ការជ្រើសរើសផលិតផលដោយមិនស្គាល់ស្បែកខ្លួនឯងគឺ ដូចទិញខោអាវ ទាំងមិនដឹងទំហំខ្លួនចឹង ។ ហេតុដូចនេះ មានចំនុចមួយចំនួនដែលអ្នកត្រូវតែដឹងមុនពេលទិញផលិតផល ថ្វីត្បិតវាមិនប្រាកដថា ទិញត្រូវ 100% តែយ៉ាងហោចណាស់ មិនខុសឆ្ងាយដែរ ។
- អ្នកមានស្បែកប្រភេទអ្វី ?
A- ស្ងួត
B- ខ្លាញ់
C- ចំរុះ
D- ធម្មតា - អ្នកមានបញ្ហាស្បែកអ្វីខ្លះ ?
A- មុន
B- ងាយប្រតិកម្មពីកំណើត ( Sensitive Skin )
C- ងាយប្រតិកម្មពីខ្លួនឯង ( Sensitized Skin )
D- ស្បែកស្រអាប់
E- រន្ធរោមធំ
F- អាចម៍រុយ
G- ជាំ
H- ស្នាម
I- ជ្រីវជ្រួញ
J- ស្បែកខ្វះជាតិទឹក - ស្បែកអ្នកអាលែកហ្ស៊ីជាមួយនឹងសារធាតុអ្វីខ្លះ ?
គឺអោយតែប្រើគឺឡើងរោល ឬ រមាស់ ឬ កន្ទួល ។
កន្លែងនេះ គឺ អ្នកត្រូវរៀនសង្កេត វាដូចអ្នកខ្លះអាលែកស្ស៊ីនឹងគ្រឿងសមុទ្រចឹង គឺ ញាំអត់បាន ។
តោះធ្វើការសង្កេតដូចម្តេច ?
=> លាបផលិតផលនោះនៅស្បែកបីកន្លែង ក្រោយត្រចៀក កន្លាក់ដៃ និង កន្លាក់ជើង
ប្រសិនបើមានឡើងរោល ក្រហម ឬ កន្ទួល នោះមានន័យថា ស្បែកអ្នកអាលែកស្ស៊ីទៅនឹងសារធាតុណាមួយក្នុងផលិតផលនោះ
=> កត់ត្រា សារធាតុផ្សំទាំងអស់នៃផលិតផលនោះ
=> ឆែកសារធាតុនីមួយៗ ថាមានក្នុងផលិតផលផ្សេងទៀតដែលអ្នកប្រើអត់
=> ប្រសិនបើប្រទះឃើញសារធាតុនោះក្នុងផលិតផលផ្សេងទៀត ដែលអ្នកប្រើទៅមានរោល រលាក រមាស់ កន្ទួល នោះភាគរយខ្ពស់ដែលសារធាតុនោះជាអ្នកបង្ករបញ្ហា
=> ប្រសិនបើប្រទះឃើញសារធាតុនោះក្នុងផលិតផលផ្សេងទៀត តែជាផលិតផលដែលអ្នកប្រើមិនអី នោះមានន័យថា សារធាតុនោះមិនមែនជាអ្នកបង្ករបញ្ហាទេ
=> ការកត់ត្រា និង ប្រៀបធៀបរបៀបនេះ យូរៗទៅ អ្នកនឹងអាចដឹងថា សារធាតុណាមួយដែលស្បែកអ្នកមិនចូលចិត្ត ឬ ធ្វើអោយស្បែកអ្នកអាលែកស្សី ។
ចំណាំ : មានសារធាតុមួយចំនួនដែលអាចនាំអោយស្បែកក្រហម ឬ រោល ពេលប្រើ ដូចជា AHA,BHA,BPO,Retinol….. ចឹងសារធាតុទាំងនេះ គួរតេស្តលើស្បែកដែលមាំដូចជា ខ្នងដៃ កំភួនដៃ ព្រោះវាអាចធ្វើអោយរោលតិចៗពេលប្រើដំបូង តែមួយសន្ទះនឹងបាត់វិញ តែបើឡើងកន្ទួល ឬ រោលអត់បាត់ ចឹងមានន័យថា ភាគរយខ្ពស់ដែលធ្វើអោយស្បែកអ្នកអាលែកស្សី ។ - ស្បែកអ្នកចូលចិត្តសារធាតុអ្វីខ្លះ ?
គឺ ប្រើហើយស្បែកគឺប្រសើរឡើងជាងមុន ។ ប្រើពេលណាស្បែកអ្នកត្រលប់មកមានជីវីតជីវ៉ាឡើងវិញ ។ ខ្ញុំជឿថា អ្នកមានចំនួនគឺចូលចិត្តនិយាយពាក្យថា ប្រើត្រូវ គឺ សារធាតុអ្វីខ្លះដែលអ្នកប្រើត្រូវ ?
តើធ្វើការសង្កេតដូចម្តេច ?
=> រាល់ពេលអ្នកសាកផលិតផលថ្មី អ្នកគួរសាកល្បងតែមួយមុខក្នុងពេលតែមួយ
=> មើលថា ផលិតផលនោះជួយដោះស្រាយបញ្ហាស្បែកអ្វី ?
=> ថតរូបស្បែកអ្នករៀងរាល់មួយអាទិត្យម្តង រួចធ្វើការប្រៀបធៀប ថាមានប្លែករឺអត់ ?
=> ប្រសិនបើប្លែក រឺប្រែប្រួលតាមអ្វីដែលអ្នកចង់បាន អ្នកត្រូវកត់ត្រានូវសារធាតុផ្សំសកម្ម ដែលមានក្នុងផលិតផលនោះទុក - ស្បែកអ្នកមិនចូលចិត្តសារធាតុអ្វីខ្លះ ?
ថ្វីត្បិតសារធាតុមួយចំនួនមិនបានធ្វើអោយស្បែកអ្នកឡើងកន្ទួលប៉ុន្តែ វាធ្វើអោយស្បែកអ្នក ស្រអាប់ជាងមុន រន្ធរោមធំជាងមុន ឡើងមុនខ្សាច់ របក ស្ងួតមុខជ្រុល …….
តើធ្វើការសង្កេតដូចម្តេច ?
=> កត់ត្រា សារធាតុផ្សំនៃផលិតផលដែលធ្វើអោយស្បែកអ្នកមានបញ្ហា
=> ឆែកសារធាតុនីមួយៗ ថាមានក្នុងផលិតផលផ្សេងទៀតដែលអ្នកប្រើអត់
=> ប្រសិនបើប្រទះឃើញសារធាតុនោះក្នុងផលិតផលផ្សេងទៀត ដែលអ្នកប្រើទៅមានបញ្ហាដូចគ្នាដែរ ចឹងភាគរយខ្ពស់ដែលសារធាតុនោះជាអ្នកបង្ករបញ្ហា
=> ប្រសិនបើប្រទះឃើញសារធាតុនោះក្នុងផលិតផលផ្សេងទៀត តែជាផលិតផលដែលអ្នកប្រើមិនអី នោះមានន័យថា សារធាតុនោះមិនមែនជាអ្នកបង្ករបញ្ហាទេ
=> ការកត់ត្រា និង ប្រៀបធៀបរបៀបនេះ យូរៗទៅ អ្នកនឹងអាចដឹងថា សារធាតុណាមួយដែលស្បែកអ្នកមិនចូលចិត្ត
ចំនុចទាំងនេះ ជាអ្វីដែលអ្នកត្រូវតែដឹង ហើយក៏ជាចំនុចដែលអ្នកត្រូវតែរៀនធ្វើការសង្កេត និង កត់ចំណាំដោយខ្លួនឯង អត់អាចមានអ្នកណាអាចកត់ត្រា ឬ ចំណាំជំនួសអ្នកទេ ព្រោះវាជាស្បែកអ្នកខ្លួនឯង រៀនទទួលខុសគ្នាលើជោគវាសនាវាដោយខ្លួនឯង ។