Skip to main content

ការជ្រើសរើសផលិតផលដោយមិនស្គាល់ពីប្រភេទស្បែក និង បញ្ហាស្បែក គឺ ដូចរាវម្ជុលក្នុងបាតសមុទ្រចឹង ដូចនេះ ចំនុចនេះ គឺសំខាន់មែនទេ ។ ហេតុដូចនេះ ដើម្បីងាយស្រួលជ្រើសរើសផលិតផល អ្នកទាំងអស់គ្នាត្រុវស្គាល់ពីប្រភេទស្បែកខ្លួនឯង ។

តើខ្ញុំមានស្បែកប្រភេទអ្វី ?
ចែកប្រភេទទៅតាម Dr. Leslie Baumann
យោងទៅតាមសៀវភៅ The Skin Type Solution សរសេរដោយ Dr. Leslie Baumann គាត់ចែកស្បែកជា 16 ប្រភេទ ដែលក្នុងនោះ គឺមានសំនួរចំលើយដែលចែកចេញជា 4 វគ្គ
វគ្គទីមួយ : Oily Or Dry Skin ( ខ្លាញ់ ឬ ស្ងួត )
វគ្គទីពីរ : Sensitive Or Resistant ( ស្បែកងាយប្រតិកម្ម ឬ ស្បែករឹងមាំ )
វគ្គទីបី : Pigmented Or Non-Pigmented ( មានស្នានអុជខ្មៅ ឬ អត់ )
វគ្គទីបួន : Tight Or Wrinkle ( ស្បែកមុខតឹង ឬ ស្បែកជ្រីវជ្រួញ )
ប្រសិនបើអ្នកទាំងអស់គ្នាចង់តេស្តអ្នកទាំងអស់គ្នាចុច Link នេះបាន ហើយធ្វើការឆ្លើយសំនួរ :
https://skintypesolutions.com/questionnaire
ឧទាហរណ៍ ខ្ញុំស្ថិតក្នុងស្បែកប្រភេទ 11 គឺ ORPW
O = Oily ( ខ្លាញ់ )
R = Resistant ( មុខមិនងាយប្រតិកម្ម )
P = Pigmented ( ស្នាមមុន )
W = Wrinkle Prone ( ស្បែកជ្រីវជ្រួញ ព្រោះខ្ញុំឈានដល់វ័យ 30 )

ចែកប្រភេទទៅតាមទូទៅ
តែបើយើងក្រលែកមើលការចែកប្រភេទស្បែកទូទៅវិញ គឺមានតែ 4 ប្រភេទប៉ុណ្ណោះ គឺ
Oily = ខ្លាញ់ ឬ ប្រេង
Dry = ស្ងួត
Combination = ចំរុះ
Normal = ធម្មតា

ហើយវិធីកំណត់ប្រភេទទាំងបួនប្រភេទនេះ គឺ មានដូចតទៅ
ជំហានទីមួយ : លាងមុខដោយសាប៊ូលាងមុខដែលអ្នកទាំងអស់គ្នាតែងតែប្រើ
ជំហានទីពីរ : ជូតមុខធម្មតា រួចទុកមុខចោលដោយមិនលាបអ្វីទាំងអស់
ជំហានទីបី : សង្កេតមើលស្បែកមុខអ្នក ក្នុងរយៈពេល ៣០ នាទី ទៅមួយម៉ោងក្រោយ
សំនួរសួរថា : ស្បែកអ្នកមានខ្លាញ់លើមុខ រឺអត់ ?
=> បើមាន តែមានពេញមុខ រឺអត់ ?
បើមានពេញមុខ នោះអ្នកមានស្បែកប្រភេទខ្លាញ់
តែបើមានតែផ្នែកមួយចំនួនដូចជា ច្រមុះ ថ្ងាស ចង្ការ តែផ្នែកថ្ពាល់ស្ងួត គឺ អ្នកមានស្បែកប្រភេទចំរុះ ។
=> បើគ្មានលេចខ្លាញ់លើមុខទេ តើអ្នកមានអារម្មណ៍ថា តឹងមុខពេលដែលសើចរឺអត់ ?
បើតឹងមុខពេលប្រឹងសើច នោះអ្នកមានស្បែកប្រភេទស្ងួត
តែប្រសិនបើពេលសើចអត់តឹងមុខទេ នោះអ្នកមានស្បែកធម្មតា ។

អ្នកទាំងអស់គ្នាត្រូវដឹងថា ប្រភេទស្បែកអ្នកទាំងអស់គ្នា អត់នៅស្ថិតស្ថេរ អស់មួយជីវិត ទេព្រោះមានកត្តាជាច្រើនដែលអាចផ្លាស់ប្តូរប្រភេទស្បែកអ្នកទាំងអស់គ្នា ដូចជា :

  • មជ្ឍដ្ឋានជុំវិញយើង ( អាកាសធាតុ តំបន់ កំរិតជាតិទឹកក្នុងខ្យល់ ភាពកង្វក់នៃបរិស្ថាន )
  • អាយុ
  • អ័រម៉ូន ( ជាពិសេសស្រ្តី )
  • សុខភាពផ្លុវកាយ ( ជំងឺ )
  • ផលិតផលថែស្បែកដែលអ្នកប្រើ

តើខ្ញុំមានបញ្ហាស្បែកប្រភេទអ្វី ?
បញ្ហាស្បែក ដែលភាសាអង់គ្លេសគេហៅថា Skin Concerns or Skin problems គឺលក្ខណៈស្បែកផ្សេងៗ ដែលអ្នកមានស្បែកទាំង 4 ប្រភេទខាងលើអាចជួបប្រទះ ដូចជា
– មុន ( Acne )
– ស្បែកងាយប្រតិកម្ម ( Sensitive )
– ស្បែកខ្វះជាតិទឹក ( Dehydrated )
– ស្នាមក្រោយជាមុន ( PIH or PIE )
– រន្ធរោមធំៗ ( Large Pore )
– ស្បែកពពាល ( Dull Skin )
– អាចម៍រុយ​ ឬ ជាំ ( Pigmentation )
– ស្បែកជ្រីវជ្រួញ ( Aging Skin )

ការជ្រើសរើសផលិតផលដែលអាស្រ័យទៅតាមប្រភេទស្បែក គឺមានដូចជា

  • សាប៊ូលាងមុខ
  • ក្រែមផ្តល់សំណើម
  • ក្រែមការពារកំដៅថ្ងៃ

ហើយផលិតផលបន្ថែមក្រៅពីនេះ ដូចជា សេរ៉ូម Toner Essence ម៉ាស ថ្នាំលាបមុខ ក្រែមលាបជុំវិញភ្នែក គឺសុទ្ធតែធ្វើការជ្រើសរើសទៅតាមបញ្ហាស្បែកដែលអ្នកមាន ដូចជា

សំរាប់អ្នកមានមុន គួរប្រើសារធាតុដូចជា
Salicylic acid
Benzoyl peroxide
Retinoid
Azelaic acid

សំរាប់អ្នកមានជាំ អាចម៍រុយ ស្នាមខ្មៅ គួរប្រើសារធាតុដូចជា
Hydroquinone
Niacinamide
Vitamin C
Arbutin

សំរាប់អ្នកមានស្បែកជ្រីវជ្រួញគួរប្រើសារធាតុដូចជា
Retinoids
AHAs
Vitamin C
Peptide

សំរាប់អ្នកមានស្បែកងាយប្រតិកម្ម គួរប្រើសារធាតុដូចជា
Centella asiatica
Colloidal oatmeal
Panthenol
Allantoin

សំរាប់អ្នកមានស្បែកខ្វះជាតិទឹក គួរប្រើសារធាតុដូចជា
Hyaluronic acid
Ceramide
Glycerin
Aloe Vera

សំរាប់អ្នកមានរន្ធរោមធំ គួរប្រើសារធាតុដូចជា
Salicylic acid
Retinoid
Green Tea
Hyaluronic acid

ដោះស្រាយបញ្ហាស្បែកអោយមានប្រសិទ្ធភាព
បញ្ហាស្បែកមនុស្សម្នាក់ៗ អាចមានច្រើនមុខ ក្នុងពេលតែ
ឧទាហរណ៍ : ទេវីមានប្រភេទស្បែកខ្លាញ់ និង មានបញ្ហាស្បែកដូចជា មុន ស្នាម ជ្រីវជ្រួញ និង រនាំងការពារស្បែកខ្សោយ ( Sensitized with Dehydrated skin ) ដូចនេះ ដើម្បីដោះស្រាយបញ្ហាស្បែកអោយមានប្រសិទ្ធភាព
ទីមួយ : គាត់ត្រូវមានផលិតផលដែលជាមូលដ្ឋានគ្រឹះជាមុនសិន ដែលផលិតផលនេះ គឺរើសទៅតាមប្រភេទស្បែកគាត់ គឺ ស្បែកខ្លាញ់

  • សាប៊ូលាងមុខ ប្រភេទ Foam ឬ Gel ( លាងពីរដងក្នុងមួយថ្ងៃ )
  • ក្រែមផ្តល់សំណើម ប្រភេទ Gel ឬ Cream ដែលរាវ
  • ក្រែមការពារកំដៅថ្ងៃ ប្រភេទ Chemical ឬ Physical បែបគ្រប់គ្រងសារធាតុខ្លាញ់

ទីពីរ : ជ្រើសរើសផលិតផលបន្ថែមទៅតាមបញ្ហាស្បែកដែលគាត់មាន
មុន ( Acne )
ស្នាម ( PIE or PIH )
ជ្រីវជ្រួញ ( Wrinkle )
រនាំងការពារស្បែកខ្សោយ ( Sensitized with Dehydrated skin )

ដោយសារគាត់មានបញ្ហាស្បែកច្រើន ដូចនេះ ប្រសិនបើយើងជ្រើសរើសដោះស្រាយបញ្ហាទាំងអស់នេះ ក្នុងពេលតែមួយ គឺ ស្បែកទ្រាំទ្រអត់រួចទេ ដូចនេះ គាត់ត្រូវជ្រើសរើសបញ្ហាណាមួយមកដោះស្រាយជាមុនសិន ។
ប្រសិនបើយើងមើលបញ្ហាដែលធំជាងគេ ដែលអត់អាចទុកចោលបាន គឺ
មុន ( Acne ) និង រនាំងការពារស្បែកខ្សោយ ( Sensitized with Dehydrated skin )
ព្រោះស្នាម និង ជ្រីវជ្រួញ គឺអាចចាំបាន ។ ចឹងរវាងពីរនេះ អ្នកទាំងអស់គ្នាត្រូវថ្លឹងថ្លែង ថា យកមួយណា ? ព្រោះបើយក មុន ( Acne ) នោះទេវី នឹងត្រូវប្រើសារធាតុព្យាបាលមុនដូចជា Salicylic acid ,Benzoyl peroxide, Retinoid,Azelaic acid ដែលសារធាតុទាំងនេះ នឹងធ្វើអោយបញ្ហាស្បែកមួយទៀត គឺ រនាំងការពារស្បែកខ្សោយ កាន់តែធ្ងន់ធ្ងរ ។

ដំណោះស្រាយទីមួយ : ប្រសិនបើអ្នកទៅព្យាបាលមុននៅតាមមន្ទីរពេទ្យ គឺ គ្រូពេទ្យនឹងជ្រើសរើសយកបញ្ហា មុនមកដោះស្រាយមុនព្រោះវាជាបញ្ហាដែលទេវី ចង់លុបបំបាត់ជាងគេ ប៉ុន្តែទេវីត្រូវដឹងថា គាត់អាចនឹងជួបបញ្ហាដូចជា រោល រលាក ក្រហាយ ផ្សារ ក្រហម រមាស់ របក និង ស្បែកស្ងួតខ្លាំង ។ ដូចនេះ ក្នុងការជ្រើសរើសបញ្ហាស្បែកមកដោះស្រាយ គឺ អ្នកទាំងអស់ត្រូវដឹងអោយច្បាស់ថា អ្នកទាំងអស់ត្រៀមសំរាប់ផលរំខានរបស់វាអត់ ព្រោះជាទូទៅបញ្ហាស្បែកអត់អាចលើកយកមកដោះស្រាយច្រើនមុខក្នុងពេលទេមួយទេ ។

ដំណោះស្រាយពីរ : ទេវី ចង់ដោះស្រាយបញ្ហស្បែក រនាំងការពារស្បែកខ្សោយ ( Sensitized with Dehydrated skin ) មុនគេ ដែលគាត់ឈប់ប្រើសារធាតុដែលធ្វើអោយស្បែករោល រលាក ដូចជា ផលិតផលបំបាត់មុន ឬ ជម្រុះកោសិកាចាស់ ដូចនេះ ស្បែកគាត់នឹងរឹងមាំឡើងវិញ ប៉ុន្តែគាត់អាចនឹងជួបបញ្ហាមុនថ្មីឡើងមក ព្រោះគាត់បានផ្អាកផលិតផលព្យាបាលមុន ។ តែអ្នកទាំងអស់គ្នាត្រូវដឹងថា ពេលដែលទេវីដោះស្រាយបញ្ហារនាំងការពារស្បែករួចហើយ ចឹងមានន័យថា ស្បែកគាត់រឹងមាំឡើងវិញ ចឹងពេលដែលគាត់ឈានចូលដល់ការដោះស្រាយបញ្ហាមុន នោះ ផលរំខាននៃផលិតផលបំបាត់មុន គឺ អត់សូវមានច្រើនដូចមុន ទេ ព្រោះរនាំងការពារស្បែករបស់ទេវីពេលនេះ គឺ រឹងមាំជាងមុន ។

ដំណោះស្រាយបី : ដោះស្រាយបញ្ហាស្បែកទាំងពីរក្នុងពេលតែមួយ គឺ ប្រើផលិតផលជួសជុលរនាំងការពារស្បែក និង ផលិតផលព្យាបាលមុនផងដែរ តែរបៀបជាថ្នាំបន្តក់មុន ឬ បន្ទះបិតមុន ធ្វើបែបនេះ គឺអាចព្យាបាលបញ្ហាមុនបណ្តោះអាសន្ន នឹងរង់ចាំអោយរនាំងការពារស្បែករឹងមាំពេញលេញ នោះទេវីនឹងអាចបន្តរការព្យាបាលមុនបានពេញលេញ ។

ប្រហែលអ្វីដែលសំខាន់ជាងគេ ក្នុងការថែស្បែក គឺ រៀនស្តាប់ស្បែកអ្នក និង រៀនសំរបខ្លួនទៅតាមវា ។ ម៉្យាងវិញទៀត ការថែស្បែកគឺដូចជា ជីវិតយើងចឹង វាមានឡើងមានចុះ ដូចនេះ កុំយកចិត្តអ្នកទៅចងភ្ជាប់នឹងវាច្រើនពេក រៀនទទួលស្គាល់ ព្រោះ អ្នកណាក៏មានបញ្ហាស្បែកដែរ ។ រៀនញញឹមជាមួយនឹងស្បែកមិនល្អឥតខ្ចោះរបស់អ្នក ព្រោះ គ្មានអ្នកណាកំណត់ថា ទាល់តែមានស្បែកស្អាត បានអ្នកអាចសប្បាយរីករាយនឹងជីវីតអ្នកទេ ។

Leave a Reply

error: Content is protected !!