភាពល្អប៉ុណ្ណោះ
  • 2-3 ថ្ងៃក្រោយ គឺ អាចបកចេញ និង ធ្វើការធៀបស្បែកស្បែកកន្លែងបិទបង់ ដោយធៀបស្បែកកន្លែងដែលប៉ះនឹងបង់ដែលផ្តិតជាមួយនឹងផលិតផលតេស្ត និង ស្បែកកន្លែងដែលត្រឹមតែបិទបង់ទទេរ ។
  • មានឡើងក្រហម រោល រលាក ឬ កន្ទួលអត់ ប្រសិនបើមាន នោះបញ្ជាក់ថា អ្នកអាលែកស្ស៊ីនឹងផលិតផលថ្មីនេះ តែបើស្បែកធម្មតាទេ គឺ មានន័យថា អ្នកគ្មានការអាលែកស្ស៊ីជាមួយនឹងផលិតផលថ្មីនេះ ទេ ចឹងអាចប្រើលាបលើមុខបាន
  • ចំណាំ : កន្លែងដែលបិទបង់ទទេរ គឺ ជាទូទៅគឺគ្មានអាលែកស្ស៊ី ឬ កន្ទួលក្រហមទេ ប្រសិនបើកន្លែងដែលតេស្ត និង កន្លែងដែលបិទបង់ទទេរធម្មតាបែរជាឡើងក្រហម រោល កន្ទួល ទាំងពីរតែម្តង នេះអាចជាសញ្ញាប្រាប់ថា អ្នកអាចអាលែកស្ស៊ីនឹងបង់បិទ ដូចនេះ គួរធ្វើតេស្តនេះម្តងទៀត

សញ្ញាប្រាប់ថាអាលែកស្ស៊ី

+ Weak Positive Reaction : អាលែកស្ស៊ីតែកំរិតស្រាល
++ Strong Positive Reaction : អាលែកស្ស៊ីខ្លាំង
+++ Extreme Positive Reaction : អាលែកស្ស៊ីខ្លាំងមែនទែន
? doubtful Reaction : អត់ច្បាស់ ( គួរសាកល្បងម្តងទៀត )
IR = Irritant Reaction : ធម្មតាវាឡើងជាកន្ទួល Pustules ដូចមុន តែបើអត់រមាស់ទេ ចឹងវាជាការរលាក ( Irritation ) ដែលមិនចាត់ទុកជាអាលែកស្ស៊ីទេ តែប្រសិនបើមានវាអមជាមួយនឹងការមាស់ចឹងវាជាអាលែកស្ស៊ី

ថ្វីត្បិត ? and IR អាចនឹងមិនមែនជាអាលែកស្ស៊ី តែប្រសិនបើអ្នកនៅបន្តរផលិតផលនោះលើមុខ បញ្ហាដែលអ្នកអាចជួបគឺ រលាក ក្រហម និង ឡើងមុន ។

អរគុណចំពោះការអាន សង្ឈឹមថាតិចនិចខ្លីនេះអាចជួយអ្នកទាំងអស់គ្នាសាកល្បងផលិតផលថ្មីងាយស្រួល ។ តេស្តនេះ អាចធ្វើបញ្ជាក់ម្តងទៀត ឬ ធ្វើកន្លែងពីរផ្សេងគ្នា ( ផ្នែកខ្នងឬ ទ្រូង ឬ ដើមដៃ ) ប្រសិនបើអ្នកចង់បានលទ្ធផលតេស្តកាន់តែល្អ ។

Leave a Reply

error: Content is protected !!