Skip to main content

ខ្ញុំរមែងតែងតែនិយាយពាក្យ Surfactants ( suh·fak·tnts ) រាល់ពេលខ្ញុំ Review ពីសាប៊ូលាងមុខ ដូចនេះ ថ្ងៃនេះ ខ្ញុំបកស្រាយពីសារធាតុនេះ អោយច្បាស់ ដើម្បីងាយសំរាប់អ្នកទាំងអស់គ្នាយល់ ។

អ្វីទៅជា Surfactants ( suh·fak·tnts ) ?

បើនិយាយក្នុងផលិតផល Skin care វា ជាសមាសធាតុចម្បងនៃការលាងសម្អាតទាំងខ្លួន មុខ និង សក់ ដូចជា

  • សាប៊ូលាងមុខ ( Foam, Gel, Bubble …)
  • សាប៊ូដុំ Soaps
  • ក្រមួនលាងមុខ Cleansing balms
  • ប្រេងលាងមុខ Cleansing oils
  • ទឹកជូតសំអាតមុខ micellar water
  • សាប៊ូកក់សក់ និង ក្រែមបន្ទន់សក់

ប៉ុន្តែមិនមែនអោយតែ Surfactants គឺប្រើសំរាប់លាងសំអាត ( Detergents ) ទេ ព្រោះបើអ្នកទាំងអស់គ្នាសង្កេតអោយច្បាស់ Surfactants មានទាំងក្នុង Toner, Serum, Moisturizer និង ផលិតផលផ្សេងទៀត​ផងដែរ ព្រោះក្រៅពីមុខងារលាងសំអាតវាមានមុខងារផ្សេងទៀតដូចជា

  • Emulsifiers : ធ្វើអោយសារធាតុខ្លាញ់ និង ទឹកនៅជាមួយគ្នាស្មើសាច់ ( ប្តូរសាច់ផលិតផលខាប់ជាង Solubility )
  • Viscosity Controlling : ធ្វើអោយផលិតផលរាវ ឬ ខាប់ជាងមុន ( គោលបំណងស្រួលលាប )
  • Solubility : ជួយអោយសារធាតុនោះរលាយក្នុងខ្លាញ់ ឬ ក្នុងទឹក ( ភាគច្រើនអត់ដូរសាច់ផលិតផលទេ រឺ អាចដូរដែរតែក្នុងកំរិតទាប អាចខាប់តិច ដូច Toner, Serum, Lotion )
  • Foaming agents : ធ្វើអោយមានពពុះ

តើវាធ្វើការយ៉ាងដូចម្តេច ?

Surfactants = surface active agent ដែលវាមានម៉ូលេគុលដូចពស់ គឺ មានកន្ទុយ hydrophobic (ស្អប់ទឹក = ចូលចិត្តខ្លាញ់ ) និងក្បាល hydrophilic (ចូលចិត្តទឹក) ។  នៅពេលដែលយើងប្រើវាជាសារធាតុលាងសំអាតដូចជា សាប៊ូ ពេលដែលយើងប្រើវាលើមុខ នោះ ផ្នែកកន្ទុយដែលចូលចិត្តខ្លាញ់ និង ចាប់យកសារធាតុខ្លាញ់ ធូលី ដី ផលិតផល Makeup ញើស ដែលមានលើមុខ រួចពេលដែលយើងប្រើទឹកលាងចេញ នោះក្បាលម៉ូលេគុលផ្នែកចូលចិត្តទឹក នឹងអូសទាញចេញដោយទឹក ដែលវាទាញទាំងផ្នែកកន្ទុយដែលភ្ជាប់ជាមួយនឹងសារធាតុខ្លាញ់ ធូលី ដី ផលិតផល Makeup ញើសអោយចេញពីផ្ទៃមុខ នេះជាមូលហេតុដែលសាប៊ូលាងមុខអាចលាងសំអាតមុខបាន ។

ហេតុអ្វីសាប៊ូអាចធ្វើអោយស្បែកយើងស្ងួតខ្លាំង ?

Skin barriers
Skin barriers

ស្រទាប់ខាងក្រៅនៃស្បែករបស់យើង គឺជាស្រទាប់ stratum corneum = SC = Skin barriers = រនាំងការពារស្បែក ដែលជាបណ្តុំ កោសិកាស្បែក keratinocyte ដែលសំបូរទៅដោយប្រូតេអ៊ីន + សារធាតុគីមីភ្ជាប់ទឹក ( Natural Moisturizing Facto = NMF) ហើយ កោសិកាស្បែកនេះ ជាប់គ្នាដោយល្បាយ Ceramides + Free fatty acids + Cholesterol ( សារធាតុខ្លាញ់ ) ។
វាមើលទៅដូចជាជញ្ជាំងឥដ្ឋដែលមានកោសិកាកោសិកាស្បែកនិងរបាយខ្លាញ់ ។
យើងដឹងហើយថា Surfactants គឺចាប់យកខ្លាញ់ចេញពីមុខ ដូចនេះ វាអត់អាចចែកដាច់ថា តើសារធាតុមួយណាជា សារធាតុខ្លាញ់ ធូលី ដី Makeup ដែលត្រូវទាញចេញទេ ដូចនេះ ក្នុងពេលតែមួយវា វានឹងទាញចេញ Cholesterol proteins and NMF ដែរជាសារធាតុដ៏សំខាន់នៃរនាំងការពារស្បែក ដែលនាំអោយរនាំងការពារស្បែកធ្លុះធ្លាយ និង ខូច ដែលនាំអោយស្បែក : ក្លាយជាស្ងួត ( ស្បែកខ្វះជាតិទឹក ) ឬ ក្លាយជាងាយប្រតិកម្មក្លែងក្លាយ ។

តើធ្វើដូចម្តេចដើម្បីជ្រើសរើសសាប៊ូលាងមុខដែលល្អ ?

សាប៊ូលាងមុខដែលល្អ គឺ អាចលាងជំរះមុខបានស្អាតល្អ និង មិនបំផ្លាញរនាំងការពារស្បែក ។
ជ្រើសរើសសេរ៉ូមគេមើលទៅលើ សារធាតសកម្ម ជាគោល តែសំរាប់សាប៊ូលាងមុខ គឺ គេមើលទៅលើ 3 ចំនុច :

  • ប្រភេទ Surfactants ដែល Gentle
  • កំរិត pH នៃសាប៊ូលាងមុខ ( ប្រហែល pH នៃស្បែក ជាធម្មតាចន្លោះ 5.5-6 )
  • មានបន្ថែមសារធាតុផ្តល់សំណើម ( glycerin, sorbitol, Hyaluronic acid, Ceramides…… ) និង ប្រេង ( sunflower oil, mineral oil, stearic acid, Cholesterol, Squalane……. )

វិធីជ្រើសរើស Surfactants  ?
បើនិយាយជារួម វាមាន 4 ក្រុមធំៗ គឺ :

  • Anionic Surfactants : សំបូរក្នុងសាប៊ូបោកខោអាវ សាប៊ូលាងចាន សាប៊ូដុះខ្លួន សាប៊ូកក់សក់ និង ថ្នាំដុសធ្មេញជាដើម ។
  • Nonionic Surfactants : ក្នុងផលិតផលធ្វើអោយភ្លឺដូចជា ទឺកជូតការ៉ូ ផលិតផលធ្វើអោយមានក្លិន និង ជួនកាលផលិតផលបរិភោគផងដែរ
  • Cationic Surfactants : វាមានសម្មត្ថភាពជ្រាបចូលស្រទាប់បាក់តេរី និង វីរុស ដូចនេះ ច្រើនប្រើក្នុងសាប៊ូលាងដៃ សាប៊ូកំចាត់មេរោគ និង ផ្សិតជាដើម ។
  • Amphoteric Surfactants : វាជួយសំងួតលឿន ដូចនេះ គេច្រើនប្រើវាក្នុងថ្នាំលាប និង ផលិតផលធ្វើពី latex ។

សុំទោសដែលខ្ញុំសុំមិនបែកស្រាយចំនុចនេះ ព្រោះវាទាក់ទងជ្រៅនឹងសារធាតុគីមីច្រើន ដែរពិបាកនឹងពន្យល់ ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់យល់លំអិតពីចំនុចនេះអាចអានបាននៅទីនេះ :
Cleansers 101 – Selecting the Right Surfactant
Are There Different Types of Surfactants?

ប្រភេទដែលអ្នកគួរជៀស

  • “sodium XXate” – sodium laurate, sodium cocoate, sodium tallowate)
  • sodium lauryl sulfate (aka SLS)

Sodium tallowate
Sodium cocoate
Sodium palm kernelate
Sodium palate or palmitate
Sodium dodecylbenzene sulfonate

ប្រភេទដែលអ្នកគួរប្រើ

  • sodium laureth sulfate (SLES), ជាពិសេសបើវាលាយជាមួយនឹង cocoamidopropyl betaine (CAPB)
  • sodium cocoyl isethionate
  • alkyl sulfosuccinates (“XX succinate” )
  • alkyl sarcosinates

Cocamidopropyl betaine ( CAPB )
Disodium cocamphodiacetate
Ammonium laurel isenthionate or sarcosinate
Laurie acid diethenolamine (lauramide DEA)
Caprylic acid
Sodium cocoyl glutamate
Polysorbate 85
Polysorbate 60

polysorbate 20
Polyglyceryl-3 rice branate
Sodium lauroyl oat amino acids

ចុះ Surfactants  ផ្សេងទៀតដែររកអត់ឃើញក្នុង List នេះ ?

ចំពោះខ្ញុំ អោយតែសារធាតុទាំងនោះមិនស្ថិតក្នុងឈ្មោះប្រភេទគួរជៀសវាង ខ្ញុំចាត់ទុកវាថា Gentle គ្រប់គ្រាន់ ឬ អ្នកទាំងអស់គ្នាអាចឆែកសារធាតុនោះទីនេះ Cleansing-agents Rating ព្រោះជាទូទៅសាប៊ូលាងមុខមួយ គឺមាន Surfactants មិនក្រោម 2 មុខទេ ។ ម៉្យាងវិញទៀត អ្នកអាចរៀនតិចនិចមួយចំនួនបន្ថែមក្នុងការលាងមុខ ដើម្បីការពារស្បែកកុំអោយស្ងួតខ្លាំងដូចជា

  • លាងមួយមុខមួយថ្ងៃ 1-2 ដង ( ត្រឹមលាងដោយទឹកធម្មតាពេលព្រឹក ឬ ប្រើ សាប៊ូលាងមុខសំរាប់អ្នកស្បែកស្ងួតសំរាប់លាងពេលព្រឹក )
  • បន្ថយបរិមាណសាប៊ូ ( ជាទូទៅ បើដបមានក្បាលចុច គឺ មួយ Pump គឺគ្រប់គ្រាន់ តែបើអត់មានក្បាលចុច គឺ រៀនស្មាន )
  • រយៈពេលលាងមុខ គឺ ក្រោម 1 នាទី ហើយប្រសិនបើអ្នកមានស្បែកស្ងួត គឺ ក្រោម 30 វិនាទី
  • ប្រើទឹកធម្មតា ( ត្រជាក់ ) ជាជាងការប្រើទឹកក្តៅ ព្រោះទឹកក្តៅធ្វើអោយមុខស្ងួត និង អាការៈក្រហមរឹតតែយ៉ាប់លើសដើម
  • លាបផលិតផលផ្តល់សំនើមភ្លាមៗក្រោយលាងមុខរួច

សាប៊ូលាងមុខដែលខ្ញុំចូលចិត្ត : ( ធ្លាប់ប្រើ និង ទិញប្រើលើសពី 2 ដង )

សំរាប់ស្បែកខ្លាញ់

  • Cerave Foaming Facial Cleanser
  • Heimish All Clean Green Foam

សំរាប់ស្បែកស្ងួត

  • Cerave Hydrating Facial Cleanser
  • Neutrogena ultra gentle daily cleanser

សំរាប់សាប៊ូកក់សក់

កាត់ខ្លាញ់ខ្លាំង ( ប្រើ 1-2 ដងក្នុងមួយអាទិត្យ )

  • sodium lauryl sulfate (sodium dodecyl sulfate, SLS, or SDS)
  • sodium laureth sulfate (sodium lauryl ether sulfate or SLES)
  • Sodium C14-16 olefin sulfonate
  • sodium methyl 2-sulfolaurate
  • Disodium 2-sulfolaurate

កាត់ខ្លាញ់មធ្យម ( ប្រើ 2-3 ដងក្នុងមួយអាទិត្យ )

  • laureth-5 carboxylic acid
  • Sodium methyl cocoyl taurate
  • Sodium lauryl glucose carboxylate
  • Sodium Lauroyl Glutamate
  • Sodium lauroyl sarcosinate
  • Sodium lauryl sulfoacetate
  • Disodium Lauryl Sulfosuccinate
  • Sodium Lauroyl Methyl Isethionate
  • sodium cocoyl isethionate
  • Sodium Lauroyl Isethionate

កាត់ខ្លាញ់តិច ( អាចប្រើបានរាល់ថ្ងៃ )

  • cocamidopropyl betaine
  • Coco betaine
  • Cocamide MEA, or cocamide monoethanolamine
  • Coco-Glucoside
  • Cocoyl Methyl Glucamide
  • Lauryl glucoside

ឯកសារយោង :

សង្ឃឹមថា អត្ថបទនេះ ជួយអ្នកទាំងអស់គ្នាក្នុងការជ្រើសរើសសាប៊ូលាងមុខ និង សាប៊ូកក់សក់ងាយជាងមុន ។

Leave a Reply

error: Content is protected !!