Skip to main content

ប្រសិនបើអ្នកសួរថា ធ្វើដូចម្តេចដើម្បីជ្រើសរើសផលិតផលអោយត្រូវ ? ចំពោះខ្ញុំ មុននឹងទិញនឹងផលិតផលណាមួយ គឺ ខ្ញុំធ្វើការស៊ើបអង្កេតជាមុន នូវចំនុចមួយចំនួនដូចជា
=>សារធាតុផ្សំអ្វីដែលខ្ញុំចង់បន្ថែមក្នុង Skin Care របស់ខ្ញុំ ឬ ផលិតផលមួយណា ( Toner, Essence , serum…..) ដែលខ្ញុំចង់ទិញ
=>តំលៃ ( ខ្ញុំត្រូវប្រាកដចិត្តថា បើខ្ញុំ ប្រើត្រូវ គឺ ខ្ញុំ ត្រូវទិញវាម្តងទៀត ចឹងអត់អាចទិញផលិតផលណាដែលហួសពីសម្មត្ថភាពខ្ញុំនោះទេ ប៉ុន្តែពេលខ្លះ ខ្ញុំក៏ទិញសាកដែរគឺ ពេលដែលគេបញ្ជុះតំលៃ ព្រោះដើម្បី Review និង ស្រួលក្នុងការណែនាំអោយអ្នកទាំងអស់គ្នា
=>ខ្ញុំមើលការវាយតំលៃ Review ពីសំណាក់ Youtuber ឬ Skin Care Guru ណាដែលមានស្បែកស្រដៀងនឹងខ្ញុំ ( មិនមែនស្បែកស្ងួត ទៅមើល Youtuber ស្បែកខ្លាញ់ណែនាំផលិតផលទេ )
=>ធ្វើការប្រើធៀបរាល់ផលិតផលដែលខ្ញុំមានគំរោងនឹងទិញ វាអាចមានសារធាតុសកម្មដូចគ្នា តែសារធាតុបន្ថែមអាចនឹងខុសគ្នា រួមជាមួយចំណុះ និង តំលៃក៏ខុសគ្នាដែរ
=> ការសំរេចចិត្តទិញចុងក្រោយគឺ អ្នកខ្លួនឯង អ្នកជុំវិញអាចអោយតំរុយ ឬ ណែនាំ តែ អ្នកជាអ្នកសំរេចចិត្តចុងក្រោយ ហើយទទួលខុសត្រូវចំពោះការសំរេចចិត្តខ្លួនឯង

វិធីអានសារធាតុផ្សំ
អាចរកពាក្យ Ingredients ដែលមានលើប្រអប់ ឬ លើដបនៃផលិតផល ឬ ក្រដាសតូចដែល គេដាក់ក្នុងប្រអប់នៃផលិតផល ឬ អ្នកទាំងអស់គ្នាអាចចូលឆែកក្នុង គេហទំព័រ ( Website ) នៃផលិតផលនោះតែម្តង ។
=> សារធាតុផ្សំគឺ តំរៀបពីសារធាតុដែលមានកំហាប់ច្រើនទៅតិច
=> សារធាតុដែលរាយឈ្មោះដំបូងគេ (សារធាតុ 5 មុខដំបូង ) ជាសារធាតុដែលមានច្រើនជាងគេក្នុងផលិតផល
=> សារធាតុក្រោម 1% គឺមិនបាច់ដាក់តាមលំដាប់លំដោយទេ ឬ សារធាតុបន្ថែមក្លិនគឺ ដាក់តែពាក្យ Fragrance/Aroma/Perfum ប៉ុណ្ណោះ

មានអ្វីខ្លះក្នុងផលិតផល?
ក្នុងផលិតផលមួយគឺមានសារធាតុពីរសំខាន់គឺ
=> សារធាតុសកម្ម ( Active Ingredient )
=> សារធាតុអសកម្ម ( Inactive Ingredient )

អ្វីទៅជា សារធាតុសកម្ម ( Active Ingredient ) ?
ជាសារធាតុសំខាន់ជាងគេក្នុងផលិតផល ដែលសារធាតុសកម្មនេះ គឺ ផ្តោតសំខាន់ទៅលើការព្យាបាលបញ្ហាស្បែកណាមួយច្បាស់លាស់ ។
=> សារធាតុសកម្ម សំរាប់ព្យាបាលមុន
Salicylic acid
Benzoyl peroxide
Retinoid
Azelaic acid
=> សារធាតុសកម្ម សំរាប់ព្យាបាលជាំ អាចម៍រុយ ស្នាមខ្មៅ
Hydroquinone
Niacinamide
Vitamin C
Arbutin
=> សារធាតុសកម្ម សំរាប់ព្យាបាលស្បែកជ្រីវជ្រួញ
Retinoids
AHAs
Vitamin C
Peptide
=> សារធាតុសកម្ម សំរាប់ព្យាបាលស្បែកងាយប្រតិកម្ម
Centella asiatica
Colloidal oatmeal
Panthenol
Allantoin
=> សារធាតុសកម្ម សំរាប់ព្យាបាលស្បែកខ្វះជាតិទឹក
Hyaluronic acid
Ceramide
Glycerin
Aloe Vera
=> សារធាតុសកម្ម សំរាប់បញ្ហា រន្ធរោមធំ
Salicylic acid
Retinoid
Green Tea
Hyaluronic acid

អ្វីទៅជា សារធាតុអសកម្ម ( Inactive Ingredient )
វាជាតួរង ឬ តួបន្ទាប់បន្សំ ដែលវាជាអ្នកចូលរួមជ្រុំជ្រែងបន្ថែម ដើម្បីធ្វើអោយផលិតផលនោះ ងាយលាប ផ្តល់សំណើមបន្ថែម បន្ថែមក្លិន ឬ បំបាត់ក្លិនមិនល្អ ជួយអោយផលិតផលទុកបានយូរជាដើម ។
មុខងារនៃសារធាតុអសកម្មមមួយចំនួន
=> Solvent = សារធាតុជួយរំលាយសារធាតុ សកម្ម ឬ សារធាតុផ្សេងទៀត អោយក្លាយជាសារធាតុរាវ ឬ ល្អិតតូចៗ
=> Viscosity Controller = សារធាតុជួយអោយផលិតផលខាប់ ឬ រាវ ដើម្បីងាយលាប
=> Fragrance = សារធាតុជួយអោយផលិតផលមានក្លិនក្រអូប ឬ បំបាត់ក្លិន មិនល្អក្នុងផលិតផល
=> Humectant/Emollient /Occlusive= សារធាតុជួយអោយរាវ ឬ ខាប់ និង ជួយផ្តល់សំណើមដល់ស្បែក
=> Emulsifier = សារធាតុជួយអោយសារធាតុ ទឹក និង ខ្លាញ់ នៅលាយគ្នាស្មើសាច់ល្អ
=> Preservator = សារធាតុជួយអោយផលិតផលទុកប្រើបានយូរវាការពារការដុះមេរោគ ផ្សិតក្នុងផលិតផល

គេហទំព័រដែលជួយអ្នកក្នុងការវាយតំលៃនៃផលិតផល
មានគេហទំព័រ 3 ដែលខ្ញុំប្រើដើម្បឆែកពីសារធាតុផ្សំទាំងនោះ គឺ
incidecoder.com
cosmily.com
skincarisma.com

ដែលតាមរយៈនេះ គឺអាចអោយអ្នកដឹងពី
=> សារធាតុសរុបប៉ុន្មានមុខអ្វីខ្លះ ?
=> សារធាតុសកម្មដែលសំខាន់មានអ្វីខ្លះ ?
=> បញ្ជាក់លក្ខណៈពិសេសខ្លះៗ
✔️ Alcohol-Free
✔️ Paraben-Free
✔️ Fragrances -Free
✔️ EU Allergen-Free
✔️ Silicones-Free
✔️ Gluten-Free
✔️ Cruelty-Free
✔️ Sulfate-Free
✔️ Polyethylene glycol- Free
✔️ Fungal Acne Safe
✔️ Polyethylene glycol
✔️ Comedogenic
=> ការពន្យល់លំអិតពីសារធាតុនីមួយ វាជាចំនុចពិសេសសំរាប់អ្នកចង់រៀនពីសារធាតុផ្សំនីមួយៗ

អ្វីដែលអ្នកគួរដឹង
សំនួរ : អ្នកជំនាញ គ្រាន់តែមើលរូបមន្ត គឺ ដឹងថា ផលិតផលនឹងល្អ ឬ មិនល្អ ឬ លាបត្រូវ ឬ មិនត្រូវ ?
ចំលើយ : អ្វីដែលសារធាតុគីមី ខុសពីគ្រឿងទេស ក្នុងផ្ទះបាយ អំបិល ស្ករ ប៊ីចេង គឺ ពេលលាយគ្នាវាធ្វើប្រតិកម្ម និង បង្កើតទៅជាសារធាតុថ្មី ឬ ប្តូរលក្ខណៈរូប/គីមី ដើមរបស់សារធាតុនោះដែលធ្វើអោយគ្រាន់តែមើលរូបមន្ត គឺ អត់អាចទាយដឹងថា ផលិតផលចេញមកនឹងម៉េចទេហើយក៏អត់អាចទាញដឹងថា ពេលដែលលាបលើស្បែកគឺ វាយ៉ាងម៉េចទេ

សំនួរ : សារធាតុ 5 មុខ មានបរិមាណច្រើនជាងគេ ចឹងសារធាតុក្រោយ 5 មុខនឹង មិនចាំបាច់ខ្វល់ទេមែនទេ ?
ចំលើយ : មានសារធាតុជាច្រើនដែលប្រើក្នុងកំហាប់ទាប តែធ្វើអោយមានប្រសិទ្ធភាពបាន ដូចជា Retinol 0.5% ឬ Tretinoin 0.025% ដូចនេះ មិនមែនកំហាប់តិចសុទ្ធតែអត់ប្រយោជន៍នោះទេ

សំនួរ : សារធាតុនីមួយៗ ឃើញគេវាយតំលៃពីការរលាក និង ធ្វើអោយស្ទះរន្ធរោម កំរិតខ្ពស់ 4-5 ចឹងខ្ញុំគួរជៀសវាមែន ?
ចំលើយ : ប្រសិនបើអ្នកមានស្បែកងាយឡើងមុន អ្នកអាចជៀសបាន តែការវាយតំលៃនេះ គឺ លំអៀង និង មិនត្រូវ 100% នោះទេ

សំនួរ : ខ្ញុំមើលការវាយតំលៃនៃផលិតផលតាម Page នឹង គឺ ដឹងតែទិញមកគឺត្រូវហើយមែន ?
ចំលើយ : សារធាតុផ្សំ និង ការរាយរាប់ទាំងប៉ុន្មាន គឺ ដូចអ្នកមើលឈុតរឿងខ្លីៗ មើលគេសំរាយសាច់រឿង តែចង់ដឹងសាច់រឿងទាំងមូល ចង់ដឹងថាអ្នកចូលចិត្តអត់ គឺ ទាល់តែមើលវាដោយខ្លួនឯង

សំនួរ :ផលិតផលខ្លះគេអត់ដាក់កំហាប់ផង ចឹងម៉េចដឹងថា សារធាតុណាកំហាប់ប៉ុន្មាន ?
ចំលើយ : គេតំរៀបតាមលំដាប់កំហាប់ ប៉ុន្តែគេអត់ប្រាប់កំហាប់ទេ ហើយក៏អត់ប្រាប់ដែលថា សារធាតុនោះជាសារធាតុសំយោគពីធម្មជាតិ ឬ សំយោគគីមីក្នុងមន្ទីរពិសោធន៍ ឬ សារធាតុនោះជាសារធាតុមួយណាក្នុងក្រុមរបស់វា ឬ ទំរង់ជាអ្វី ( រឹង ឬ រាវ ឬ ឪស្ម័ន )ដូចនេះ វិធិល្អបំផុត គឺ ឆាតសួរទៅកាន់ម៉ាកនៃផលិតផលនោះផ្ទាល់តាម IG ឬ គេហទំព័រ

Leave a Reply

error: Content is protected !!